ព័ត៌មានជាតិ

រដ្ឋាភិបាលលើកលែងពន្ធប៉ាតង់សម្រាប់សារព័ត៌មានអនឡាញរយៈពេល៥ឆ្នាំ

ដោយ៖វិចិត្រ

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងថា រាជរដ្ឋាភិបាលយល់ព្រមលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល៥ឆ្នាំ(២០២៣-២០២៨)។ក្នុងនោះកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន៥០ភាគរយ។

បច្ចុប្បន្នសារព័ត៌មានអនឡាញ ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានបានកើនឡើងដល់ចំនួន៩១៧អង្គភាព។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានអំពាវនាវដល់បងប្អូនដែលកំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ដែលមិនទាន់បានចុះបញ្ជីត្រឹមត្រូវ សូមបំពេញបែបបទនិងចុះបញ្ជីឱ្យបានត្រឹមត្រូវ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ទាំងឡាយដែលមាន”៕