សេដ្ឋកិច្ច

អ្នកស្រុកបាណន់ខេត្តបាត់ដំបងម្នាក់ទៀតហើយឈ្នះរង្វាន់១០០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ

បាត់ដំបង៖ ស្ត្រីវ័យក្មេងម្នាក់ដែលជាពលរដ្ឋរស់នៅភូមិបឹងប្រី ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង មានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់សុទ្ធចំនួន១០០លានរៀល។

ស្ត្រីវ័យក្មេងដែលមានសំណាងខាងលើនេះមានឈ្មោះ អៀន ស្រីនិច អាយុ ១៨ឆ្នាំ ប្រកបមុខរបរជាកសិករធ្វើស្រែ ខណៈដែលកម្រិតជីវភាពគ្រួសារមានភាពខ្សត់ខ្សោយ។

ដោយឡែកសម្រាប់ការឈ្នះរង្វាន់ធំនូវទឹកប្រាក់១០០លានរៀលនេះ អ្នកនាងបានប្រាប់ថាគឺជារឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុតដោយកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្នុងឱកាសពិធីបុណ្យអ៊ុំទូកនៅស្ទឹងស្ពានថ្មថ្មី អ្នកនាង និងក្រុមគ្រួសារបានទៅដើរលេងកម្សាន្តនៅពេលយប់ ហើយក៏ទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុងដើម្បីទទួលទាន លុះពេលគាស់ក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀលតែម្ដង។ គ្រាន់តែបានឃើញឈ្នះរង្វាន់ភ្លាម អ្នកនាងពិតជាមានអារម្មណ៍រំភើបជាខ្លាំង ហើយក៏យកក្រវិលកំប៉ុងដែលត្រូវរង្វាន់ទុកក្នុងកាបូបដៃ ហើយត្រឡប់មកផ្ទះវិញ រង់ចាំដល់ពេលព្រឹកទើបទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតែម្ដង។

អ្នកនាង អៀន ស្រីនិច បានបញ្ជាក់ប្រាប់ឱ្យដឹងទៀតថា ទឹកប្រាក់រង្វាន់១០០លានរៀលនេះគឺពិតជាមានសារសំខាន់ខ្លាំងណាស់ ហើយបន្ទាប់ពីទទួលបានអ្នកនាងនឹងយកមួយចំនួនសង់បំណុលគេ និងធ្វើផ្ទះសម្រាប់ស្នាក់នៅឱ្យបានសមរម្យ ហើយនៅសល់មួយចំនួនទៀតទុកទិញឧបករណ៍សម្រាប់ធ្វើស្រែ និងពង្រីកការដាំដុះឱ្យបានច្រើនជាងសព្វថ្ងៃ។

ជាចុងក្រោយ អ្នកនាង អៀន ស្រីនិច ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានជួយកែប្រែនូវជីវភាពគ្រួសាររបស់អ្នកនាងដែលធ្លាប់តែក្រលំបាកឱ្យមានជីវភាពធូរធារនិងមានលុយកាក់ចាយគ្រប់គ្រាន់៕