សន្ដិសុខសង្គម

ចាប់បានក្រុមជនសង្ស័យពូកែខាងដើរបំពុលឆ្កែកាត់សោយកម៉ូតូតាមភូមិ

ដោយ៖សុខុម

ពោធិ៍សាត់៖សមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ឃាត់ខ្លួនបានជនសង្ស័យចំនួនពីរនាក់ករណីបំពុលឆ្កែកាត់សោយកម៉ូតូអ្នកស្រុកកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នៅចំណុចជំនីកស្ថិតនៅភូមិក្សេត្របូរី ឃុំសន្ត្រែ ស្រុកភ្នំក្រវាញ ។

សមត្ថកិច្ចខេត្តពោធិ៍សាត់បានបង្ហាញមុខជនសង្ស័យចំនួន០២នាក់ទី១ឈ្មោះ នន ណក ភេទប្រុស អាយុ៥៦ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិស្តុកជុំ ឃុំកោះជុំ ស្រុកកណ្ដៀងខេត្តពោធិ៍សាត់ ។ ជនសង្ស័យរូបនេះក៏ធ្លាប់មានប្រវត្តិជាប់ពាក់ព័ន្ធមុខសញ្ញាចាស់ធ្លាប់ធ្វើសកម្មភាពលួចគោ ក្របីនិងបំពុលឆ្កែលួចម៉ូតូកាច់សោកម៉ូតូ។

ទី២ ឈ្មោះ រន រ ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យបានប្រាប់សមត្ថកិច្ចថាពួកគេបានធ្វើសកម្មភាព ចូលទៅបំពុលឆ្កែ កាត់សោយកម៉ូតូ ម៉ាកហុងដា C.១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់១H.៤២២៨ ជាកម្មសិទ្ធិរបស់ ជនរងគ្រោះម្នាក់រស់នៅភូមិក្សេត្របូរី ឃុំសន្ត្រែ ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ពេលធ្វើសកម្មភាពក្រោយមកកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញសហការជាមួយនគរបាលប៉ុស្តិ៍សន្ត្រែ បង្ក្រាបឃាត់ខ្លួនរួមទាំងវត្ថុតាងម៉ូតូ និងសម្ភារធ្វើសកម្មភាពត្រៀមសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត៕