សន្ដិសុខសង្គម

ឃាត់ខ្លួនក្រុមប្រើដាវកាំបិតបញ្ជូនទៅតុលាការខេត្តរតនគីរី

ដោយ:សុខុម
រតនគីរី:សមត្ថកិច្ចនគរបាលក្រុងបានលុងខេត្តរតនគីរីឃាត់ខ្លួនក្មេងមួយក្រុមដែលបានប្រើដាវកែច្នៃនិងកាំបិតអុកឡុកក្នុងក្រុងនៅពេលយប់កសាងសំណុំរឿងទៅតុលាការនៅថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៣។


សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១ឈ្មោះហា យូងលិកភេទប្រុស១៩ឆ្នាំជនជាតិខ្មែរមុខរបរជាកសិករ មានទីលំនៅភូមិ២ឃុំល្អក់ស្រុកអូរជុំខេត្តរតនគិរី។
ទី២ឈ្មោះម៉ុង ចិត្រាហៅខ្នេភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ បច្ចុប្បន្នមានទីលំនៅភូមិអូរជុំឃុំអូរជុំខេត្តរតនគិរី។វត្ថុតាង ដកហូតពីជនសង្ស័យមានម៉ូតូអុិចសុិនធ័រមួយគ្រឿងអត់មានស្លាក់លេខ ដាវកែច្នៃចំនួន១ដើមកាំបិតផ្គាក់ចំនួន១ដើមនិងកាំបិតបុ័ងតោ១ដើម។


មន្ត្ដី្រប៉ូលីសក្រុងបានលុងបានឲ្យដឹងថាក្រោយពីឃាត់ខ្លួនកាលពីយប់រំលងអធ្យាត្រថ្ងៃទី២៧ខែវិច្ឆិកាកម្លាំងអធិការក្រុងបានលុងបានបញ្ជូនសំណុំរឿងរួមនិងវត្ថុតាងទៅកាន់តុលាការខេត្តរតនគិរីដើម្បីបន្ដចាត់ការតាមនិតិវិធីច្បាប់៕