សេដ្ឋកិច្ច

កំណើននៃការនាំចេញរបស់ជប៉ុនមានការធ្លាក់ចុះបង្កឲ្យមានហានិភ័យខ្ពស់ជាសកល

ប្រែសម្រួល៖ សហការី

តូក្យូ៖ ដោយសារតែតម្រូវការខាងក្រៅមានការធ្លាក់ចុះលើការបញ្ជាទិញបន្ទះសៀគ្វីនិងដែកថែបរបស់ប្រទេសចិនការនាំចេញរបស់ជប៉ុនក្នុងរយៈពេលពីរខែជាប់ៗគ្នាក្នុងខែតុលាឃើញថាមានការកើនឡើងក្នុងកម្រឹតមួយយឺតខ្លាំងធ្វើឲ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យដោះដូរពាណិជ្ជកម្មក្នុងទីផ្សារអន្តរជាតិ។

ការនាំចេញក្នុងសភាពទន់ខ្សោយបង្កឲ្យមានការជាប់គាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុនក្នុងការជំរុញកំណើនសេដ្ឋកិច្ច ខណៈដែលតម្រូវការក្នុងស្រុកមានការធ្លាក់ចុះធ្វើឲ្យសន្ទុះនៃការងើបឡើងវិញផ្នែកសេដ្ឋកិច្ចនៅក្រោយពេលជំងឺរាតត្បាតកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរ។

កត្តាអវិជ្ជមានក្នុងការជំរុញកំណើនសេដ្ឋកិច្ច អ្នកជំនាញផ្នែកសេដ្ឋកិច្ចមួយចំនួនបានព្រមានថាប្រទេសជប៉ុនអាចធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចក្នុងរយៈពេលពីរត្រីមាសជាប់ៗគ្នា។

កាលពីថ្ងៃពុធទិន្នន័យបានបង្ហាញថាសេដ្ឋកិច្ចជប៉ុនបានធ្លាក់ចុះតាំងពីខែកក្កដាដល់ខែកញ្ញាហើយចាប់ពីក្នុងរយៈពេលពីរត្រីមាសជាប់ៗគ្នាឃើញថាការប្រើប្រាស់ទុនក្នុងការនាំចេញមានការកើនឡើងក្នុងកម្រឹតមួយទាបបំផុត។

កាលពីថ្ងៃព្រហស្បតិ៍ទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុបានបង្ហាញថា ការនាំចេញបានកើនឡើង ១.៦ ភាគរយនៅក្នុងខែតុលាធៀបនឹងឆ្នាំមុន។

នៅក្នុងការស្ទង់មតិរបស់ Reuters ឃើញថាមានការកើនឡើងត្រឹមតែ ១.២ ភាគរយដែលជាការរំពឹងទុករបស់អ្នកសេដ្ឋកិច្ចប៉ុន្តែយឺតជាង៤.៣ ភាគរយបើធៀបនឹងខែកញ្ញា។

ក្នុងទិសដៅនៃការនាំចេញទៅកាន់ប្រទេសចិនដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ជប៉ុនឃើញថាមានការធ្លាក់ចុះ ៤.០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំរហូតដល់ខែតុលាដោយមានការប្រកាសពីការធ្លាក់ចុះក្នុងរយៈពេល១១ ខែជាប់ៗគ្នា។

សម្រាប់ការនាំចេញទៅអាមេរិកដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ជប៉ុនបានកើនឡើង ៨.៤ ភាគរយមកទល់នឹងខែតុលាកន្លងមកដោយសារតម្រូវការសម្រាប់រថយន្តកូនកាត់ និងគ្រឿងចក្រជីកយករ៉ែ និងសំណង់មានការកើនឡើងបានជួយជំរុញឲ្យតម្លៃដឹកជញ្ជូនទៅអាមេរិកឡើងថ្លៃខ្ពស់ក្នុងកំណត់ត្រា។

ការ​នាំ​ចូល​ក៏បាន​ធ្លាក់​ចុះ ១២.៥ ភាគរយ​មកទល់នឹង​ខែ​តុលា ធៀប​នឹង​ការ​ព្យាករ​ក្នុងកម្រឹតមធ្យម​ ១២.២ ភាគរយ។

សមតុល្យពាណិជ្ជកម្មមានឱនភាព៦៦២.៥ ពាន់លានយ៉េនស្មើនឹង ៤.៣៨ ពាន់លានដុល្លារ ធៀបនឹងការរំពឹងទុកជាមធ្យមសម្រាប់ឱនភាព ៧៣៦.៧ ពាន់លានយ៉េន៕

ប្រភព៖ Reuters