អន្តរជាតិ

អស្ចារ្យមែន ! ស្រាវីស្គី Scotch ម៉ាក Macallan Adami ១៩២៦ មួយដបលក់បានតម្លៃ ២.៧ លានដុល្លារ

ប្រែសម្រួល៖សហការី

ស្រាវីស្គីស្កុតម៉ាក Macallan Adami ១៩២៦ មួយដបដែលត្រូវបានគេតាមរកទិញគឺជាប្រភេទស្រាដែល “គេចង់បានបំផុត” នៅលើពិភពលោកដែលត្រូវបានគេដាក់ដេញថ្លៃលក់នៅក្នុងថ្ងៃសៅរ៍ ទី១៨ វិច្ឆិកានៅក្នុងតម្លៃជិត ២.២ លានផោន ស្មើនឹង ២.៧៤ លានដុល្លារអាមេរិកបានជាប់ក្នុងកំណត់ត្រាសម្រាប់ការដេញថ្លៃលក់ស្រាវីស្គីស្កុតម៉ាក Macallan Adami ១៩២៦ មួយដប។

ស្រាវីស្គីស្កុតម៉ាក Macallan Adami ១៩២៦ ត្រូវបានដាក់លក់នៅ Sotheby’s ក្នុងទីក្រុងឡុងដ៍ បន្ទាប់ពីមានការប្រជែងគ្នាដេញថ្លៃរវាងអ្នកទិញតាមទូរសព្ទ និងអ្នកទិញនៅក្នុងហាងផ្ទាល់។

ស្រាវីស្គីស្កុតម៉ាក The Macallan ១៩២៦ ត្រូវបានគេផលិក្នុងចំនួន៤០ដបនៅក្នុងឆ្នាំ ១៩៨៦ បន្ទាប់ពីត្រូវបានផលិតជាកំប៉ុង sherry អស់រយៈពេល ៦០ ឆ្នាំកន្លងមក។ស្រាចំនួន ១២ ដបរួមទាំងដបមួយដែលបានលក់កាលពីថ្ងៃសៅរ៍មានស្លាកសញ្ញាដែលរចនាដោយវិចិត្រករជនជាតិអ៊ីតាលីឈ្មោះ Valerio Adami ។

ដបមួយទៀតដូចគ្នាត្រូវបានលក់ដោយ Sotheby’s នៅក្នុងឆ្នាំ ២០១៩ ក្នុងតម្លៃជិត ១.៥ លានផោន រហូតដល់ថ្ងៃសៅរ៍នេះការដេញថ្លៃលក់បានជាប់ក្នុងកំណត់ត្រាសម្រាប់ការលក់ស្រាវីស្គីស្កុតម៉ាក Macallan Adami ១៩២៦  ។

លោក Jonny Fowle ប្រធានផ្នែកលក់ស្រាពិភពលោករបស់ហាង Sotheby បាននិយាយថាស្រាវីស្គីស្កុត “ម៉ាក Macallan ១៩២៦ គឺជាស្រាវីស្គីមួយប្រភេទដែលអ្នកដាក់ដេញថ្លៃគ្រប់ៗរូបចង់លក់ ហើយអ្នកទិញគ្រប់ៗរូបចង់បានផងដែរ” ។

ស្រាមួយដបដែលបានដេញថ្លៃលក់នៅក្នុងថ្ងៃសៅរ៍នេះគឺជាស្រាដំបូងគេដែលត្រូវបានទទួលការកែប្រែរូបមន្តសម្រាប់ការផលិតឡើងវិញដោយរោងចក្រចម្រាញ់ស្រានៅមុនការដេញថ្លៃនេះដោយរួមបញ្ចូលទាំងការផ្តូរឆ្នុកដបស្រាផងដែរ និងការលាបកាវជាថ្មីនៅជ្រុងនៃស្លាកសញ្ញារបស់ដបស្រាជាដើម។

តម្លៃដែលត្រូវបានគេដេញថ្លៃនៅគ្រាចុងក្រោយគឺ ២,១៨៧,៥០០ ដោយគិតទាំងថ្លៃបុព្វលាភរបស់អ្នកទិញនៅលើតម្លៃលក់ ១.៧៥ លានផោន។ តម្លៃ​នេះ​គឺ​លើស​ពី​ការ​ព្យាករ​ទុក​មុន​ពីចំនួន ៧៥០,០០០ ផោន ទៅ ១.២ លាន​ផោន៕

ប្រភព៖ AP