សេដ្ឋកិច្ច

ចិនខំបង្កើនឥទ្ធិពលប្រាក់យន់លើសកលលោកដើម្បីកាត់បន្ថយការប្រើប្រាស់លុយដុល្លារអាមេរិក

ប្រែសម្រួល៖សហការី

ក្រុងប៉េកាំងថ្មីៗនេះបានសើរើបំណុលជាមួយនឹងប្រទេសអាហ្សង់ទីន ដែលជាបំណុលអធិបតេយ្យភាពដោយកំណត់ឲ្យសងត្រឡប់វិញជាប្រាក់យន់ពាក់កណ្តាលនៃប្រាក់កម្ចីបន្ទាន់ស្មើនឹង ២.៧ ពាន់លានដុល្លារអាមេរិកដែលតំកល់ក្នុងមូលនិធិរូបិយវត្ថុអន្តរជាតិ។ វិធានការនេះមានគោលដៅជួយបន្ធូរបន្ថយដល់ប្រទេសអាមេរិកឡាទីនមួយនេះអាចនៅមានលទ្ធភាពរក្សាទុកមូលនិធិមួយចំនួនរបស់ខ្លួនសម្រាប់តម្កល់ក្នុងមូលនិធិរូបិយវត្ថុអន្តរជាតិ។

ក្រោមការរៀបចំរបស់ធនាគារកណ្តាលចិន និងធនាគារកណ្តាលអាហ្សង់ទីន ស្របតាមនីតិវិធីដែលគេហៅថា ខ្សែចង្វាក់ផ្លាស់ប្តូររូបិយប័ណ្ណ សម្រាប់ការទូទាត់ជាប្រាក់យន់ធៀបនឹងប្រាក់ដុល្លារគឺស្មើនឹងចំនួនប្រាក់ដុល្លារដែលជាទំហំប្រាក់កម្ចីហើយប្រទេសចិនបានទទួលប្រាក់សំណងរបស់ខ្លួនវិញដោយទូទាត់ត្រឡប់តាមតម្លៃប្រាក់ប៉េសូ។

នេះជាលើកទីពីរនៅក្នុងរយៈពេលប្រាំមួយខែដែលប្រទេសអាហ្សង់ទីនបានសងត្រឡប់វិញជាប្រាក់យន់ដើម្បីងាកចេញពីការសងត្រឡប់ជាប្រាក់ដុល្លារដែលមានការអបអរសាទរយ៉ាងខ្លាំងដោយសារដ្ឋាភិបាលអាហ្សង់ទីនបានសម្រេចចិត្តធ្វើរឿងមួយនេះឡើងឲ្យកាន់តែស៊ីជម្រៅក្នុងការទូទាត់ជាប្រាក់យន់ដោយដោះដូរតាមតម្លៃប្រាក់ប៉េសូរបស់ខ្លួនសម្រាប់ការនាំចូលពីប្រទេសចិន។

ទោះជាយ៉ាងណាក៏ដោយ ការបោះឆ្នោតប្រធានាធិបតីថ្មី Javier Milei ដែលជាក្រុមស្តាំនិយម “មកពីក្រុមមូលធននិយម” ដែលគ្រោងនឹងលុបចោលគោលនយោបាយធនាគារកណ្តាលក្នុងការដោះដូរជាមួយនិងប្រាក់យន់ហើយងាកមកប្រើប្រាក់ដុល្លារក្នុងការដោះដូរជាមួយនិងប្រាក់ប៉េសូលើដំណោះស្រាយរ៉ាឌីកាល់ផ្សេងៗទៀតសម្រាប់សេដ្ឋកិច្ចដែលកំពុងតែរិចរិលនិងអាចចាប់បង្ខំឲ្យអាហ្សង់ទីនងាកឆ្ងាយពីការបន្តប្រើប្រាក់យន់នៅលើទីផ្សាររបស់ខ្លួន។ ប៉ុន្តែប្រសិនបើលោក Milei មិនអាចបង្កើនប្រាក់ដុល្លារសម្រាប់កំណើនសេដ្ឋកិច្ចរបស់ខ្លួននោះវាមិនខុសពីអ្វីដែលអ្នកសេដ្ឋវិទូភាគច្រើនបានព្យាករណ៍ទុកជាមុននោះទេគឺថាវានឹងធ្វើឲ្យប្រាក់យន់ចិនមានប្រយោជន៍ជាងប្រាក់ដុល្លារ។

ក៏ដូចជាអ្វីដែលប្រេស៊ីលកំពុងជ្រើសយកនៅក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី Luiz Inacio Lula da Silva ដែលបាននិងកំពុងប្តេជ្ញាថាពង្រីកតួនាទីរូបិយប័ណ្ណចិននៅក្នុងប្រព័ន្ធទូទាត់លើទីផ្សាររបស់ប្រទេសខ្លួន។

 

  • ចិន​ស្វែង​រក​ការ​បង្កើន​ឥទ្ធិពល​​រូបិយប័ណ្ណ​របស់​ខ្លួនលើសាកលលោក

តាមការធ្វើសន្ទស្សន៏លើចលនាប្រឆាំងនឹងទំនោរប្រតិបត្តិការរូបិយប័ណ្ណបរទេសដែលបានធ្វើឡើងជារៀងរាល់ថ្ងៃឃើញថាសន្ទុះនៃការដោះដូររវាងប្រាក់យន់និងប្រាក់ប៉េសូរបស់អាហ្សង់ទីនចាប់ពីខែសីហានៅលើទីផ្សារគឺមានការធ្លាក់ចុះយ៉ាងខ្លាំង។គេមើលឃើញថាកិច្ចព្រមព្រៀងចុងក្រោយបង្អស់ក៏ដូចជាកិច្ចព្រមព្រៀងស្រដៀងគ្នានេះជាច្រើនទៀតផងដែរដែលក្រុងប៉េកាំងកំពុងបង្កើតឡើងនៅជុំវិញពិភពលោកគឺតាក់តែងឡើងដើម្បីបង្កើនឥទ្ធិពលរូបិយប័ណ្ណរបស់ខ្លួនដែលត្រូវបានគេស្គាល់ថា RMB នៅក្នុងទីផ្សារអន្តរជាតិ។

ធនាគារកណ្តាលប្រជាជនចិនបាននិងកំពុងធ្វើការយ៉ាងមមាញឹកនៅក្នុងការរៀបចំការដោះដូររូបិយប័ណ្ណរបស់ខ្លួននៅលើទីផ្សារអន្តរជាតិស្រដៀងគ្នានេះផងដែហើយជាពិសេសទៅទៀតនោះគឺជាមួយនឹងរុស្ស៊ីដោយឈរលើយុទ្ធសាស្ត្រជួយរុស្សីអាចគេចផុតពីទណ្ឌកម្មអាមេរិកនិងលោកខាងលិចដែលបានរារាំងអាមេរិកនិងលោកខាងលិចក្នុងការបង្កកទុនបម្រុងអន្តរជាតិរបស់រុស្សីដែលមានតម្កល់នៅក្នុងស្ថាបន័នាៗនៅក្រៅប្រទេស។

ការរៀបចំ​របស់ចិនជាមួយ​រុស្ស៊ី​បានក្លាយទៅជាខ្សែចង្វាក់​ដោះដូរ​ដ៏ធំ​បំផុតមួយ​របស់​ចិននៅលើទីផ្សារ ហើយ​កំពុងតែ​កើនឡើងយ៉ាងខ្លាំង។ បន្ទាប់ពីការដក Visa និង Mastercard ធនាគាររុស្ស៊ីបច្ចុប្បន្នបានចេញប័ណ្ណឥណទាន និងឥណពន្ធដែលភ្ជាប់ទៅនឹងប្រព័ន្ធ Union Pay របស់ចិន។ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះហើយត្រូវបានគេស្គាល់ជាផ្លូវការថាជាបន្ទាត់ផ្លាស់ប្តូររូបិយប័ណ្ណទ្វេភាគី (BSLs) ដែលមានប្រទេសមិនតិចជាង ៤១ ស្មើនឹងតម្លៃសរុបចំនួន ៥៥៤ ពាន់លានដុល្លារអាមេរិក។

គឺមិនមានអ្វីដែលជម្រុញឲ្យមានការស្អប់ខ្ពើមនៅក្នុងការប្រើប្រាស់ប្រពន្ធ BSL ឧទាហរណ៍ដូចជា ធនាគារបម្រុងនៃប្រទេសអូស្ត្រាលីបានចុះហត្ថលេខាជាមួយប្រទេសចិនកាលពីឆ្នាំមុនរួចមកហើយ។ គោលការណ៍ជាមូលដ្ឋាននៅពីក្រោយពីការប្រើប្រាស់ប្រ័ពន្ធ BSL ដើម្បីជៀសវាងមិនឲ្យមានការធ្លាក់ចុះនៃលំហូរសាច់ប្រាក់នៅក្នុងអំឡុងពេលដែលមានជំងឺរាតត្បាត COVID-19 ហើយក៏ដើម្បីជួយសម្រួលដល់ការទូទាត់ក្នុងការដោះដូរពាណិជ្ជកម្មជាលក្ខណ:សកលផងដែរ។

រហូតមកដល់ពេលថ្មីៗនេះការប្រើប្រាស់ប្រព័ន្ធ BSLs មិនមានការលើកទឹកចិត្តផ្នែកនយោបាយសូម្បីតែបន្តិចនោះទេ។ គឺសម្រាប់តែផ្តល់ជាផលប្រយោជន៍ទៅវិញទៅមកសុទ្ធសាធគឺជាការរៀបចំតាមរយ:បច្ចេកទេសទាំងអស់។ តែវាគឺជាចរន្តមួយដែលមានសក្តានុពលកំពុងនាំមកនូវការផ្លាស់ប្តូរនៅពេលអានាគតដែលទីក្រុងប៉េកាំងមានបំណងចង់លុបបំបាត់អនុត្តរភាពប្រាក់ដុល្លារនៅក្នុងទីផ្សារពិភពលោក។

យោងតាមឯកសារស្រាវជ្រាវក្នុងឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាសេដ្ឋកិច្ចអាត្លង់ទិក ដែលជាក្រុមអ្នកវិភាគរបស់អាមេរិកបានធ្វើការចង្អុលបង្ហាញថា:

“ខណៈពេលដែលប្រព័ន្ធ BSLs ទាំងនេះត្រូវបានប្រើដើម្បីបំពេញតម្រូវការសាច់ប្រាក់ងាយស្រួល RMB សម្រាប់ដោះដូរជាមួយនឹងរូបិយប័ណ្ណក្នុងស្រុកផ្សេងទៀតដែលជាការលើកទឹកចិត្តនៅពីក្រោយកិច្ចព្រមព្រៀងរបស់ចិន ទាំងនេះហើយគឺសម្រាប់ការទូទាត់លើប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគជាលក្ខណ: RMB សម្រាប់ដោះដូរជាមួយនឹងរូបិយប័ណ្ណក្នុងស្រុកផ្សេងទៀត ដើម្បីកាត់បន្ថយឥទ្ធិពលប្រាក់ដុល្លារបន្តិចម្តងៗ។ ការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិកក្នុងប្រតិបត្តិការទ្វេភាគីសម្រាប់ហេតុផលនយោបាយគឺដើម្បីជៀសវាងការប្រែប្រួលនៃតម្លៃប្រាក់ដុល្លារជាមួយនឹងរូបិយប័ណ្ណក្នុងស្រុកដោយសារតែការផ្លាស់ប្តូរគោលនយោបាយរូបិយវត្ថុរបស់ Fed របស់សហរដ្ឋអាមេរិក។

ក្នុងការស្វែងរកផែនការរយៈពេលវែងនេះ ជាបន្តបន្ទាប់ ប្រទេសចិនបានបង្កើតបណ្តាញប្រពន្ធ BSLs នៅក្នុងតំបន់ដែលខ្លួនមានបំណងគ្រប់គ្រង។ ដូចជាប្រទេសកូរ៉េខាងត្បូង សិង្ហបូរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ប្រទេសចិនបានកសាងការផ្លាស់ប្តូរប្រាក់យន់មានតម្លៃ ៩២ ពាន់លានដុល្លារអាមេរិក ដែលនឹងជួយផ្សព្វផ្សាយប្រាក់យន់នៅទូទាំងប្រទេសទាំងនោះដែលមានការអភិវឌ្ឍន៍ជឿនលឿនបំផុតក្នុងពិភពលោក។

ក្រុមប្រឹក្សាអាត្លង់ទិកបានពន្យល់ថា “ការលើកទឹកចិត្តនៅទីនេះគឺដើម្បីជំរុញការរៀបចំការទូទាត់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសនីមួយៗជាមួយនិងប្រទេសចិន” ។

នេះគឺជាការរៀបចំដ៏ងាយស្រួលសម្រាប់ជាផលប្រយោជន៏ទៅវិញទៅមក ប៉ុន្តែនៅមានគោលបំណងដ៏រសើបជាងនេះនោះគឺការកាត់បន្ថយការពឹងផ្អែកទៅលើការសងត្រឡប់មកវិញគឺត្រូវអនុវត្តឲ្យដូចគ្នានឹងប្រទេសអាហ្សង់ទីន ដែលត្រូវផ្តល់ជារូបិយប័ណ្ណចិនសម្រាប់ទូទាត់ជាជំនួសវិញ។ នោះហើយជាមូលហេតុដែលឈ្មួញរូបិយប័ណ្ណជួនកាលសំដៅលើប្រាក់យន់ថាជា “ការបង្វិលសាច់ប្រាក់សងត្រឡប់មកវិញ” ។

  • វិបុលភាពក្នុងការបង្វិលសាច់ប្រាក់សងត្រឡប់

អ្នកសេដ្ឋកិច្ចមួយចំនួន ជាពិសេសជនជាតិចិនបានមើលឃើញថាកំណើនប្រាក់យន់តាមរយៈប្រពន្ធ BSLs ជាការផ្លាស់ប្តូរហ្គេមលើវិស័យរូបិយប័ណ្ណ។ ដូចសារព័ត៌មាន China Daily ដែលគ្រប់គ្រងដោយបក្សកុម្មុយនិស្តបានសរសេរកាលពីខែសីហា ដោយមានភ្ជាប់ផ្ទាំងរូបភាពដ៏វែងមួយស្តីអំពីគោលនោយោបាយរូបិយវត្ថុថា “ប្រាក់យន់បានជួយការពារស្ថិរភាពហិរញ្ញវត្ថុសកលដែលជួយឲ្យមានកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ឲ្យរួចផុតពីផលប៉ះពាល់នៃការដំឡើងអត្រាការប្រាក់របស់អាមេរិកឬទណ្ឌកម្មជាដើម។

សារព័ត៌មាន China Daily បានបង្ហាញអំពីខ្លឹមសារនៃកិច្ចព្រមព្រៀងអាហ្សង់ទីនបន្ថែមទៀតថា “បានបង្ហាញនូវសក្តានុពលរូបិយប័ណ្ណចិនក្នុងការកាត់បន្ថយបញ្ហាប្រឈមលើវិស័យសេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍន៍ជាទូទៅមានកង្វះខាតសាច់ប្រាក់ដុល្លារអាមេរិកនោះរូបិយប័ណ្ណចិនបានចូលមកជំនួសដើម្បីជួយសម្រួលដល់ប្រព័ន្ធដោះដូររូបិយវត្ថុពិភពលោក”។

ដោយមើលឃើញថាប្រាក់យន់ជាចំណែកមួយនៃការទូទាត់ជាសកលគឺស្មើនឹង ២.៧៧ ភាគរយតែប៉ុណ្ណោះ ដែលរត់តាមពីក្រោយប្រាក់អឺរ៉ូ ប្រាក់ដុល្លារស្តេលីង និងប្រាក់យ៉េន នេះបើយោងតាមវេទិកាផ្ញើសារហិរញ្ញវត្ថុ Swift ដែលគ្រាន់តែជាការអួតខ្លះៗរបស់ចិន។ ហើយបើធៀបជាមួយនឹងគាគរយប្រាក់ដុល្លារដែលមានដល់ទៅ៤២ ភាគរយដូច្នេះភាពលេចធ្លោរបស់រូបិយប័ណ្ណចិនគឺមិនស្ថិតក្នុងអត្រាគ្រោះថ្នាក់សម្រាប់ប្រាក់ដុល្លានោះទេ។

ដូចដែល Fed របស់សហរដ្ឋអាមេរិកបានចង្អុលបង្ហាញនៅពាក់កណ្តាលឆ្នាំ ២០២៣ហើយថា “ប្រាក់ដុល្លារនៅតែជារូបិយប័ណ្ណលេចធ្លោ និងដើរតួនាទីជាសកលលើសពីការធ្វើសន្ទស្សន៏ដោយការប្រើប្រាស់ទុនបម្រុងអន្តរជាតិ និងវិមាត្រផ្សេងៗទៀតទាក់ទងនឹងរូបិយប័ណ្ណអាមេរិក”។

Greenback ការបង្វិលសាច់ប្រាក់សងត្រឡប់មើលទៅកាន់តែរឹងមាំ ខណៈពេលដែលធនាគារកណ្តាលសព្វថ្ងៃនេះមានទំនោរកាន់កាប់ប្រាក់បំរុងជាច្រើនរួមទាំងប្រាក់ដុល្លារអូស្រ្តាលីដែលជាវិធានការស្តារស្ថិរភាពរូបិយប័ណ្ណកត្តានេះភាគច្រើនរូបិយប័ណ្ណបានចេញដោយប្រទេសដែលស្ថិតក្នុងបញ្ជីទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោនហើយក៏មិនមានសញ្ញាផ្លាស់ប្តូររចនាសម្ព័ន្ធឲ្យស៊ីជ្រៅណាមួយក្រៅពីgreenback ការបង្វិលសាច់ប្រាក់សងត្រឡប់របស់ចិននោះទេ។

លោក Selwyn Parker អ្នកនិពន្ធ និងអ្នកសារព័ត៌មានដែលមានឯកទេសក្នុងបញ្ហាអាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប និងអាមេរិកឡាទីនបានធ្វើអត្ថាធិប្បាយជាលើកដំបូងនៅលើប្លក់របស់វិទ្យាស្ថាន Lowy, The Interpreter ថាផែនមានការមួយដែលប្រាកដប្រជាដូចដែលក្រុមប្រឹក្សាអាត្លង់ទិកចង្អុលបង្ហាញនោះគឺ រូបិយប័ណ្ណទូទាត់មួយផ្សេងទៀតកំពុងអភិវឌ្ឍ ជាពិសេសនៅក្នុងចំណោមប្រទេសដែលគេចពីទណ្ឌកម្មរបស់អាមេរិកនិងលោកខាងលិច។ ដូច្នេះក្រុមប្រឹក្សាបានសន្និដ្ឋានថា “ប្រាក់ RMB ត្រូវបានគេប្រើប្រាស់រួចមកហើយ។ ហើយនឹងត្រូវបានគេប្រើប្រាស់កាន់តែខ្លាំងឡើងថែមទៀតនៅក្នុងប្រព័ន្ធនេះជំនួសឲ្យប្រាក់ដុល្លាអាមេរិក”៕

ប្រភព៖ Others