សេដ្ឋកិច្ច

ដោយសារឡើងថ្លៃអត្រាការប្រាក់អាមេរិកធ្វើឲ្យមានការប្រែប្រួលតម្លៃជួញដូររូបិយប័ណ្ណសំខាន់ៗ

ប្រែសម្រួល៖សហការី

នៅថ្ងៃអង្គារនេះប្រាក់ដុល្លារមិនសូវមានលំនឹងនៅក្នុងការជួញដូរលើទីផ្សារបើធៀបនឹងប្រាក់អឺរ៉ូ និងការដោះដូររូបិយប័ណ្ណសំខាន់ៗផ្សេងទៀតឃើញថាតម្លៃនៃប្រាក់ដុល្លាមានលក្ខណ:ខុសគ្នាតិចតួចបំផុត    ខណៈដែលអ្នកវិនិយោគរំពឹងថាអត្រាការប្រាក់របស់អាមេរិកនឹងធ្លាក់ចុះនៅឆ្នាំក្រោយដែលពួកគេសម្លឹ ងមើលឃើញថាជាសញ្ញាដ៏ល្អមួយក្នុងការលក់ប្រាក់ដុល្លារចេញនៅលើទីផ្សារ។ .

មានការប្រែប្រួលក្នុងកម្រិតទាបនៅឡើយនៅក្នុងការជួញដូររូបិយប័ណ្ណនៅលើទីផ្សារអាស៊ីប៉ុន្តែបើយោងតាមការធ្វើសន្ទស្សន៍លើប្រាក់ដុល្លារដែលមានការធ្លាក់តម្លៃមកនៅក្រោមកម្រិតមធ្យមក្នុងររយៈពេលជាង ២០០ ថ្ងៃរហូតមកដល់ថ្ងៃចន្ទកន្លងទៅនេះដោយសារមានការឡើងថ្លៃប្រាក់យន់នៅលើទីផ្សារ។

សន្ទស្សន៍ប្រាក់ដុល្លារធៀបនឹងតម្លៃរូបិយប័ណ្ណសំខាន់ៗផ្សេងទៀតចំនួនប្រាំមួយបានធ្លាក់ចុះ មកនៅត្រឹម១.៩ ភាគរយកាលពីសប្តាហ៍មុននេះបើយោតាមទិន្ន័យរតនាគាររបស់សហរដ្ឋអាមេរិកដែលមានការធ្លាក់ចុះ ០.៥ ភាគរយបន្ថែមទៀតក្នុងរយៈពេលមួយយប់បា្រក់ដុល្លាបានធ្លាក់ចុះមកនៅត្រឹមតែ១០៣.៤៤យ៉េនក្នុងមួយដុល្លារ។

ប្រាក់អឺរ៉ូបានហក់ឡើងខ្ពស់ក្នុងរយៈពេលបីខែគឺ ១.០៩៥២ ដុល្លាក្នុងមួយអឺរ៉ូ កាលពីថ្ងៃចន្ទបើយោងតាមទិន្ន័យធនាគារកណ្តាលអឺរ៉ុបលោក។

ប្រាក់យន់ក៏បានហក់ឡើងថ្លៃដល់កម្រិតកំពូលក្នុងរយៈពេលបីខែផងដែរធៀបនឹងប្រាក់ដុល្លារកាលពីថ្ងៃចន្ទ ខណៈដែលធនាគារកណ្តាលជប៉ុនបានណែនាំថានឹងហក់ឡើងខ្ពស់ជាងនេះថែមទៀតបើធៀបនឹងប្រាក់ដុល្លារអូស្រ្តាលី និងនូវែលសេឡង់ដែលបានហក់ឡើងដូចគ្នាផងដែរ។

អ្នកវិភាគរបស់ធនាគារ ANZ បានគូសបញ្ជាក់នៅក្នុងកំណត់ត្រាមួយថា “ប្រាក់ដុល្លារនៅតែបន្តធ្លាក់ថ្លៃបើធៀបនឹងសន្ទស្សន៍ប្រាក់យ៉េនដែលបានធ្លាក់មកនៅត្រឹម ១០៤ យ៉េនក្នុងមួយដុល្លាអាមេរិកកាលពីថ្ងៃសុក្រ ហើយ ឥឡូវនេះ បន្តធ្លាក់មកនៅត្រឹម ១០៣.៥ យ៉េនក្នុងមួយដុល្លាអាមេរិកខណៈដែលទីផ្សារអាមេរិក Fed បានខិតខំរក្សាលំនឹងប្រាក់ដុល្លាមិនឲ្យបន្តធ្លាក់ចុះថែមទៀតបើធៀបនឹងប្រាកយ៉េនជប៉ុន” ។

“ដោយសារការវាយតម្លៃលើសន្ទស្សន៏ទិន្ន័យប្រកបដោយសុក្រិតភាពលើការជួញដូររូបិយប័ណ្ណសំខាន់ៗនៅលើទីផ្សារដើម្បីធានាឲ្យមានការបន្ធូរបន្ថយគោលនយោបាយរបស់អាមេរិក Fed “៕

ប្រភព៖ Reuters