អន្តរជាតិ

អាជ្ញាធរចិនថាឧក្រិដ្ឋកម្មលាងលុយនិងអំពើឆបោកតាមអ៊ីនធឺណិតកើតមានហួសពីសមត្ថភាពទប់ស្កាត់

ប្រែសម្រួល៖សហការី

ក្រុមមន្ត្រីកំពូលរបស់ធនាគារកណ្តាលចិនមួយរូបបានព្រមានថាដើម្បីគ្រប់គ្រងឲ្យបានត្រឹមត្រូវក្នុងការទប់ទល់នឹងការលាងលុយកខ្វក់ដែលបង្កហានិភ័យកាន់តែខ្លាំងឡើងសម្រាប់ប្រទេសជាតិដែលអាចជះឥទ្ធិពលដ៏អាក្រក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ចំពោះហេតុផលនេះប្រទេសចិនចាំបាច់ត្រូវតែចាត់វិធានការលុបបំបាត់ចំណុចខ្វះចន្លោះនៅក្នុងប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួនឲ្យបានតឹងរ៉ឹងបំផុត។

កាលពីថ្ងៃសុក្រ ទី១៧ វិច្ឆិកា អនុប្រធានការិយាល័យប្រឆាំងការលាងលុយរបស់ធនាគារប្រជាជនចិនលោក Wang Jing បានថ្លែងថាបច្ចុប្បន្ននេះស្ថាប័នហិរញ្ញវត្ថុចិនមិនមានសមត្ថភាពគ្រប់គ្រងក្នងការប្រើប្រាស់បច្ចេកវិជ្ជាទំនើបៗសម្រាប់អនុវត្តបទប្បញ្ញត្តិទប់ស្កាត់បទលើ្មសហិរញ្ញវត្ថុដ៏ស្មុគស្មាញដែលកំពុងរីករាលដាលដ៏ទូលំទូលាយនៅលើសាកលលោក។

ឧក្រិតកម្មលាងលុយកខ្វក់ដែលបាននិងកំពុងចាក់ស្រេះនៅក្នុងសេដ្ឋកិច្ចចិនដីគោក និងតំបន់អាស៊ីអាគ្នេយ៍ដំណាលគ្នានឹងអំពើឆរបោកតាមប្រព័ន្ធអ៊ីនធឺណែតដែលជាគ្រោះថ្នាក់សម្រាប់សង្គមជាតិដែលចាំបាច់ត្រូវពង្រឹងប្រព័ន្ធគ្រប់គ្រងសន្តិសុខជាតិ និងរក្សាសុវត្ថិភាពវិស័យហិរញ្ញវត្ថុ” លោក Wang បានថ្លែងនៅលើវេទិការប្រឆាំងនឹងឧក្រិដ្ឋកម្មលាងលុយកខ្វក់ក្នុងប្រទេសចិនលើកទី ១៣ ។ វេទិកាដ៏មានសារសំខាន់ប្រឆាំងនឹងឧក្រិដ្ឋជនលាងលុយកខ្វក់នេះត្រូវបានប្រារពធ្វើឡើងនៅក្នុងទីក្រុងសៀងហៃ។

ប៉ូលិសឥណ្ឌូណេស៊ីបានឃាត់ខ្លួនជនជាតិចិនមួយចំនួននៅក្នុងទីក្រុង Batam កាលពីថ្ងៃទី 23 ខែសីហា ឆ្នាំ 2023 ពីបទជាប់ពាក់ព័ន្ធក្នុងបណ្តាញទូរស័ព្ទឆ្លងព្រំដែន និងបណ្តាញបោកប្រាស់ស្នេហាតាមអ៊ីនធឺណិត។ (រូបថត AP/Andaru)

ប្រទេសចិនដីគោក និងសិង្ហបុរីបានបង្ហាញអំពីហានិភ័យកំរឹតខ្ពស់ចំពោះអំពើរឧក្រិដ្ឋលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្មបើធៀបនឹងឆ្នាំមុនៗបើទោះបីជាមានចំណាត់ថ្នាក់ប្រសើរឡើងបន្តិចក៏ដោយ – នៅលើសន្ទស្សន៍ប្រឆាំងនិងការលាងលុយកខ្វក់ក្នុងឆ្នាំ ២០២៣ ដែលអនុវត្តដោយវិទ្យាស្ថាន Basel Institute on Governance non-profit organization បានបង្ហាញឲ្យឃើញជាសាធារណ:អំពីកំណើនដ៏គួរឲ្យព្រួយបារម្ភ៏បំផុត។

ទីក្រុងហុងកុងបានបង្ហាញនូវទិដ្ឋភាពល្អប្រសើរនៅលើចំណាត់ថ្នាក់ពិភពលោកនិងការកំណត់ពិន្ទុលើចំណាត់ថ្នាក់ក្នុងការប្រឈមនឹងហានិភ័យនៅអំឡុងពេលដូចគ្នានេះ។

ប្រទេសចិនកំពុងតែប្រឈមនឹងការចាត់វិធានការត្រួតពិនិត្យដ៏តឹងរ៉ឹងមួយនៅក្នុងពេលឆាប់ៗនេះដែលជាកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងការលាងលុយកខ្វក់របស់ខ្លួនក្នុងខណៈពេលដែលក្រុមការងារគ្រប់គ្រងហិរញ្ញវត្ថុអន្តររដ្ឋាភិបាលបានកំណត់ពេលវេលាសម្រាប់ធ្វើការត្រួតពិនិត្យឡើងវិញលើប្រទេសនេះនៅឆ្នាំក្រោយ បន្ទាប់ពីបានឆ្លងកាត់ការវាយតម្លៃដ៏សមញ្ញមួយរបស់ខ្លួនបន្ទាប់ពីជុំទី ៤ ដែលត្រូវបានធ្វើឡើងកាលពីឆ្នាំ ២០១៩ក្នុងការត្រួតពិនិត្យលើប្រព័ន្ធហិរញ្ញវត្ថុផ្សេងៗ។  លោក Wang បាននិយាយថា ឧក្រិដ្ឋកម្មទាំងនោះ រួមមានការបោកប្រាស់តាមទូរគមនាគមន៍ ការលេងល្បែងតាមអ៊ីនធឺណិត និង ធនាគារប្រតិបត្តិការលើទីផ្សារងងិតកំពុងមានទំនាក់ទំនងដោយសម្ងាត់ជាមួយនឹងការលាងលុយកខ្វក់ដែលបង្កជាបញ្ហាប្រឈមថ្មីមួយទៀតសម្រាប់ប្រទេសចិន។

លោក​បានធ្វើការកត់​សម្គាល់​ថា​៖ “​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ករណីនេះកំពុង​បន្ត​កើនឡើង ហើយ​ហានិភ័យ​ហិរញ្ញវត្ថុ​ក៏កំពុង​កើនឡើង​ជា​បន្តបន្ទាប់​ផងដែរ”។

លោក​បាន​កត់​សម្គាល់​ថា​៖ “ចំនួនស្ថិតិដែលមានការ​ពាក់ព័ន្ធ​នឹង​ករណីនេះឃើញថា​បន្ត​កើនឡើងជាលំដាប់ដែលអាចបង្កជា​ហានិភ័យលើវិស័យ​ហិរញ្ញវត្ថុ​កាន់តែខ្លាំងឡើង​​”​។

លោក Wang បានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ស្ថាប័នហិរញ្ញវត្ថុចិនជាទូទៅនៅមានកម្រិតទាបនៅឡើយក្នុងការគ្រប់គ្រងហានិភ័យនេះជាកត្តាចម្បងបង្ហាញពីចំណុចខ្សោយផ្នែកសមត្ថភាពគ្រប់គ្រងហានិភ័យរបស់ស្ថាប័នគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងប្រទេសចិន។

ប៉ូលិសមីយ៉ាន់ម៉ាបានប្រគល់ជនសង្ស័យបោកប្រាស់ទូរគមនាគមន៍ និងអ៊ីនធឺណិតចំនួនប្រាំនាក់ទៅឱ្យប៉ូលិសចិននៅអាកាសយានដ្ឋានអន្តរជាតិយ៉ាំងហ្គោន ក្នុងទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី 26 ខែសីហា ឆ្នាំ 2023។ (រូបថត៖ ស៊ីនហួរ)

គាត់បានបន្តថាសភាពយឺតយ៉ាវនៅពីក្រោយឆាករបស់ស្ថាប័ន fintech ក្នុងលក្ខខណ្ឌបច្ចេកវិទ្យា ជាពិសេសនៅក្នុងការផ្លាស់ប្តូរដ៏ឆាប់រហ័សលើវិស័យឧស្សាហកម្មនិងទំនើបកម្មបច្ចេកវិទ្យានេះ។ លោកបានបន្ថែមថា ការកើនឡើងនៃទ្រព្យសកម្មនិម្មិត សេដ្ឋកិច្ចឌីជីថល និងវេទិកាសេដ្ឋកិច្ចទាំងនេះជាកត្តាចម្បងដែលបង្កឲ្យមានហានិភ័យខ្ពស់។

មេធាវីជំនាញផ្នែកហិរញ្ញវត្ថុលោក Han Dongping បាននិយាយថា “កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងប្រឆាំងនឹងការលាងលុយក្នុងប្រទេសចិនពិតជាសំខាន់ខ្លាំងណាស់ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍” ដោយសារតំបន់នេះគឺជាតំបន់មួយដែលងាយរងគ្រោះបំផុតរបស់ពិភពលោកសម្រាប់ការលាងលុយកខ្វក់ និងសកម្មភាពខុសច្បាប់លើវិស័យហិរញ្ញវត្ថុ។

លោកបានបន្តថា “សកម្មភាពលាងលុយកខ្វក់ជារឿយៗពាក់ព័ន្ធនឹងប្រតិបត្តិការឆ្លងដែនដែលមានកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរបំផុតវាងប្រទេសនិងប្រទេសកត្តានេះហើយដាច់ខាតត្រូវធ្វើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មប្រភេទនេះឲ្យប្រកបដោយប្រសិទ្ធភាពបំផុត”។ “យ៉ាងណាក៏ដោយក្នុងករណីខ្លះ កិច្ចសហប្រតិបត្តិការឆ្លងព្រំដែន អាចជាឧប្បសគ្គរារាំងដោយសារកត្តានយោបាយ សេដ្ឋកិច្ច និងកត្តាផ្សេងៗទៀតផងដែរ”។

អំពើរឆបោក​នៅក្នុងតំបន់​អាស៊ី​អាគ្នេយ៍​កំពុង​រក​ចំណូលបាន​ពី​ក្រុម​ឧក្រិដ្ឋជន​​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកគ្រឿងញៀន និងឧក្រិដ្ឋកម្មក្នុងខែកញ្ញា ប្រាក់ចំណេញសរុបសម្រាប់គម្រោងឧក្រិដ្ឋកម្មមួយចំនួនកំពុងគម្រាមកំហែងដល់ GDP នៃប្រទេសដែលមានពួកឧក្រិដ្ឋជនទាំងនោះកំពុងប្រតិបត្តិការនូវអំពើរឧក្រិតទាំងនេះ។

គាត់និយាយថា ក្រៅពីការពង្រីកប្រតិបត្តិការផ្ទាល់ខ្លួនរបស់ពួកឧក្រិដ្ឋជនទាំងនោះរួមទាំងការសូកប៉ាន់មន្ត្រី ប្រាក់ចំណេញរកបានដោយខុសច្បាប់ត្រូវបានលាងជម្រះជាធម្មតាតាមរយៈការផ្ទេរប្រាក់ អាជីវកម្មស្របច្បាប់ និងផលបត្រវិនិយោគផ្សេងៗ។

កាលពីខែមករាឆ្នាំមុន ក្រសួងចំនួន១១ របស់ចិនបានប្រកាសរួមគ្នានូវយុទ្ធនាការប្រឆាំងការលាងលុយកខ្វក់ដែលមានរយៈពេលរហូតដល់ឆ្នាំ ២០២៤ ដោយភ្ជាប់បញ្ហានេះទៅនឹង “សន្តិសុខជាតិ ស្ថិរភាពសង្គម កំណើនសេដ្ឋកិច្ច ក៏ដូចជាផលប្រយោជន៍សាធារណៈជាដើម”។

មហាអាយ្យការអមតុលាការកំពូលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីចុងខែមុនថា ព្រះរាជអាជ្ញាបានចាត់វិធានការប្រឆាំងនឹងជនសង្ស័យជាង ១,៧០០ នាក់ពាកព័ន្ធនឹងការលាងលុយកខ្វក់នៅក្នុងត្រីមាសទី ៣ នៃឆ្នាំនេះឃើញថាមានការកើនឡើងជិត ១៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

មានជនសង្ស័យជាង ៦២,០០០ នាក់ដែលរងបណ្តឹងលើបទល្មើសផ្សេងៗទៀត រួមទាំងការលាក់កំបាំងបទល្មើសដែលរងការចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធក្នុងការលាងលុយកខ្វក់ដែលមានការកើនឡើងដល់ទៅជាង៩០ ភាគរយបើធៀបនឹងឆ្នាំមុន។

ការកើនឡើងនេះគឺ “ទាក់ទងទៅនឹងការឆបោកតាមទូរគមនាគមន៍ និងការលេងល្បែងអនឡាញឆ្លងដែនជាដើម”។

ប្រាក់ជាង ២.២៥ ពាន់លានយន់ស្មើនឹង ៣១២ លានដុល្លារអាមេរិក នៅក្នុងប្រាក់ចំណូលដែលបានមកពីការបោកប្រាស់តាមទូរគមនាគមន៍ និងការលេងល្បែងអនឡាញត្រូវបានសម្អាតដោយក្រុមក្មេងទំនើងចំនួន ២១ នាក់តាមរយៈចរាចររូបិយប័ណ្ណគ្រីបតូក្នុងរយៈពេល ៥ ខែជាប់ៗគ្នារនោចុងឆ្នាំ ២០២០ ដល់ដើមឆ្នាំ ២០២១ នេះបើយោងតាមការចេញផ្សាយជាសាធារណៈដោយតុលាការនៅក្នុង ទីក្រុង Chongqing ភាគខាងលិចប្រទេសចិន។

តុលាការបាននិយាយថា ក្រុមក្មេងទំនើងទាំងនេះត្រូវបានគេបង់ប្រាក់ជាង ២២ លានយន់សម្រាប់សេវាកម្មរបស់ខ្លួន ហើយកាលពីខែមុនសមាជិកទាំងអស់របស់ពួកគេត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចាប់ពី ១ ឆ្នាំដល់ ៦ ឆ្នាំ៕

ប្រភព៖ South China Morning Pos