ព័ត៌មានជាតិ

តើក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះមានទូកចំនួនប៉ុន្មានចូលរួម?

ដោយ៖រតនា

ភ្នំពេញ៖ បើយោងតាមគណៈកម្មការបច្ចេកទេស នៃគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ អន្តរជាតិ បានថ្លែងថានៅក្នុងព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុកដែលនឹងប្រពឹត្តទៅចាប់ពីថ្ងៃទី២៦  ខែវិច្ឆិកា ឆ្នាំ២០២៣ គឺមានចំនួនៈទូក៣៣៧គ្រឿង,មានកីឡាករដល់ទៅជា២ម៉ឺននាក់ នឹងត្រូវចូលរួម។

រូបភាពុំឯកសារកាលពីឆ្នាំមុន

មកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ គេសង្កេតឃើញទូកចំនួនទាំង៣៣៧គ្រឿងនោះបានធ្វើដំណើរមកជួបជុំគ្នានៅរាជធានីភ្នំពេញរួចរាល់អស់ហើយ គឺត្រៀមលក្ខណៈដើម្បីចូលរួមប្រណាំងចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកាតទៅ។ ការប្រណាំងនោះគឺត្រូវបានផ្គូរផ្គងនឹងត្រូវធ្វើឡើងចំនួន២ជើងដោយត្រូវផ្លាស់ប្តូរខ្សែទឹកនឹងគ្នា។

រូបភាពឯកសារកាលពីឆ្នាំមុន

សូមរំលឹកថា បុណ្យអុំទូក គឺជាពិធីបុណ្យ​ជាតិដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលកំណត់យក ជាថ្ងៃឈប់សំរាករបស់ប្រជាពលរដ្ឋកម្ពុជាចំនួន ៣ថ្ងៃ ដែលគិតចាប់ពី អំឡុងខែវិច្ឆិកា និងពេលខ្លះធ្លាក់មកនៅចុងខែតុលា ដែលរាប់តាមប្រតិទិន នៃឆ្នាំចន្ទគតិ ។

រូបភាពឯកសារកាលពីឆ្នាំមុន

បុណ្យដ៏មានប្រជាប្រិយភាពរបស់ខ្មែរមួយនេះ ត្រូវបានគេឱ្យនិយមន័យថា ជាបុណ្យសន្តៈរដូវ ដែលជារដូវរំហើយឬហៅថា ទិវាវិស្សមកាល ដែលស្រដៀងគ្នាទៅនឹង ពិធីបុណ្យសែនព្រះខែ នៃបណ្ដាប្រទេសមួយចំនួនផងដែរសម្រាប់ផ្តល់ឲ្យប្រជាពលរដ្ឋបានជួបជុំគ្នាចូលរួមកម្សាន្ត  សប្បាយ៕