អន្តរជាតិ

អ្នកផ្សាយពាណិជ្ជកម្មធំៗងាកចេញពី X ក្រោយលោក Muskបានគាំទ្រទ្រឹស្តីប្រឆាំងនឹងពួកនិកាយសាសនា

ប្រែសម្រួល៖ សហការី

កាលពីថ្ងៃទី ១៨ វិច្ឆិកា មានការបណ្តេញបុគ្គលិកដែលជាអ្នកទទួលខុសត្រូវខាងផ្សាយពាណិជ្ជកម្មដ៏ល្បីល្បាញម្នាក់ដែលបានបង្ហាញខ្លួននៅលើបណ្តាញ X ជាអតីតបុគ្គលិកបំរើការឲ្យ Twitter កាលពីមុនបន្ទាប់ពីលោក Elon Musk បានសមគំនិតគ្នាគាំទ្រទ្រឹស្តីប្រឆាំងនឹងពួកនិកាយសាសនា។

ក្រុមអង្គការមិនរកប្រាក់ចំណេញ Media Matters បានបញ្ចូលបន្ថែមរួមទាំង Apple, Disney, Comcast, Lionsgate Entertainment និង Paramount Global ទៅក្នុងបញ្ជីក្រុមហ៊ុនរបស់ខ្លួនដែលត្រូវផ្អាកការផ្សាយពាណិជ្ជកម្មនៅលើបណ្តាញ X ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនផលិតនិងចែកចាយរូបភាពកាទូនបានប្រាប់ AFP ថា “Lionsgate បានផ្អាកការផ្សាយពាណិជ្ជកម្មនៅលើ X ដោយសារតែមានការចេញសារប្រឆាំងនឹងការគាំទ្រពួកនិកាយសានាក្នុងពេលថ្មីៗរបស់លោក Elon Musk” ។

កាលពីថ្ងៃព្រហស្បតិ៍ក្រុមហ៊ុន IBM បាននិយាយថាខ្លួនបានបញ្ឈប់ការផ្សាយពាណិជ្ជកម្មនៅលើ X ដោយសារតែរបាយការណ៍ការផ្សាយពាណិជ្ជកម្មរបស់ខ្លួនត្រូវបានគេមើលឃើញថាមានភ្ជាប់នឹងការប្រកាសគាំទ្រពួកណាស៊ីនិយមនៅលើ X ។

Apple និង Disney មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​បញ្ជាក់នេះ​ទេ។

ក្រុម​នេះ​បាន​និយាយ​នៅ​លើ​ទំព័រ​វិបសាយ​ដែល​មាន​បញ្ជី​ឈ្មោះ​ថា​៖ “​ក្រុមហ៊ុន​បន្ទះ​ឈីបព័ត៌ខៀវ​កំពុង​ប្រកាស​ថា​ពួកគេ​នឹង​ផ្អាក​ការ​ផ្សាយ​ពាណិជ្ជកម្ម​ទាំង​អស់ផងដែរ​”។

  • ការស្តីបន្ទោសរបស់ WHITE HOUSE

កាលពីថ្ងៃសុក្រ សេតវិមានបានថ្កោលទោសលោក Musk ដែលជាមហាសេដ្ឋីរបស់ពិភពលោកចំពោះ “ការផ្សព្វផ្សាយដ៏គួរឲ្យស្អប់ខ្ពើម” ប្រឆាំងនឹងក្រុមនិកាយសាសនា។

សេតវិមានកំពុងមានប្រតិកម្មទៅនឹងការបង្ហោះសារដ៏ចម្រូងចម្រាសរបស់លោក Musk ដែលជាមហាសេដ្ឋី Tesla និង SpaceX ជាការឆ្លើយតបទៅនឹងការបង្ហោះសារដែលបំផុសការស្អប់ខ្ពើមប្រឆាំងនឹងជនជាតិដែលប្រកាន់និកាយសាសនានៅលើ X ជាមួយនឹងពាក្យគាំទ្រទ្រិស្តីប្រឆាំងនឹងពួកនិកាយសាសនាថា “អ្នកបាននិយាយការពិត” ។

សេតវិមានបានយល់អំពីខ្លឹមសារនៃអត្ថបទដើមនៃទ្រឹស្តីប្រឆាំងនឹងពួកនិកាយសាសនាជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកដោយយោងទៅលើទ្រឹស្ដីដែលមានការសមគំនិតគ្នាជាយូរមកហើយក្នុងចំណោមពួកអភិជនកំពូលៗដែលជាជនជាតិស្បែកសដោយចោទថាពួកជនជាតិជ្វីហ្វមានផែនការសម្ងាត់មួយក្នុងការនាំយកជនអន្តោប្រវេសន៍ខុសច្បាប់ចូលមកទឹកដីអាមេរិកដើម្បីធ្វើឲ្យជនជាតិស្បែកសចុះខ្សោយ។

រឿងដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺគំនិតប្រឆាំងនេះត្រូវបានផ្សព្វផ្សាយដោយបុរសម្នាក់ដែលបានធ្វើការបាញ់ប្រហារដ៏ធំមួយនៅឯសាលាជុំនំសាសនាមួយក្នុងទីក្រុង Pittsburgh កាលពីឆ្នាំ ២០១៨ ដោយបានសម្លាប់មនុស្សអស់ជាង ១១ នាក់កន្លងមក។

អ្នកនាំពាក្យសេតវិមាន លោក Andrew Bates បាននិយាយសំដៅលើសារបង្ហោះរបស់លោក Musk ថា ជាការទទួលយកមិនបានទេក្នុងការលាក់កំបាំងពាក្យកុហកបែបនេះ។

លោក Bates បានបន្ថែមថា “យើងសូមធ្វើការថ្កោលទោសចំពោះការផ្សព្វផ្សាយដ៏គួរឲ្យស្អប់ខ្ពើមដែលត្រូវបានចាត់ទុកថាជាការប្រឆាំងនឹងក្រុមនិកាយសាសនានិងជម្រុញឲ្យមានការស្អប់ខ្ពើមជាតិសាសន៍ក្នុងលក្ខខណ្ឌដ៏ធ្ងន់ធ្ងរបំផុតដែលផ្ទុយពីការប្រកាន់យកនូវតម្លៃស្នូលរបស់យើងដែលជាជនជាតិអាមេរិកដូចៗគ្នា” ។

“ភាពច្របូកច្របល់ដែលបង្កឡើងដោយលោក MusK”នៅក្នុងឆ្នាំដែលគិតចាប់តាំងពីការចូលកាន់កាប់ Twitter ឥឡូវនេះត្រូវបានប្តូរឈ្មោះជា X ដោយលោក Musk ត្រូវបានកាត់បន្ថយការសម្របសម្រួលមាតិកាដោយធ្វើការស្ដារឡើងវិញនូវគណនីរបស់ពួកជ្រុលនិយមដែលត្រូវបានហាមឃាត់ធ្វើការផ្សព្វផ្សាយកាលពីពេលមុន និងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទិញការផ្ទៀងផ្ទាត់គណនី ជួយឲ្យពួកគេទទួលបានប្រាក់ចំណេញពីការចម្លងមេរោគហើយជារឿយៗក៏មានការបង្ហោះសារមិនត្រឹមត្រូវ។

យោងតាមការសិក្សាក្នុងពេលថ្មីៗដោយក្រុមឃ្លាំមើលព័ត៌មានមិនពិត NewsGuard បានរកឃើញថាមានការបង់ប្រាក់របស់អតិថិជនទៅឲ្យ X ដើម្បីជួលផ្សព្វផ្សាយព័ត៌មានមិនពិតស្តីអំពីសង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាស។

Media Matters បាននិយាយនៅក្នុងសារបង្ហោះដោយមានបង្ហាញនូវគំរូចំពោះអ្វីដែលខ្លួនបានរកឃើញថា “នៅក្នុងអំឡុងពេលដែលមានសភាពវឹកវរដែលបង្កឡើងដោយលោក Musk ការផ្សាយពាណិជ្ជកម្មសាជីវកម្មក៏លេចឡើងនៅលើគណនីដែលគាំទ្រពួកណាស៊ីនៅលើ X ដោយមានការបដិសេធអំពីការសម្លាប់រង្គាលរបស់ហ៊ីត្លែរ ។

ប្រព័ន្ធផ្សព្វផ្សាយ Matters បានរាយការណ៍ថាគេបានរកឃើញការផ្សាយពាណិជ្ជកម្មរបស់ Apple, Oracle និង IBM ដែលមានបង្ហោះឡើងជាប់ជាមួយនឹងការប្រកាសអំពីហ៊ីត្លែរនិងពួកណាស៊ីនៅលើ X ផងដែរ។

ក្នុងការឆ្លើយតបទៅនឹងការស៊ើបអង្កេតរបស់ AFP ក្រុមហ៊ុនបច្ចេកវិទ្យាដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កបាននិយាយថា “ក្រុមហ៊ុន IBM មិនមានការអត់ឱនចំពោះការបញ្ចេញសារស្អប់ខ្ពើមរើសអើង ហើយយើងបានផ្អាកការផ្សាយពាណិជ្ជកម្មទាំងអស់នៅលើ X ភ្លាមៗ ខណៈពេលដែលយើងបានស៊ើបអង្កេតអំពីស្ថានភាពខុសឆ្គងដែលមិនអាចទទួលយកបាន” ។

នាយកប្រតិបត្តិ X បានប្រាប់ AFP ថាខ្លួនបានធ្វើ “ការលប់ចោលហើយ” ចំពោះគណនីដែលមានការចង្អុលបង្ហាញដោយ Media Matters ហើយពួកគេនឹងមិនអាចរកប្រាក់ពីការផ្សាយពាណិជ្ជកម្មបានទៀតទេ។

ការបង្ហោះសារដោយខ្លួនឯងនឹងត្រូវបានដាក់ស្លាកសញ្ញាថាជា “ប្រព័ន្ធផ្សពផ្សាយដ៏រសើប” នេះបើយោងតាមការបញ្ជាក់ដោយនាយកប្រតិបត្តិ។

នាយកប្រតិបត្តិបានចេញសាឆ្លើយតបតាមអ៊ីមែលថា “ការផ្សាយពាណិជ្ជកម្មគឺយើងធ្វើតាមតម្រូវការរបស់អតិថិជនចង់បាននៅលើ X ហើយក្នុងករណីនេះក្រុមអ្នកស្រាវជ្រាវរបស់ Media Matter ត្រូវសកម្មក្នុងការស្វែងរកមាតិកាដែលបង្កឲ្យមានការស្អប់ខ្ពើមបែបនេះនោះយើងអាចកំណត់គោលដៅរបស់អ្នកប្រើប្រាស់ដែលកំពុងតែផ្សព្វផ្សាយប្រាសចាកពីក្រមសិលធម៌សង្គម” ៕

ប្រភព៖ AFP