កីឡា

ក្រុមAston Villa តាមវាយបកយកឈ្នះ២-១ទៅលើក្រុមមាន់ខ្នាយមាសTottenham

ប្រែសម្រួល៖ រតនា

ក្រុមកីឡាTottenham Hotspur បាន​រង​របួសម្នាក់​​ទៀត ខណៈ​ដែល​ខ្សែ​បម្រើ​សញ្ជាតិ​អ៊ុយរូហ្គាយ Rodrigo Bentancur បាន​ទាត់​ចេញ​ក្នុង​តង់​ទី​មួយ​នៃ​ការ​ចាញ់​ក្រុម Aston Villa ក្នុង​លទ្ធផល ២-១ ក្នុង​ក្របខ័ណ្ឌ Premier League កាល​ពី​ថ្ងៃ​អាទិត្យ។

កីឡាករវ័យ ២៦ ឆ្នាំទើបតែបានត្រឡប់មកវិញពីការសម្រាករយៈពេល ៨ខែដោយសារតែរបួសជង្គង់ធ្ងន់ធ្ងរ ហើយបានបង្ហាញខ្លួនជាលើកដំបូង ប៉ុន្តែត្រូវបានរងរបួសនៅនាទីទី ២៦ដោយការទាត់របស់ Matty Cash ។

នៅក្នុងការប្រកួតទាំង២តង់គេឃើញថាក្រុមទាំង២បានសម្រុកគ្នាទៅវិញទៅមកយ៉ាងស្វិតស្វាញដោយបានទាត់បាល់បញ្ចូលទីរបស់ភាគីនីមួយៗជាច្រើនគ្រាប់តែគ្រាប់បាល់ទាំងនោះត្រូវបានបដិសេធពីសំណាក់អាជ្ញាកណ្តាល។

ជាលទ្ធផលជាក់ស្តែងចុងក្រោយគឺក្រុម Aston Villaទទួលបានជ័យជំនះជាផ្លូវការដោយដេញតាមពីក្រោយទទួលបានពិន្ទុ២-១លើក្រុម Tottenham Hotspur ៕

ប្រភព៖ Reuters