សន្ដិសុខសង្គម

ជិះម៉ូតូលឿនជ្រុលបុករថយន្តពីក្រោយដួលផ្កាប់មុខទៅនឹងថ្នល់ស្លាប់មួយរំពេច

ដោយ៖សុខុម

ភ្នំពេញ៖អ្នកជិះម៉ូតូបានស្លាប់បន្ទាប់ពីបើកលឿនជ្រុលបុករថយន្តគេពីក្រោយពេញទំហឹង ហើយរថយន្តភ្លាមនោះក៏បាត់ពីកន្លែងកើតហេតុផងដែរកាលពីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ត្រង់ចំណុចមុខបុរីពិភពថ្មីគម្រោង៣ តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ឈុន នី ភេទប្រុស  អាយុ៣៣ឆ្នាំមុខរបរបើករថយន្ត ស្នាក់នៅបន្ទប់ជួលជិតវត្តស្លែង  នៅភូមិ ច្រកព្រាល ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៥  ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1B.0575។

ពីដំបូងជនរងគ្រោះជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង។មកដល់ចំណុចកើតហេតុជ្រុលទៅបុករថយន្តពីក្រោយទើបបណ្ដាលឱ្យដួលស្លាប់៕