សន្ដិសុខសង្គម

បកស័ក្តិរួចបណ្ដេញមន្ត្រីនគរបាល៤នាក់ចេញពីក្របខ័ណ្ឌដោយសារបាញ់បោះសេរីនៅគិរីរម្យ

ដោយ៖សុខុម

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា មន្រ្តីនគរបាលចំនួនបួនរូប ដែលបាញ់បោះសេរី នៅភ្នំគិរីរម្យ កាលពីកន្លងទៅថ្មីៗនេះត្រូវបានដកចេញពីក្របខណ្ឌហើយ។សម្តេចមានប្រសាសន៍បន្តទៀតថា ជំរុញឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការឲ្យដូចជាភ្លៀងរលឹម ចំពោះកងកម្លាំងប្រដាប់អាវុធ ឬ មន្រ្តីរាជការណាដែលធ្វើការបាញ់បោះសេរីបែបនេះ និងប្រើប្រាស់គ្រឿងញៀន។

សម្ដេចមានប្រសាសន៍បែបនេះនៅក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរាទៅតំបន់អភិវឌ្ឍកោះពេជ្រកាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ មិនត្រូវលើកលែងឲ្យទៀត នោះទេចំពោះកងកម្លាំងដែលបានប្រព្រឹត្តខុសដូចជាករណីនៅភ្នំគិរីរម្យ កាលពីថ្ងៃទី១១ខែវិច្ឆិកា កន្លងទៅ៕