សន្ដិសុខសង្គម

យុវជនម្នាក់ជិះម៉ូតូបុកឆ្កែរត់កាត់ផ្លូវបណ្តាលអោយដួលបោកក្បាលស្លាប់

ដោយ:សុខុម

រតនគិរី៖ យុវជនម្នាក់ជិះម៉ូតូក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនបានបុកឆ្កែកំពុងរត់កាត់ឆ្លងផ្លូវបណ្តាលឲ្យដួលស្លាប់មួយរំពេចកាលពីល្ងាច ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិ១(តាស៊ុយ)សង្កាត់កាចាញ ក្រុងបានលុង។


លោកសុខ សារ៉េត នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់កាចាញ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះហាំ គៀង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិវើនសៃ ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី។


វត្ថុតាងម៉ូតូមួយគ្រឿងត្រូវបានកម្លាំងប៉ុស្តិ៍សង្កាត់កាចាញយកមករក្សាទុករង់ចាំសាច់ញាតិមកទទួលយកទៅវិញ៕