ព័ត៌មានជាតិ

បុណ្យអុំទូកនៅខេត្តស្ទឹងត្រែងបានបញ្ចប់ដោយភាពសប្បាយរីករាយមានភ្ញៀវទេសចរជាង១ម៉ឺននាក់

ដោយ៖សុខុម

ស្ទឹងត្រែង៖កម្មវិធីប្រណាំងទូកងនៅខេត្តស្ទឹងត្រែងបានបញ្ចប់ទៅនៅថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២៣ ពោរពេញទៅដោយភាពសប្បាយរីករាដែលមានភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលរួមប្រមាណ១០២៥១នាក់។

តាមការឲ្យដឹងពីគណៈកម្មការប្រណាំងទូកបានឲ្យដឹងថា ទូកទាំងអស់ចូលរួមមកពីតាមបណ្ដាលស្រុកក្រុងនិងមន្ទីរពាក់ព័ន្ធក្នុងខេត្តចំនួន១៧ទូក។ទូកដែលជាប់ចំណាត់ថ្នាក់លេខ១ឈ្មោះឦសានសែនជ័យដែលទូកនេះរៀបចំដោយមន្ទីរក្នុងខេត្ត។

លោកម៉ែនគុងអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបានឲ្យដឹងថាទូកចំណាត់ថ្នាក់លេខ១ទទួលបានប្រាក់រង្វាន់១លានរៀលនិងការឧបត្ថម្ភប្រាក់ពីឯកឧត្តមអភិបាលខេត្តនិងលោកជំទាវ១០០ ដុល្លារ។លេខ២ទឹកប្រាក់៨០ម៉ឺនរៀលឯកឧត្តមនិងលោកជំទាវ ១០០ដុល្លារ។លេខ៣ទឹកប្រាក់ ៦០ ម៉ឺនរៀលឯកឧត្តមអភិបាលខេត្តនិងលោកជំទាវ ១០០។ក្រៅពីនេះរង្វាន់កិត្តិយសរបស់គណៈកម្មការបានឧបត្ថម្ភទៅលើទូកដែលមិនមានចំណាត់ថ្នាក់ក្នុងទឹកប្រាក់៤០ម៉ឺរៀល។ឯកឧត្តមអភិបាលខេត្តនិងលោកជំទាវឧបត្ថម្ភមួយទូក ១០០ដុល្លារហើយបន្ថែមភេសជ្ជៈក្នុងមួយទូក៦កេះនិងមានការឧបត្ថម្ភពីសប្បុរសជនជាច្រើនទៀតផងដែរ៕