អន្តរជាតិ

ការបាញ់បង្ហោះផ្កាយរណបចារកម្មយោធាកូរ៉េខាងជើងត្រូវបានថ្កោលទោស

ប្រែសម្រួល៖ សហការី

ប្រទេសកូរ៉េខាងជើងត្រូវបានគេដាក់ការសង្ស័យថាទំនងជាកំពុងត្រៀមបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍យោធាជាលើកទីបីនៅក្នុងឆ្នាំនេះដែលជាការបង្ហាញនូវឥរិយាបទដ៏ក្រអើតក្រទមរបស់ខ្លួនប្រឆាំងនឹងទណ្ឌកម្មរបស់អង្គការសហប្រជជាតិ។

នៅក្នុងការខិតខំប្រឹងប្រែងរបស់កូរ៉េខាងជើងនៅមុនថ្ងៃទី ៣១ ខែឧសភាដែលជាការបាញ់បង្ហោះលើកដំបូងរបស់កូរ៉េខាងជើងគិតចាប់តាំងពីឆ្នាំ ២០១៦និងនៅថ្ងៃទី ២៤ ខែសីហាត្រូវបានបញ្ចប់ទៅវិញដោយទទួលការបរាជ័យដ៏ធ្ងន់ធ្ងរក្នងខណ:ដែលគ្រាប់រ៉ុក្កែត Chollima-1 ថ្មីរបស់ខ្លួនបានធ្លាក់ចូលទៅក្នុងមហាសមុទ្រ។

ប្រទេសកូរ៉េខាងជើងបានជូនដំណឹងដល់ប្រទេសជប៉ុនថា ខ្លួននឹងរៀបចំបាញ់បង្ហោះផ្កាយរណបនៅក្នុងចន្លោះថ្ងៃពុធ ទី២២ វិច្ឆិកា ដល់ថ្ងៃទី ១ ខែធ្នូ ដែលជាការបង្កហេតុនិងពោរពេញទៅដោយការរិះគន់ពីសំណាក់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលគេអះអាងថា កូរ៉េខាងជើងកំពុងរំលោភលើបម្រាមរបស់អង្គការសហប្រជាជាតិដែលហាមឃាត់ក្រុងព្យុងយ៉ាងមិនឲ្យមានការអភិវឌ្ឍន៍មីស៊ីលផ្លោង។

ទាំងនេះហើយគឺជា​អ្វី​ដែល​យើងបាន​ដឹង​ពី​ការរត់​ប្រណាំង​សព្វាវុធរបស់ប្រទេស​កូរ៉េ​ខាង​ជើង​នៅលើលំហ​អាកាសនេះគឺជាបញ្ហាចាក់ស្រេះ​ដ៏​ចម្រូងចម្រាស​បំផុត។

  • មហិច្ឆតាគ្រប់គ្រងលំហអវកាស

នោក្នុងឆ្នាំ ១៩៩៨ កូរ៉េខាងជើងបានបាញ់បង្ហោះផ្កាយរណបចំនួន ៦ ដែលក្នុងនោះមានផ្កាយរណបចំនួន ២ ទំនងជាបានបាញ់ទៅដល់គន្លងនៃគោលដៅដោយជោគជ័យហើយលើកចុងក្រោយគឺនៅឆ្នាំ ២០១៦ ។

ក្រុមអ្នកសង្កេតការណ៍អន្តរជាតិបាននិយាយថា ផ្កាយរណបចារកម្មនេះហាក់ដូចជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់កូរ៉េខាងជើង។

អ្នកជំនាញបាននិយាយថា កូរ៉េខាងជើងបានប្រើឧបករណ៍ជំរុញគ្រាប់រ៉ុក្កែតបីដំណាក់កាលដូចជា Unha-3 សម្រាប់បាញ់បង្ហោះមុន ប៉ុន្តែបន្ទាប់ពីការបាញ់បង្ហោះថ្មីមួយទៀតត្រូវបានអនុវត្តឡើងសម្រាប់គ្រាប់រ៉ុក្កែតធំជាងនេះថែមទៀត។

មន្ត្រីជាន់ខ្ពស់នៃទីភ្នាក់ងារអវកាសកូរ៉េខាងជើងបានថ្លែងនៅក្រោយពេលបាញ់បង្ហោះថា ខ្លួនគ្រោងនឹងដាក់ផ្កាយរណបកម្រិតខ្ពស់បន្ថែមទៀតចូលទៅក្នុងគន្លងនៅក្នុងឆ្នាំ ២០២០ ហើយនៅទីបំផុតកូរ៉េខាងជើងនឹង “បង្ហូតទង់ជាតិរបស់ខ្លួននៅលើថានព្រះច័ន្ទ” ។

នៅក្នុងអំឡុងធ្វើសមាជបក្សក្នុងខែមករា ឆ្នាំ ២០២១ មេដឹកនាំគីម ជុងអ៊ុន បានបង្ហាញនូវក្តីប្រាថ្នាដែលមានបញ្ចូលការអភិវឌ្ឍផ្កាយរណបឈ្លបយកការណ៍យោធាក្នុងនោះផងដែ។

អ្នកវិភាគបានធ្វើការគូសបញ្ជាក់ថា Chollima-1 ទំនងជារចនាឡើងតាមទម្រង់ថ្មី ហើយភាគច្រើនទំនងជាប្រើម៉ាស៊ីនភ្លោះដែលប្រើឥន្ធនៈរាវត្រូវបានបង្កើតឡើងសម្រាប់ Hwasong-15 ICBM ដោយក្រុងព្យុងយ៉ាង។

កូរ៉េខាងត្បូង​​រក​ឃើញ​បំណែក​​ផ្កាយរណប Chollima-1 ខ្លះៗប៉ុន្តែ​មិន​បាន​បញ្ជាក់​លម្អិតនោះ​ទេ។ ក្រុងសេអ៊ូលបាននិយាយថា ផ្កាយរណបប្រភេទនេះមានតម្លៃតិចតួច។

កាលពីខែកញ្ញា លោក Kim បានទៅទស្សនាមជ្ឈមណ្ឌលបាញ់បង្ហោះយានអវកាសដ៏ទំនើបបំផុតរបស់រុស្ស៊ី ដែលលោកប្រធានាធិបតី Vladimir Putin បានសន្យាថានឹងជួយក្រុងព្យុងយ៉ាងសាងសង់ផ្កាយរណបប្រភេទនេះ។

មន្ត្រីកូរ៉េខាងត្បូងបាននិយាយថា ការបាញ់បង្ហោះនាពេលខាងមុខអាចរួមបញ្ចូលជំនួយបច្ចេកទេសដែលមិនច្បាស់លាស់របស់រុស្ស៊ី។

  • ការសាកល្បងបច្ចេកវិទ្យាមីស៊ីលផ្លោង

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានហៅការសាកល្បងចុងក្រោយបង្អស់របស់កូរ៉េខាងជើងលើប្រព័ន្ធផ្កាយរណបយោធាយ៉ាងច្បាស់ថាជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមឃាត់កូរ៉េខាងជើងមិនឲ្យអភិវឌ្ឍន៍បច្ចេកវិទ្យាណាមួយសម្រាប់កម្មវិធីមីស៊ីលផ្លោងនោះទេ។ កូរ៉េ​ខាង​ជើង​បាន​ថ្លែង​ថា កម្មវិធី​អវកាស និង​សកម្មភាព​ការពារ​ជាតិ​ជា​សិទ្ធិ​អធិបតេយ្យភាព​របស់​ខ្លួន។

នៅក្នុង​ពេល​បាញ់​បង្ហោះ​យាន​អវកាសនៅក្នុង​ឆ្នាំ ២០១៦ កូរ៉េ​ខាង​ជើងនៅ​មិន​ទាន់​បាញ់សាកល្បង​មីស៊ីល​អន្តរទ្វីប (ICBM) ទេ។ ការបាញ់បង្ហោះផ្កាយរណបនេះត្រូវបានថ្កោលទោសដោយរដ្ឋាភិបាលអាមេរិក និងកូរ៉េខាងត្បូងថា ជាការបន្លំភ្នែកថាជាការសាកល្បងបច្ចេកវិទ្យាមីស៊ីលដែលអាចមានសមត្ថភាពវាយប្រហារដល់ទ្វីបអាមេរិក។

ចាប់តាំងពីឆ្នាំ ២០១៦ មកកូរ៉េខាងជើងបានបាញ់បង្ហោះ ICBMs បីប្រភេទដែលឥឡូវនេះហាក់ដូចជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រាយផ្កាយរណបនៅលើលំហអវកាស។ ក្រុមអ្នកវិភាគបាននិយាយថា កូរ៉េខាជើងកាន់តែឆ្លាតនៅក្នុងការទប់ទល់ជាមួយសត្រូវរបស់ខ្លួនដែលអាចនឹងតតាំងជាមួយមហាអំណាចអវកាសដែលឈានមុខគេនៅក្នុងតំបន់។

Ankit Panda មកពី Carnegie Endowment for International Peace ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយថា កូរ៉េខាងជើងអាចប្រើប្រាស់ផ្កាយរណបបែបនេះ ដើម្បីតម្រង់គោលដៅកាន់តែមានប្រសិទ្ធភាពលើកូរ៉េខាងត្បូង និងជប៉ុន ឬសម្រាប់ធ្វើការវាយតម្លៃលើស្ថានការដែលអាចបង្កឲ្យមានការខូចខាតដល់កងកម្លាំងខ្លួននៅក្នុងពេលធ្វើសង្រ្គាម។

លោកបានបន្ថែមថា ផ្ទុយទៅវិញ ប្រសិនបើកូរ៉េខាងជើងអាចប្រើប្រាស់ផ្កាយរណបរបស់ខ្លួនឲ្យមានប្រសិទ្ធភាពធៀបនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដែលគេយល់ថាជាការគម្រាមមួយហើយធ្វើឲ្យបច្ចាមិត្តញញើតមិនហ៊ានវាយប្រហារមកលើខ្លននោះគឺអាចកាត់បន្ថយភាពតានតឹងមួយផ្នែកនិងអាចផ្តល់ស្ថិរភាពសុវត្ថិភាពសម្រាប់ខ្លួនផងដែរ៕

ប្រភព៖ Reuters