សេដ្ឋកិច្ច

ក្រុមហ៊ុន Alibaba ធ្វើឲ្យ លោក Jack Maបន្តកាន់កាប់មូលនិធិដែលជាភាគហ៊ុនរបស់ខ្លួនជាបន្តទៅទៀត

ប្រែសម្រួល៖សហការី                                                                           

កាលពីថ្ងៃសុក្រសារព័ត៌មាន South China Morning Post បានដកស្រង់សេចក្តីថ្លែងការណ៍របស់ការិយាល័យ សហស្ថាបនិក Alibaba ស្តីអំពីកិច្ចប្រតិបត្តិការរបស់ក្រុមហ៊ុនថាមានដំណើរការប្រកបដោយវិជ្ជមានគួរឲ្យកត់សម្គាល់ហើយលោក Jack Ma នឹងបន្តកាន់កាប់មូលនិធិដែលជាភាគហ៊ុនរបស់ខ្លួនជាបន្តទៅទៀត។

ការបញ្ជាក់របស់ការិយាល័យលោក Ma បានធ្វើឡើងនៅមួយថ្ងៃបន្ទាប់ពីនិយត្តករបានបង្ហាញឯកសារបញ្ជាក់អំពីទំនុកចិត្តរបស់ក្រុមគ្រួសាររបស់គាត់ហេតុនេះហើយគាត់ត្រូវបានអនុញ្ញាតឲ្យបើកលក់ប្រាក់បញ្ញើរបស់អាមេរិកក្នុងតម្លៃ  ១០ លានដុល្លាអាមេរិកក្នុងមួយហ៊ុននៃភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba Group Holdings ដែលសរុបទាំងអស់ស្មើនឹង ៨៧១ លានដុល្លារអាមេរិក។

យោងតាមការចេញផ្សាយដែលត្រូវបានដកស្រង់ដោយការិយាល័យរបស់លោក Ma” ថា ” ការលក់នេះត្រូវបើកឡើងជាដំណាក់កាលនេះគឺជាផ្នែកមួយនៃ ផែនការដែលត្រូវអនុវត្តទៅតាមលក្ខខណ្ឌដែលបានកំណត់ជាមុនដែលត្រូវបានអនុម័តកាលពីខែសីហាដើម្បីរក្សាទុកភាគហ៊ុនមួយផ្នែកសម្រាប់ថ្ងៃអនាគត” ហើយ “យើងមានការជឿជាក់យ៉ាងមុតមាំថាតម្លៃភាគហ៊ុនបច្ចុប្បន្នគឺទាបជាងតម្លៃមធ្យមរបស់វា”។

ក្រុមហ៊ុន Alibaba នៅមិនទាន់​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំឆ្លើយតប​របស់ Reuters នៅឡើយ ទេ។

ការបើកលក់នឹងធ្វើឡើងនៅថ្ងៃទី ២១ ខែវិច្ឆិកា ដោយក្រុមហ៊ុន JSP Investment និង JC Properties គឺជាក្រុនហ៊ុនគ្រប់គ្រងមូលនិធិដែលមានទំនុកចិត្តបំផុត។

សេចក្តីថ្លែងការណ៍ស្តីអំពីការបើកលក់ភាគហ៊ុនរួមកាលពីថ្ងៃព្រហស្បតិ៍របស់ក្រុមហ៊ុន Alibaba ដែលក្នុងនោះមានបញ្ជាក់អំពីការលុបចោលនូវតារាងបញ្ជីឈ្មោះរបស់ស្ថាបណ្ណកំពូលៗរបស់ខ្លួនដែលស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមារិកដែលអាមេរិកបានរារាំងក្រុមហ៊ុនទាំងនេះមិនឲ្យធ្វើការនាំចូលបន្ទះឈីបអាមេរិកទៅកាន់ប្រទេសចិនធ្វើឲ្យភាគហ៊ុនរបស់ខ្លួននៅហុងកុងឲ្យធ្លាក់ចុះជាង ១០ ភាគរយកាលពីថ្ងៃសុក្រ។

នៅក្នុងឆ្នាំ ២០១៩ លោក Ma បានលាលែងពីតំណែងជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Alibaba ក៏ប៉ុន្តែគាត់នៅតែឈរឈ្មោះជាម្ចាស់ភាគហ៊ុននៃមូលនិធិដ៏ធំរបស់ក្រុមហ៊ុនគាត់ដោយសារមានការទុកចិត្តពីសំណាក់សមាជិកនៃក្រុមគ្រួសាររបស់គាត់ដូចជា SCMP ក៏នៅតែជាកម្មសិទ្ធិរបស់ Alibaba ផងដែរ៕

ប្រភព៖ Reuters