សន្ដិសុខសង្គម

ឃាត់ខ្លួនស្ត្រីម្នាក់កាប់ប្តីមួយកាំបិតផ្គាក់បណ្ដាលឲ្យរងរបួសធ្ងន់

ដោយ៖សុខុម

កំពង់ស្ពឺ៖កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់បានឃាត់ខ្លួនស្ត្រីម្នាក់ក្រោយពីកាប់ប្ដីរងរបួសធ្ងន់នៅចំណុចភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២៣។

សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីដែលត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនឈ្មោះអ៊ី សុភ័ណ្ឌ ហៅកំប្រុក អាយុ ៣៩ឆ្នាំ ។រីឯប្តីឈ្មោះ អោម ឈួន អាយុ៤៤ឆ្នាំ។

សមត្ថកិច្ចបានឲ្យដឹងទៀតថាករណីខាងលើនេះគឺផ្ដើមចេញពីរឿងប្រច័ណ្ឌ។

មុនពេលកើតហេតុប្រពន្ធឃើញប្ដីថតរូបជាមួយក្មួយស្រីជាទួតមួយ។ ស្របពេលនោះប្ដីបានមកអោបលួងលោមប្រពន្ធ(ជនសង្ស័យ)នៅផ្ទះ តែប្រពន្ធមិនឲ្យអោប ក៏កើតចិត្តខឹងហើយកើតមានអំពើហិង្សាប្ដីវាយទៅលើប្រពន្ធ។ពេលនោះប្រពន្ធទាញកាំបិតផ្គាក់ កាប់ទៅលើប្ដីត្រូវមួយកាំបិតបណ្ដាលឲ្យរងរបួសតែម្ដទៅ៕