អន្តរជាតិ

មេដឹកនាំចិនបានអំពាវនាវឲ្យមេដឹកនាំអាមេរិកបញ្ឈប់ការផ្តល់អាវុធដល់តៃវ៉ាន់

ប្រែសម្រួល៖សហការី

ក្រុងប៉េកាំង ៖​ លោក Xi Jinping មេដឹកនាំរបស់ប្រទេសចិនបានប្រាប់សមភាគីអាមេរិកលោក Joe Biden ថាត្រូវ “បញ្ឈប់ការផ្តល់អាវុធដល់កោះតៃវ៉ាន់” ដោយអះអាងថាការបង្រួបបង្រួមកោះតែវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងតាមលទ្ធិប្រជាធិបតេយ្យគឺ “មិនអាចបញ្ចប់បានទេ” ក្រុងប៉េកាំងបានធ្វើសេចក្តីថ្លែងការយ៉ាងដូច្នេះនៅក្នុងថ្ងៃព្រហស្បតិ៍ទី១៦ ខែវិច្ឆិកានេះ ។

លោក Xi បានប្រាប់លោក Biden ថា “ភាគីអាមេរិកគួរតែបញ្ឈប់ការផ្តល់អាវុធដល់កោះតៃវ៉ាន់”។ក្នុងកិច្ចពិភាក្សាកាលពីថ្ងៃពុធ មេដឹកនាំកំពូលរបស់អាមេរិក លោក Biden បានស្នើឲ្យលោក Xi គោរពការបោះឆ្នោតនាពេលខាងមុខរបស់តៃវ៉ាន់ ដែលជាកោះមួយគ្រប់គ្រងតាមលទ្ធិប្រជាធិបតេយ្យដោយខ្លួនឯង ហើយក្រុងប៉េកាំងធ្វើការទាមទារយកមកគ្រប់គ្រងវិញ។ យើង​បាន​ស្នើ​ឲ្យ​ចិន​គោរព​ដំណើរការ​បោះឆ្នោត​នៅ​តៃវ៉ាន់។

កាលពីថ្ងៃពុធលោក Xi ក៏បានប្រាប់លោក Biden ផងដែនៅក្នុងកិច្ចប្រជុំអស់រយៈពេលជាងបួនម៉ោងថា តៃវ៉ាន់គឺជាបញ្ហាដ៏រសើបបំផុតមួយដែលនឹងនាំមកនូវគ្រោះថ្នាក់ដ៏ធំបំផុតក្នុងការស្តារទំនាក់ទំនងរវាងអាមេរិក និងចិន។

មន្ត្រីអាមេរិកបានដកស្រង់សម្តីលោក Xi មកនិយាយថាមហិច្ឆតារបស់ចិនគឺការបង្រួបបង្រួមដោយសន្តិវិធីជាមួយកោះតៃវ៉ាន់ប៉ុន្តែក៏នៅតែបន្តរក្សាលក្ខខណ្ឌក្នុងការប្រើប្រាស់កម្លាំងទ័ពផងដែរ។

មន្ត្រីអាមេរិករូបនេះបានបន្តថា លោក Xi ខិតខំព្យាយាមបង្ហាញថាប្រទេសចិនមិនបានត្រៀមសម្រាប់ការលុកលុយដ៏ធំលើកោះតៃវ៉ាន់នោះទេ ក៏ប៉ុន្តែមិនផ្លាស់ប្តូរយុទ្ធសាស្រ្តសម្រាប់ទប់ទល់ជាមួយអាមេរិកនោះទេ។

លោក Xi បានធ្វើការគូសបញ្ជាក់យ៉ាងច្បាស់លាស់ថាបញ្ហាដ៏គ្រោះថ្នាក់បំផុតក្នុងការស្តារទំនាក់ទំនងរវាងអាមេរិក និងចិនគឺបញ្ហាកោះតៃវ៉ាន់ដែលចិនបានបង្ហាញអំពីមហិច្ឆតារបស់ខ្លួនក្នុងការបង្រួបបង្រួមកោះតៃវ៉ាន់ដោយសន្តិវិធី ប៉ុន្តែមិនបានផ្លាស់ប្តូរលក្ខខណ្ឌដែលប្រកបដោយសក្តានុពលក្នុងការប្រើកម្លាំងទ័ពនោះទេ។

មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​បាន​ប្រាប់​អ្នក​សារព័ត៌​ដោយ​ដកស្រង់សម្តី​របស់​លោក Xi ជុំវិញបញ្ហាកោះតៃវ៉ាន់។

ជាការឆ្លើយតបរបស់លោក Biden គឺ​​ការធានា​ដល់លោក Xi ថា ក្រុង​វ៉ាស៊ីនតោន​បាន​ប្ដេជ្ញា​រក្សា​សន្តិភាព​​នៅក្នុងតំបន់។

មន្ត្រីរូបនេះបានបន្តថា “លោកប្រធានាធិបតី Biden បានឆ្លើយតបយ៉ាងច្បាស់ថា គោលជំហរដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិកគឺការប្តេជ្ញាចិត្តរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់” ។

មន្ត្រីនោះបានបន្ថែមថា “លោកប្រធានាធិបតី Xi បានឆ្លើយតបថា បើមើលពីខាងក្រៅឃើញថាមានសន្តិភាពហើយទាំងអស់នេះគឺល្អហើយប៉ុន្តែបើមើលទៅលើចំណុចខ្លះៗនោះឃើញថាសន្តិភាព និងស្ថិរភាពមានលក្ខណ:ផុយស្រួយនិងគ្របដណ្តប់ទៅដោយបញ្ហាដ៏ចម្រូងចម្រាស់ដែលយើងត្រូវស្វែងរកដំណោះស្រាយដ៏ទូលំទូលាយជាទូទៅមួយ” ។

លោក Biden និងលោក Xi បានជួបគ្នាជាលើកដំបូងកាលពីថ្ងៃពុធក្រោយរយៈពេលជាងមួយឆ្នាំ សម្រាប់កិច្ចពិភាក្សាដែលមានគោលបំណងបន្ធូរបន្ថយភាពតានតឹងវាងមហាអំណាចទាំងពីរលើជម្លោះយោធា ការជួញដូរគ្រឿងញៀន និងបញ្ញាសិប្បនិមិត្ត ដែលគេសង្កេតឃើញថា”មានការរីកចម្រើនដ៏គួរឲ្យកត់សម្គាល់” ។

ចិនបានបង្កើនសកម្មភាពយោធាដោយព្យាយាមបង្ខិតបង្ខំតៃវ៉ាន់ឲ្យជ្រកក្រោមអធិបតេយ្យភាពរបស់ខ្លួនបើទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីរដ្ឋាភិបាលរបស់ក្រុងតៃប៉ិយ៉ាងណាក៏ដោយ។

មន្ត្រីយោធាជាន់ខ្ពស់អាមេរិកបាននិយាយថា លោក Xi បានបញ្ជាកងទ័ពរំដោះប្រជាជនចិនឲ្យត្រៀមខ្លួនដើម្បីលុកលុយកោះតៃវ៉ាន់នៅឆ្នាំ ២០២៧។ ក្រុងប៉េកាំងមិនបានច្រានចោលការប្រើកម្លាំងទ័ពដើម្បីដណ្តើមយកកោះនេះនោះទេទោះបីជាចិនមិនដែលប្រកាសដោយចំហអំពីការរៀបចំសម្រាប់ធ្វើ

សង្គ្រាមក៏ដោយ៕

ប្រភព៖ Agency