កីឡា

Rashfordទទួលបានបម្រាម Champions League មួយប្រកួត

ប្រែសម្រួល៖រតនា

UEFA បាននិយាយកាលពីថ្ងៃសុក្រថា ខ្សែប្រយុទ្ធរបស់ក្រុម Manchester United កីឡាករ Marcus Rashford បានទទួលបម្រាមមួយប្រកួតក្នុងក្របខ័ណ្ឌ Champions League បន្ទាប់ពីទទួលបានកាតក្រហមរបស់គាត់ក្នុងការប្រកួតជាមួយនឹង Copenhagen ។

Rashford ត្រូវបានបណ្តេញចេញនៅនាទីទី 42 នៃការបរាជ័យ 4-3 កាលពីថ្ងៃទី 8 ខែវិច្ឆិកាសម្រាប់ការដាក់ជើងរបស់គាត់នៅលើកជើងរបស់ Elias Jelert ដើម្បីការពារបាល់។

កីឡាករវ័យ 26 ឆ្នាំនឹងខកខានការប្រកួតរបស់ Man Utd នៅ Galatasaray នៅថ្ងៃពុធ ប៉ុន្តែនឹងមានវត្តមានសម្រាប់ការប្រកួតចុងក្រោយក្នុងពូលនៅផ្ទះជាមួយ Bayern Munich ខណៈដែល UEFA បានវិនិច្ឆ័យសកម្មភាពរបស់គាត់ថាជាការលេងដ៏លំបាក និងមិនមែនជាការលេងដ៏ធ្ងន់ធ្ងរនោះទេ។

United ស្ថិតនៅបាតតារាងនៃពូល A ដោយមានបីពិន្ទុបន្ទាប់ពីការប្រកួតចំនួន 4 ប៉ុន្តែមានត្រឹមតែមួយពិន្ទុតាមពីក្រោយក្រុម Copenhagen និង Galatasaray ដោយមាន Bayern ឈរនៅលើកំពូលតារាងមានពិន្ទុអតិបរមា និងត្រូវបានបញ្ជាក់ថាជាអ្នកឈ្នះក្នុងពូល៕

ប្រភព៖ Reuters