សន្ដិសុខសង្គម

សមត្ថកិច្ចកំពុងសាកសួរអ្នកនាំចូលគ្រឿងសម្អាង,អាហារបំប៉នជិត៦តោនហួសសុពលភាពនិងគ្មានច្បាប់អនុញ្ញាត

ដោយ៖វិចិត្រ

ភ្នំពេញ៖កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះបង្ក្រាបកន្លែងស្តុកគ្រឿងសម្អាង,អាហារបំប៉នជិត៦តោនដែលមុខទំនិញទាំងនោះបានហួសសុពលភាព និងគ្មានច្បាប់អនុញ្ញាត ហើយឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់យកទៅសាកសួរ  ពេលនេះកំពុងបន្តនីតិវិធី។

សមត្ថកិច្ចក្នុងប្រតិបត្តិការបានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកាកម្លាំងជំនាញ-មន្ត្រីតុលាការ និងផ្នែកក្រសួងសុខាភិបាល បានចុះឆែកឆេរទីតាំងមួយ ដែលស្តុកផលិតផលគ្រឿងសម្អាង និងអាហារបំប៉នគ្មានច្បាប់អនុញ្ញាតិ។ការបង្ក្រាបធ្វើឡើងនៅផ្ទះលេខ BA១១+BA១២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ក្រោយពីត្រួតពិនិត្យសមត្ថកិច្ចបានរកឃើញគ្រឿងសម្អាង និងអាហារបំប៉នសរុបចំនួន៤៨មុខមានទម្ងន់៥.៦៤១គីឡូក្រាម ដែលនាំចូលគ្មានប្រភពច្បាស់លាស់។ក្នុងនោះអត់មានច្បាប់ចំនួន២៩មុខ មានវិញ្ញាបនប័ត្រប្រវេទន៍តែហួសសុពលភាពចំនួន៩មុខ និងមានច្បាប់ចំនួន១០មុខ។

មន្ត្រីដដែលបានបន្តថា ក្រោយពីត្រួតពិនិត្ វត្ថុតាងត្រូវបានដកហូត ហើយខាងមន្ត្រីតុលាការសម្រេចបិទផ្លុំបេទីតាំងនោះ និងបាននាំខ្លួនម្ចាស់យកទៅសាកសួរនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីអនុវត្តតាមច្បាប់៕