អន្តរជាតិ

ភ្លើងឆេះអគារកម្ពស់៤ជាន់នៅចិនស្លាប់ 26 នាក់និងរាប់សិបនាក់កំពុងព្យាបាលនៅមន្ទីរពេទ្យ

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មានមនុស្សចំនួន 26 នាក់បានស្លាប់ និងរាប់សិបនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីអគ្គិភ័យបានឆាបឆេះអគារមួយនៅក្នុងខេត្ត Shanxi ភាគខាងជើងប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ទី16 ខែវិច្ឆិកា ឆ្នាំ2023 ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ភ្លើងបានចាប់ផ្តើមឆេះនៅអគារកម្ពស់បួនជាន់ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនធ្យូងថ្ម Yongju នៅទីក្រុង Luliang ខេត្ត Shanxi ប្រទេសចិននៅម៉ោងប្រហែល 6និង50 ព្រឹក ម៉ោងក្នុងស្រុក៕