សេដ្ឋកិច្ច

នាវាដឹកភ្ញៀវទេសចរជិត២ពាន់នាក់ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ

ដោយ៖សុខុម

ព្រះសីហនុ៖មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ថានាវាទេសចរណ៍ដ៏ធំមួយឈ្មោះ NORWEGIAN JEWEL មានបណ្ដោយប្រវែង២៩៤.១៣ម៉ែត្រ និងទទឹងប្រវែង៣២.២០ម៉ែត្រ ជំរៅទឹក៨.២០ម៉ែត្រ   បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។

ការចូលចតនោះគឺ មានផ្ទុកភ្ញៀវទេសចរចំនួន ១៨០៣នាក់ ស្រី ៣០នាក់  មានចំនួន ៥៧សញ្ជាតិ នាវិកចំនួន ១០៤០នាក់ ស្រី ២៣០នាក់ មានចំនួន៥៤ សញ្ជាតិ  និង ចំនួនសញ្ជាតិដែលមានច្រើនជាងគេគឺ ជនជាតិ អាមេរិក ១១៣៧នាក់ កាណាដា១០៦នាក់ ។

មុននេះបាន ធ្វើដំណើមកពីប្រទេសវៀតណាម មកកម្ពូជា ហើយនឹងចាកចេញទៅកាន់ប្រទេសថៃ នៅវេលាម៉ោង៥:០០ នាទី ល្ងាចថ្ងៃទី១៨  ខែវិច្ឆិកា ឆ្នាំ២០២៣ ៕