សេដ្ឋកិច្ច

ផលិតផលសរុបក្នុងស្រុក GDP របស់ថៃ នៅក្នុងត្រីមាសទីបីនេះកើនឡើង ១. ៥ ទាបជាងការរំពឹងទុក

ប្រែសម្រួល៖សហការី

បើយោងតាមទិន្នន័យ​ផ្លូវការ​ដែលបាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទបានបង្ហាញ​ថាសេដ្ឋកិច្ច​របស់​​ថៃ​បាន​កើនឡើងចំនួន ១,៥ ភាគរយ​ក្នុង​ត្រីមាស​ទី ៣ នេះបើធៀប​នឹង​ឆ្នាំ​មុនឃើញថាទាបជាង​​ការ​រំពឹង​ទុក។

បើយោងតាមទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិបានបង្ហាញថាផ្អែកលើទិន្នន័យជាមូលដ្ឋានប្រចាំត្រីមាសឃើញថាសេដ្ឋកិច្ចដ៏ធំទីពីររបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានកើនឡើងដោយមានការប្រែប្រួលទៅតាមរដូវកាលគឺ ០.៨ ភាគរយនៅក្នុងត្រីមាសនៅចន្លោះខែកក្កដានិងខែកញ្ញា។

អ្នកសេដ្ឋកិច្ចបានដកស្រង់យកទិន្នន័យតាមការស្ទង់មតិរបស់ Reuters ឃើញថាការរំពឹងលើផលិតផល សរុបក្នុងស្រុក (GDP) នឹងកើនឡើង ២.៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ និង ១.២ ភាគរយក្នុងមួយត្រីមាស៕

ប្រភព៖ Reuters