សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យ១៧នាក់ទៅតុលាការ ករណីប្រើអាវុធខុសច្បាប់ និងគ្រឿងញៀន

ដោយ៖វិចិត្រ
ព្រះសីហនុ៖កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែវិច្ឆិកាបានស្រាវជ្រាវឈានដល់ចាប់ជនសង្ស័យចំនួន១៧នាក់។ក្រុមនេះពាក់ព័ន្ធករណីប្រើអាវុធខុសច្បាប់និងគ្រឿងញៀន នៅស្រុកកំពង់សីលា និងក្រុងព្រះសីហនុ ហើយត្រូវបានបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងអាវុធហត្ថខេត្តផ្នែកជំនាញប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវ ឈានដល់ការបង្ក្រាបបទល្មើស ដោយចាប់ក្រុមជនសង្ស័យប្រុសស្រីចំនូន១៧នាក់ និងវត្ថុតាងជាច្រើន។ក្នុងនោះមានម្សៅសថ្លាចំនួន២៨កញ្ចប់-ទូរសព្ទ១២គ្រឿង-ដបជក់៦-បារីអេឡិចត្រូនិច៤កញ្ចប់-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន៣-ដាវ១-ម៉ូតូ៣គ្រឿង-អាវុធខ្លីកែច្នៃ១ដើម-បង់១មានគ្រាប់ចំនួន១០គ្រាប់ និងថង់វេចខ្ចប់គ្រឿងញៀន។

បន្ទាប់ពីឃាត់ខ្លួននិងសាកសួររួចរាល់ កម្លាំងអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង១៧នាក់ ជាមួយវត្ថុតាងទៅតុលាការខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់៕