សេដ្ឋកិច្ច

តម្លៃប្រេងបានធ្លាក់ចុះតែវិនិយោគិននៅមានកង្វល់អំពីតម្រូវការលើសពីការរំពឹងទុក

ប្រែសម្រួល៖សហការី

តម្លៃប្រេងមានការធ្លាក់ចុះគួឲ្យកត់សម្គាល់កាលពីថ្ងៃអង្គារឃើញថាមានសភាពខុសគ្នាកាលពីថ្ងៃមុន ដោយសារតម្រូវការប្រេងមានការធ្លាក់ចុះនៅចំពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងដាំក្បាលចុះលើសពីការរំពឹងទុកស្របពេលដែលមានការកាត់បន្ថយការផ្គត់ផ្គង់កាន់តែច្រើនថែមទៀតរបស់អង្គការ OPEC និងសម្ព័ន្ធមិត្តដូចជារុស្ស៊ីជាដើម។

ប្រេងឆៅ Brent បានធ្លាក់តម្លៃ ១៩ សេន ឬ ០.២ ភាគរយ មកនៅត្រឹម ៨២.១៣ ដុល្លារអាមេរិកក្នុងមួយបារ៉ែល នៅត្រឹមម៉ោង ០០១៣ GMT ខណៈប្រេងឆៅ West Texas Intermediate របស់អាមេរិកធ្លាក់មកត្រឹម ៧៧.៦៨ ដុល្លារអាមេរិកក្នុងមួយបារ៉ែលឃើញថាមានការធ្លាក់ចុះ ១៥ សេន ឬ ០.២ ភាគរយ។

តម្លៃប្រេងរបស់ Brent និង West Texas Intermediate ទាំងពីរបានកើនឡើងប្រហែល ២ភាគរយកាលពីថ្ងៃចន្ទ បន្ទាប់ពីប្រភពពី OPEC  បានប្រាប់រ៉យទ័រថាក្រុមអ្នកផលិតដែលបង្កើតឡើងដោយអង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួនបានកំណត់ការផលិតដោយពិចារណាលើការកាត់បន្ថយការផ្គត់ផ្គង់បន្ថែមទៀតនៅពេលណាមួយចាំបាច់ហើយនឹងមានកិច្ចប្រជុំមួយនៅថ្ងៃទី ២៦ វិច្ឆិកាខាងមុខនេះ។

សេដ្ឋវិទូជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវ NLI លោក Tsuyoshi Ueno បាននិយាយថា “ចាប់តាំងពីមានកង្វល់ខ្លាំងលើតម្រូវការក្រុមវិនិយោគិនបានរង់ចាំមើលការសម្រេចចិត្តរបស់ក្រុមប្រទេស OPEC” ។

លោក Ueno បានបញ្ជាក់ថា “ទីផ្សារជួញដូរនាថ្ងៃអនាគតនឹងផ្តោតលើសូចនាករសេដ្ឋកិច្ចរបស់អាមេរិក និងចិនរួមទាំងទិន្ន័យស្តុកប្រេងឆៅរបស់អាមេរិក ដើម្បីធ្វើការវាយតម្លៃលើនិន្នាការតម្រូវការជាលក្ខណ:សកល” ក្រុមវិនិយោគិននិងពិចារណាលើការធ្លាក់តម្លៃប្រាក់ដុល្លារអាមេរិកដែលនឹងជម្រុញដល់តម្លៃប្រេងផងដែរ។

បើយោងតាមការស្ទង់មតិបឋមរបស់ Reuters កាលពីថ្ងៃចន្ទបានបង្ហាញថាការស្តុកប្រេងឆៅ និងប្រេងសាំងរបស់សហរដ្ឋអាមេរិកទំនងជាមានការកើនឡើងកាលពីសប្តាហ៍មុន ខណៈពេលដែលសារពើភ័ណ្ឌចម្រាញ់ចេញត្រូវបានគេរំពឹងថាមានការធ្លាក់ចុះគួឲ្យកត់សម្គាល់។ បើយោងតាមរបាយការណ៍ប្រចាំសប្តាហ៍របស់វិទ្យាស្ថានប្រេងអាមេរិកនិងចេញផ្សាយបន្ទាប់ពីថ្ងៃអង្គារបើយោងតាមរដ្ឋបាលគ្រប់គ្រងថាមពលបានឲ្យដឹងថានិងត្រូវកំណត់ធ្វើឡើងនៅក្នុងថ្ងៃពុធ។

បើយោងតាមអ្នកវិភាគចំនួនប្រាំបីនាក់បានធ្វើការព្យាករលើផ្នែកផ្គត់ផ្គង់ OPEC ថាទំនងជានឹងបង្កើន ឬកាត់បន្ថយការផ្គត់ផ្គង់ប្រេងស្របតាមស្ថានការណ៍ប្រែប្រួលនៅលើទីផ្សារជាក់ស្តែងក្នុងឆ្នាំក្រោយ។

ក្នុងចំណោមអ្នកវិភាគ Goldman Sachs បានបញ្ជាក់ថាផ្អែកលើគំរូស្ថិតិរបស់ខ្លួនការសម្រេចចិត្តរបស់អង្គការ OPEC ក្នុងការកាត់បន្ថយឃើញថាកាន់តែស៊ីជម្រៅដែលគួតែពិចារណាលើការធ្លាក់ចុះទៅតាមពេលវិលាជាក់ស្តែងរួមទាំងទិន្ន័យនៃការស្តុកប្រេងលើសពីការរំពឹងទុក។

ទីផ្សារប្រេងមានការដាំក្បាលចុះជិត ២០ ភាគរយចាប់តាំងពីចុងខែកញ្ញា ដោយសារទិន្នផលប្រេងឆៅនៅសហរដ្ឋអាមេរិក ដែលជាប្រទេសផលិតដ៏ធំរបស់ពិភពលោកបានរក្សាការស្តុកប្រេងទុកក្នុងកម្រិតខ្ពស់បំផុតខណៈនៅលើទីផ្សារមានកំពុងមានកង្វល់លើកំណើនតម្រូវការប្រេង ជាពិសេសប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងលេខ ១លើពិភពលោក ។

ពាណិជ្ជករក៏កំពុងសំឡឹងមើលសញ្ញាកាត់បន្ថយតម្រូវការដោយសារការធ្លាក់ចុះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលអាចកើតមាននៅក្នុងឆ្នាំ ២០២៤ ហើយក៏បានពិចារណាកាលពីសប្តាហ៍មុនអំពីអតិផរណាដែលអាចកើតមានបង្កឡើងដោយក្រុមហ៊ុន Walmart ដែលជាអ្នកលក់រាយដ៏ធំបំផុតរបស់អាមេរិក៕

ប្រភព៖ Reuters