សន្ដិសុខសង្គម

មេជាងកាត់សក់ម្នាក់ស្លាប់នៅក្នុងបន្ទប់ទឹកផ្ទះជួលក្នុងក្រុងបានលុង

នារីម្នាក់ដែលគេស្គាល់ថាជាមេជាងផ្នែកកាត់សក់បានស្លា​ប់នៅក្នុងបន្ទប់ទឹកនៃផ្ទះជួលមួយកន្លែងនៅក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃទី១៤ វិច្រិកា ឆ្នាំ២០២៣។

ស្រ្តីជាមេជាងកាត់សក់នោះឈ្មោះប៉ក់ ស្រីមុំហៅឡាំយ៉ងអាយុ២៦ឆ្នាំជនជាតិខ្មែរ មានស្រុកកំណើតនៅខេត្តកោះកុង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិអភិវឌ្ឍន៍សង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរី។

ស្ត្រីរងគ្រោះត្រូវបានគេប្រទះឃើញស្លាប់ដេកផ្កាប់មុខនៅក្នុងបន្ទប់ទឹកក្នុងផ្ទះដែលនាងជួលគេដោយអាក្រាតកាយ ហើយអ្នកប្រទះឃើញបានហៅគ្រូពេទ្យដែលនៅជិតនោះឲ្យមកជួយសង្រ្គោះតែគ្រូពេទ្យថាស្ត្រីនោះបានស្លាប់បាត់ទៅហើយដោយសារគាំងបេះដូង។

ក្រុមគ្រួសារបានប្រាប់មន្ត្រីប៉ូលិសថាជនរងគ្រោះកាលមិនទាន់ស្លាប់ ធ្លាប់មានជំងឺប្រចាំកាយគឺគាំងបេះដូងនិងធ្លាប់បានទៅជួបពិគ្រោះជាមួយគ្រូពេទ្យពីសុខភាពដែរ  តែពេលនេះនាងបានស្រាប់តែជួបគ្រោះថ្នាក់រហូតដល់ស្លាប់៕