សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យឆក់ត្រី២នាក់ទៅតុលាការ

ដោយ៖សុខុម

ក្រចេះ មន្ត្រីជំនាញរដ្ឋបាលជលក្រចេះនៅរសៀលថ្ងៃទី ២០ខែវិច្ឆិកាឆ្នាំ២០២៣បានកសាងសុំណុំរឿងបញ្ជូនជនសង្ស័យពីរនាក់ទៅសាលាដំបូងខេត្តក្រចេះពាក់ពន្ឋ័បទល្មើសនេសាទខុសច្បាប់។

មន្ត្រីជំនាញបានឱ្យដឹងថាសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៩ តាមភូមិសាស្រ្ត ក្បាលកោះច្រែង ឃុំកោះច្រែង ស្រុកចិត្របុរីខេត្ក្រចេះ តាមដងទន្លេមេគង្គ។

លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះបានប្រាប់ឲដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ១.ឈ្មោះ ពេជ្រ ម៉ែន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអន្លង់ព្រះគោ ឃុំវឌ្ឍនៈ ស្រុកសំបូរខេត្តក្រចេះ។ជននេះគឺជាមុខសញ្ញាឆក់ត្រីដ៏សកម្មនៅតាមតំបន់នានា និងកន្លែងការពារសត្វផ្សោត នៅស្រុកសំបូរហើយកន្លងមក ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញកោះអោយចូលខ្លួនណែនាំ អប់រំ ធ្វើកិច្ចសន្យា២ដងរួចមក ប៉ុន្តែនៅតែប្រព្រឹត្តបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ត្រីដដែល។

២.ឈ្មោះ ធុ លី ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែករកា ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

លោកនាយខណ្ឌរដ្ឋបាលជលផលបានបន្តអោយដឹងថា កម្លាំងជំនាញរឹបអូសបាន វត្ថុតាមួយចំនួនរួមមាន ទូកស្មាច់០១គ្រឿង បណ្តោយ៥,៩ម៉ែត្រទទឹង០,៧០ម ជម្រៅ០,៥០ម៉ែត្រម៉ាសុីម៉ាកឡុងសុីន កម្លាំង២២សេស ០១គ្រឿង។ដុំឆក់ចំនួន០២គ្រឿង(ឆក់ស្រូប០១គ្រឿង ឆក់ក្តៅ០១គ្រឿង។អាគុយ៧០អំពែ០១គ្រឿងថ្នងដងត្រីចំនួន០២គ្រឿងខ្សែកាប និងខ្សែភ្លើងប្រវែង០៩ម៉ែត្រ ត្រីចម្រុះនៅក្នុងទូកប្រហែល២០គីឡូក្រាម ៕