អន្តរជាតិ

ក្រុមហ៊ុន X ប្តឹងអង្គភាព Media Matters បន្ទាប់ពីចេញរបាយការណ៍ប្រឆាំងនឹងការផ្សាយស្ប៉តពាណិជ្ជកម្មដែលភ្ជាប់ជាមួយនឹងមាតិការើសអើងប្រឆាំងនឹងសាសនា

ប្រែសម្រួល៖សហការី

កាលពីថ្ងៃចន្ទនៅលើវេទិការ X បានបង្ហោះសារថាក្រុមហ៊ុនបានប្តឹងក្រុមអ្នកតាមឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយដែលហៅថាអង្គភាព Media Matters ដោយចោទប្រកាន់ថាអង្គភាពនេះថាបានបង្ខូចកេរ្តិ៍ឈ្មោះក្រុមហ៊ុន X បន្ទាប់ពីការចេញផ្សាយរបាយការណ៍របស់ពួកគេអំពីការផ្សាយពាណិជ្ជកម្មសម្រាប់ម៉ាកសញ្ញាសំខាន់ៗដែលមានលេចឡើងនូវសញ្ញាលទ្ធិណាស៊ីភ្ជាប់មកជាមួយនិងការបង្ហោះស្ប៉តពាណីជ្ជកម្មផ្សេងៗរបស់ក្រុមហ៊ុន X ។

ក្រុមហ៊ុន X ដែលជាអតីត Twitter មានកំហឹងយ៉ាងខ្លាំងចាប់តាំងពីក្រុម Media Matters ធ្វើការផ្សព្វផ្សាយរបាយការណ៍នេះកាលពីថ្ងៃព្រហស្បតិ៍ជាកត្តានាំឲ្យក្រុមហ៊ុន IBM, Comcast និងបណ្តាអ្នកផ្សាយពាណិជ្ជកម្មមួយចំនួនទៀតបញ្ឈប់ការផ្សាយពាណិជ្ជកម្មលើវេទិកា Xជាបន្តបន្ទាប់ ។

លោក Musk បានបង្ហោះសារកាលពីថ្ងៃសៅរ៍ថាក្រុមហ៊ុន X នឹងដាក់បណ្តឹង “thermonuclear” ប្រឆាំងនឹង អង្គភាពMedia Matters និងក្រុមពាក់ព័ន្ធមួយចំនួនទៀត “ដែលបានរួមគំនិតគ្នាបង្ខូចកេរ្តិ៍ឈ្មោះ វេទិកា Xរបស់យើង” ។

ក្នុងខណ:ដែលលោក Musk បានទិញ Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារកាលពីខែតុលា ២០២២ ស្ទ្រីមសម្រាប់ការផ្សាយពាណិជ្ជកម្មបានងាកចេញពីវេទិកានេះយ៉ាងច្រើនរួចមកហើយ ដោយសារពួកគេមានការប្រុងប្រយ័ត្នចំពោះការបង្ហោះស្ប៉តដ៏ចម្រូងចម្រាសមួយចំនួនរបស់លោក Musk និងការបញ្ឈប់បុគ្គលិកដែលធ្វើការក្នុងកម្រិតមធ្យមដោយមិនមានហេតុផល។

នាយកប្រតិបត្តិ X ឈ្មោះ Linda Yaccarino បានប្រាប់និយោជិតកាលពីថ្ងៃអាទិត្យថាក្នុងខណៈពេលដែលមានអ្នកផ្សាយពាណិជ្ជកម្មធ្វើការផ្អាកការវិនិយោគរបស់ពួកគេបន្ទាប់ពីការចេញរបាយការណ៍” ប្រឆាំងនឹងវេទិកា X នោះ ក្រុមហ៊ុនបានរៀបគម្រោងយ៉ាងច្បាស់លាស់សម្រាប់ប្រឆាំងទៅនឹងការបង្ខូចកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនដែលបង្កឲ្យមានការរើសអើងលើក្រុមហ៊ុនរបស់យើង។

កាលពីព្រឹកថ្ងៃចន្ទ Reuters បានធ្វើបទសម្ភាសជាមួយនឹងប្រធាន Media Matters ឈ្មោះ Angelo Carusone គាត់បានធ្វើការគូសបញ្ជាក់ថាអង្គការដែលមិនយកប្រាក់កម្រៃបានធ្វើសេចក្តីថ្លែងការស្តីពីវេទិកា X ដោយបានធ្វើការណែនាំដល់ការផ្សាយពាណិជ្ជកម្មដោយអំពាវនាវដល់វេទិកា X ជៀសវាងមិនឲ្យលេចឡើងនូវមាតិកាដែលបង្កគ្រោះថ្នាក់ដល់សង្គមជាតិនៅជាប់ជាមួយនឹងស្ប៉តពាណិជ្ជមកម្មរបស់វេទិកា X។

គាត់បានបន្ថែមថា “ប្រសិនបើអ្នកយកមាតិកាជាតិនិយមជ្រុលមកភ្ជាប់ជាមួយនឹងការផ្សាយពាណិជ្ជកម្មនោះវានឹងធ្វើឲ្យមានចលាចលក្នុងសង្គមជាតិយើងទាំងមូល៕

ប្រភព៖ Reuters