អន្តរជាតិ

សភាសិង្ហបុរីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសម្រាប់តួនាទីប្រធានាធិបតីក្នុងស្ថាប័នអង្គការអន្តរជាតិ

ប្រែសម្រួល៖សហការី

នៅ ទី ២២ វិច្ឆិកាសមាជិកសភារបស់ប្រទេសសិង្ហបុរីបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីអនុញ្ញាតឲ្យប្រធានាធិបតីទទួលយកការតែងតាំងពីស្ថាប័នអង្គការអន្តរជាតិ។

នៅក្នុងកិច្ចដំណើរការវិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងដើមខែនេះ ការិយាល័យនាយករដ្ឋមន្ត្រី (PMO) បានថ្លែងថា ការទទួលយកមុខតំណែនេះគឺដើម្បីលើកកម្ពស់ក្នុងការរួមចំណែកក្នុងស្ថាប័នអន្តរជាតិរបស់ប្រទេសសិង្ហបុរី នឹងជួយលើកស្ទួយកេរ្ត៏ឈ្មោះរបស់ប្រទេសជាតិ។

រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​មិន​បានផ្តល់សិទ្ធិ​អំណាច​ដល់ប្រធានាធិបតី​ទទួល​យកតួនាទី​សាធារណៈ​ក្នុងលក្ខខណ្ឌ​ឯកជនភាពដើម្បីបញ្ជេញសមត្ថភាពផ្ទាល់ខ្លួន​របស់​គាត់នោះទេ​។

លោកប្រធានាធិបតី Tharman Shanmugaratnam នៅមុនឈរឈ្មោះបោះឆ្នោតប្រធានាធិបតីលោកបានលាលែងពីតំណែងក្នុងរដ្ឋាភិបាលនិងគណបក្សសកម្មភាពប្រជាជន។  បន្ទាប់ពីទទួលបានការជ្រើសតាំងជាប្រធានាធិបតីគាត់បានស្បថចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី ១៤ ខែកញ្ញា។

បច្ចុប្បន្នគាត់កាន់មុខតំណែងជាច្រើននៅក្នុងស្ថាប័នអន្តរជាតិដូចជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមសាមសិប (G30) ដែលជាក្រុមប្រឹក្សាសកលឯករាជ្យនៃមេដឹកនាំសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធាននៃគណៈកម្មការសកលស្តីពីសេដ្ឋកិច្ចនិងធនធានទឹក។

លោក Tharman ក៏​ទទួលការតែងតាំង​ជាសមាជិក​ក្រុម​ប្រឹក្សា​​អភិវឌ្ឍន៍ធនធាន​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ និង​ជា​ក្រុមប្រឹក្សាភិបាល​​វេទិកា​សេដ្ឋកិច្ច​ពិភពលោកផងដែរ។

រដ្ឋធម្មនុញ្ញរបស់សិង្ហបុរីតម្រូវឲ្យធ្វើវិសោធនកម្មលើមាត្រាទី៣ប្រសិនបើទទួលបានការអនុម័តរួចរាល់ហើយនោះលោកនឹងត្រូវបានអនុញ្ញាតឲ្យបំពេញតួនាទីនៅក្នុងស្ថាប័នទាំងនេះដែលគណៈរដ្ឋមន្ត្រីយល់ឃើញថាមានសារប្រយោជន៍សម្រាប់ប្រទេសជាតិ។

ម្យ៉ាងវិញទៀត​​តួនាទី​ទាំងនេះមិនត្រូវ​បាន​ហាមឃាត់​ដោយច្បាប់រដ្ឋធម្មនុញ្ញ​ទៀតទេ​៕

ប្រភព៖ CNA/at(ac)