អន្តរជាតិ

ការសាកល្បង SpaceX Starship មានវឌ្ឍនភាពដ៏ល្អប្រសើរក៏ប៉ុន្តែភ្លាមៗនោះយានចម្លងនិងឧបករណ៍ជំរុញត្រូវបានផ្ទុះឡើងនៅលើមហាសមុទ្រ

ប្រែសម្រួល៖សហការី

កាលពីថ្ងៃសៅរ៍ ទី១៨ វិច្ឆិកា ការបាញ់សាកល្បងជាលើកទី ២ នៃរ៉ុក្កែត Starship ដ៏មហិមារបស់ខ្លួនជាមួយនឹងឧបករណ៍ជំរុញដែលបំបែកខ្លួនផ្តាច់ចេញពីយានអវកាសដែលជាយានចម្លង SpaceX Starship ឃើញថាមានការវិវឌ្ឍន៍ដ៏ល្អប្រសើបំផុតក៏ប៉ុន្តែក្រោយមកភ្លាមៗនោះទាំងយានចម្លងនិងឧបករណ៍ជំរុញទាំងពីរនេះបានផ្ទុះនៅលើមហាសមុទ្រ។

អ្នកគ្រប់គ្រងព័ត៌មានស្តីអំពីការបាញ់សាល្បង SpaceX បានថ្លែងថានេះគឺជា “ថ្ងៃដ៏ជោគជ័យដ៏អស្ចារ្យមួយបើទោះបីជាយើងមានការរុះរើឧបករណ៍ជំរុញ Super Heavy Booster និងយានចម្លងក៏ដោយ”ក៏រ៉ុក្កែតដ៏ធំមហិមាមិនធ្លាប់បានផលិតពីមុនមករបស់លោកElon Musk សង្ឃឹមថានៅថ្ងៃណាមួយវានឹងត្រូវបានយកមកប្រើប្រាស់ដើម្បីដាក់អាណានិគមនៅលើភពព្រះអង្គារដែលឥឡូវនេះរ៉ុក្កែត Starship ដ៏មហិមារបស់យើងនឹងត្រូវបាញ់សាកល្បងជាលើកទី ២ ចេញពី Starbase របស់ក្រុមហ៊ុននៅ Boca Chica នៃរដ្ឋតិចសាស់ ភ្លាមៗបន្ទាប់ពីម៉ោង ៧:០០ ព្រឹកម៉ោងនៅក្នុងស្រុក។

ខុសពីការបាញ់សាកល្បងលើកមុននៅក្នុងខែមេសាដែលគ្រាប់រ៉ុក្កែត Booster បានបំបែកដោយជោគជ័យពីយានចម្លងដ៏ធំ ប៉ុន្តែបន្ទាប់មកវាក៏បានផ្ទុះឡើងជាបន្តបន្ទាប់ដោយខ្លួនឯង។

ប្រធានទីភ្នាក់ងារអវកាស NASA លោក Bill Nelson ដែលកំពុងរង់ចាំកំណែទម្រង់នៃយានចម្លង Starship សម្រាប់ចុះចតដោយមនុស្សនៅលើឋានព្រះច័ន្ទ បាននិយាយថា ការសាកល្បងកាលពីថ្ងៃសៅរ៍បានបង្ហាញពីវឌ្ឍនភាពដ៏ល្អប្រសើរ។

គាត់បាននិយាយនៅលើ X ដែលពីមុនជា Twitter ថា “សូមអបអរសាទរចំពោះក្រុមដែលបានធ្វើឱ្យមានការរីកចំរើនលើការធ្វើតេស្តហោះហើរក្នុងថ្ងៃនេះ” ។ “Spaceflight គឺជាការផ្សងព្រេងដ៏ក្លាហានមួយដែលទាមទារឲ្យមានស្មារតីមោះមុតជួយឲ្យយើងអាចសម្រេចបាននូវការច្នៃប្រឌិតដ៏មានសារប្រយោជន៏មួយនេះ” ។ ការធ្វើតេស្តនៅក្នុងថ្ងៃនេះគឺជាឱកាសមួយដើម្បីរៀនសូត្រដកពិសោធន៏បន្ទាប់មកយើងនឹងបាញ់បង្ហោះម្តងទៀត”។

អ្នក​វិទ្យាសាស្ត្រ​អវកាស Laura Forczyk បាន​ប្រាប់ AFP ថា​៖ “​គឺជា​ជោគជ័យ​មួយ​ផ្នែក​ដ៏​អស្ចារ្យបំផុតគឺលើសពីការរំពឹងទុករបស់ខ្ញុំ”។

បើប្រៀបធៀបទៅនឹងការបាញ់សាល្បងលើកដំបូងដើម្បីបង្ហោះយានអវកាសចម្លងដោយមានកំណត់ពេលវេលាសម្រាប់ការវិលត្រឡប់មកវិញនៅក្នុងខែមេសា យានអវកាសត្រូវបានកសាងឡើងសម្រាប់ការបាញ់បង្ហោះនៅថ្ងៃសៅរ៍ជាមួយនឹងឧបករណ៍ជំរុញសម្រាប់បំបែកខ្លួនចេញពីយានចម្លងនៅមុនពេលវាផ្ទុះឡើង។

អ្នក​ប្រកាសព័ត៌​​បាន​ថ្លែង​ថា​៖ “ ដូច​ដែល​អ្នក​បាន​ឃើញស្រាប់ហើយឧបករណ៍ជំរុញ​ Super Heavy Booster ទើបតែ​បាន​​​រុះរើ​ក្នុងរយ:ពេលមួយ​លឿនបំផុត​ដោយ​មិន​បាន​កំណត់​ពេល​វេលា​ច្បាស់លាស់នោះទេក៏ប៉ុន្តែ​កយានចម្លង​របស់​យើង​នៅ​តែអាច​ដំណើរការបានយ៉ាងល្អ​នៅឡើយ​”​។

នៅពេលដែលឧបករណ៍ជំរុញ booster បានធ្លាក់ចុះនៅក្រោយពេលធ្វើគោចរនៅជុំវិញផែនដីដូចដែលបានគ្រោងទុកហើយវានឹងធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនៅជិតកោះ Hawaii បន្ទាប់ពីរយៈពេល ៩០ នាទីក្រោយមកវាក៏ផ្ទុះឡើងតែម្តង។

នៅក្នុងដំណាក់កាលទាំងពីរនៃការបាញ់បង្ហោះយានចម្លង Starship ដោយគ្រាប់រ៉ុក្កែតក្នុងរយៈកម្ពស់ ១២១ ម៉ែត្រ ដោយភ្ជាប់ជាមួយនឹងយានចម្លងប្រវែង ២៧ ម៉ែត្រ។

ឧបករណ៍ជំរុញ Super Heavy Booster អាចផលិតថាមពលបាន ៧៤.៣ meganewtons ដែលអាចជំរុញគ្រាប់រ៉ុក្កែតឲ្យមានថាមពលដ៏មហិមាបំផុតសម្រាប់ការបាញ់សាល្បងជាលើកទី ២ របស់អង្គការ NASA’s ក្នុងកម្វិវិធីSpace Launch System (SLS) ឲ្យមានដំណើរការប្រកបដោយសមត្តភាពពេញលេញ។

ប្រព័ន្ធទាំងពីរនេះត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់ឡើងវិញឲ្យបានពេញសមត្ថភាពគឺជាធាតុផ្សំដ៏សំខាន់ក្នុងការកសាង SpaceX នេះមានន័យថាអាចកាត់បន្ថយការចំណាយបានយ៉ាងច្រើនផងដែរ។

ការផ្លាស់ប្តូរទម្រង់នៃការរចនា SpaceX ត្រូវបានជំរុញឲ្យបំផ្ទុះផ្តាច់ខ្លួនពីយានចម្លង Starship នៅក្នុងអំឡុងពេលបាញ់បង្ហោះសាកល្បងលើកដំបូងក្នុងរយ:ពេល ៤ នាទីក្រោយពីការបាញ់បង្ហោះនៅថ្ងៃទី ២០ ខែមេសា ដោយសារតែនៅក្នុងដំណាក់កាលសាកល្បងទាំងពីរលើកនេះគឺមិនបានផ្ទុះផ្តាច់ខ្លួនចេញពីយានចម្លងនោះទេ។ គ្រាប់រ៉ុក្កែតបានផ្ទុះឆេះជាដុំភ្លើង ហើយបានធ្លាក់ចូលទៅក្នុងឈូងសមុទ្រម៉ិកស៊ិក ដោយបញ្ចេញនូវចំហេះជាដុំពពកនិងធូលីរសាត់ពីលើទីក្រុងមួយ។

ក្រោយពីមានការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែមក កាលពីថ្ងៃពុធរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានព្យាយាមជាថ្មីម្តងទៀត បើទោះបីជាមានការជំទាស់ពីក្រុមអភិរក្សដែលកំពុងប្តឹងទៅនិយតករដោយអះអាងថាខ្លួនមិនបានអនុវត្តតាមច្បាប់បរិស្ថានក៏ដោយ។

SpaceX បានស្នើយ៉ាងទទូចសម្រាប់ការបាញ់បង្ហោះសាកល្បងក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍគ្រាប់រ៉ុក្កែតត្រូវបានស្វាគមន៍ និងបានជូនដំណឹងអំពីការរចនាល្បឿនដែលលឿនជាងការធ្វើតេស្តនៅលើដី បើទោះបីជានៅក្នុងពេលដែលវាកំពុងធ្លាក់ចុះក៏ដោយចំណែកសម្រាប់យានចម្លង Starship វិញនោះក៏ត្រូវបានកែប្រែទម្រង់របស់វាដើម្បីត្រៀមខ្លួនសម្រាប់ការចុះចតស្របតាមកាលវិភាគនៅក្នុងឆ្នាំ ២០២៥។

លើកនេះយានចម្លង Starship ត្រូវបានកែប្រែនូវទម្រង់របស់វាដើម្បីប្រើប្រាស់នៅក្នុង “ដំណាក់កាលក្តៅ” មានន័យថាម៉ាស៊ីនដែលត្រូវបានបញ្ឆេះនៅក្នុងខណៈពេលដែលវាភ្ជាប់ទៅនឹងប៊ូសស្ទ័រដែលជាឧបករណ៍ជំរុញនោះគឺជាវិធីសាស្រ្តដែលត្រូវបានគេយកមកប្រើជាទូទៅនៅក្នុងកាបាញ់បង្ហោះគ្រាប់រ៉ុក្កែតរបស់រុស្ស៊ីហើយអាចផ្តល់ថាមពលដ៏មហិមាសម្រាប់ការបាញ់បង្ហោះបានកាន់តែឆ្ងាយថែមទៀតផង។

ការផ្លាស់ប្តូរផ្សេងទៀតរួមមានការកែលម្អរន្ធខ្យល់ ដើម្បីកាត់បន្ថយលទ្ធភាពនៃការផ្ទុះឡើង។

ក្នុងការបើកដំណើរការជាលើកដំបូងរបស់ក្រុមហ៊ុននៅ Starbase ក៏បង្កឲ្យមានការខូចខាតដល់បន្ទះបិទបើករបស់យានចម្លងឥឡូវនេះត្រូវបានជួសជុលប្រព័ន្ធបាញ់ទឹកដើម្បីប្រឆាំងនឹងកម្តៅដែលជាកម្លាំងជំរុញដ៏មហិមាសម្រាប់ប្រើប្រាស់ក្នុងការការបាញ់បង្ហោះគ្រាប់រ៉ុក្កែត។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិកបាននិយាយថា ខ្លួនកំពុងបើកការស៊ើបអង្កេតលើអ្វីដែលវាហៅថា “ឧប្បត្តិហេតុ” នៅក្នុងអំឡុងពេលនៃការបាញ់បង្ហោះកាលពីថ្ងៃសៅរ៍ក្នុងគោលបំណង “កំណត់អត្តសញ្ញាណដើម្បីកែតម្រូវសកម្មភាពជៀសវាងមិនឲ្យកើតឡើងជាថ្មីម្តងទៀត” ។

ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “សភាពមិនប្រក្រតីបណ្តាលឲ្យខូចខាតយានចម្លងមិន​មាន​របាយ​រាយការណ៍ស្តីអំ​ពីអ្នករង​របួស ឬក៏បណ្តាលឲ្យមានការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​សាធារណៈនោះ​ទេ”។

Forczyk ដែលជាអ្នកវិទ្យាសាស្ត្រអវកាសបាននិយាយថា SpaceX សម្រេចបាន “ការរីកចំរើនគឺមិនដូចកាលដែលពួកគេបានធ្វើនៅក្នុងខែមេសានោះទេ” ហើយក៏រំពឹងថាក្រុមហ៊ុននឹងទទួលបានការជម្រះបញ្ជីដោយអាជ្ញាធរអាកាសចរណ៍សម្រាប់ការខិខំប្រឹងប្រែងមួយផ្សេងទៀតឲ្យបានឆាប់ជាងមុន ដោយបន្ថែមថា “វានឹងកាន់តែមានល្បឿនលឿនជាងមុន “៕

ប្រភព៖ AFP