សន្ដិសុខសង្គម

បង្រ្កាបបទល្មើសនេសាទពីរកន្លែងរឹបអូសវត្ថុតាងជាច្រើន

ដោយ៖សហការី

បាត់ដំបង៖ សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទពីរកន្លែងរឹបអូសវត្ថុតាងសាច់មងក្រឡាល្អិតជិត២០០០ម៉ែត្រ និងលែងកូនត្រីជាង១០០គីឡូក្រាមក្នុងភូមិសាស្ត្របឹងទន្លេសាប។

នគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា ករណីបើកការបង្ក្រាបបទល្មើសខុសច្បាប់នេះធ្វើរយ:ពេល២ថ្ងៃ នៅថ្ងៃទី១៨ និងថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០២៣លើគោលដៅចំនួន២ ដោយក្នុងនោះមួយកន្លែងស្ថិតនៅត្រង់ចំណុចអូរដូនតី  ក្នុងភូមិព្រៃចា ស់ ឃុំព្រៃចាស់ និងចំណុច បឹងតាអួរ ក្នុងភូមិសាស្ត្រភូមិកំពង់ប្រហុក ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

វត្ថុតាងល្មើសច្បាប់ដែលកងកម្លាំង និងមន្ត្រីពាក់ព័ន្ធរឹបអូសបានមានសាច់មងចំនួន ១.៧៥០ម៉ែត្រ, បង្គោលដាំចងភ្ជាប់សាច់មងចំនួន ៥៧០បង្គោល, ឧបករណ៍ឡុកផ្ទុកត្រីចំនួន ៦គ្រឿង និងបានលែងកូនត្រីពូជចំនួន ១៤០គីឡូក្រាមផងដែរចូលទៅក្នុងទឹកបឹងទន្លេសាបវិញដើម្បីបង្កកំណើតបន្តទៅទៀត។

វិធានការចំពោះមុខសម្ភារល្មើសទាំងអស់ត្រូវបានកម្លាំងជំនាញ កាប់បំផ្លាញ និងដុតកម្ទេចចោលនៅកន្លែងតែម្តង៕