សន្ដិសុខសង្គម

បើករថយន្តដឹកកម្មកររោងចក្រក្រឡាប់របួសជាច្រើននាក់រួចហើយរត់ប្រាសអាយូស

ដោយ៖សុខុម

អ្នកបើករថយន្តដឹកកម្មកររោងចក្រដំបូងបានបុកបុរសជិះម៉ូតូម្នាក់ស្លាប់ហើយបានក្រឡាប់ជះកម្ម​ការិនីរោងចក្រពីលើផ្លូវចូលប្រឡាយបណ្ដាលឱ្យកម្មករចំនួន១៣នាក់រងរបួស។

គ្រោះថ្នាក់នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤១ចន្លោះលេខ២៦-២៧ស្ថិតក្នុងភូមិអណ្ដូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៦និង៤៥នាទីល្ងាចថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៣។

សមត្ថកិច្ចបានឲ្យដឹងថារថយន្តដឹកកម្មកររោងចក្រមួយគ្រឿងនោះម៉ាក HYUNDAI  ពាក់ស្លាកលេខកំពង់ស្ពឺ3A-9396 ដឹកកម្មករ ៤៥នាក់ បើកបរដោយឈ្មោះ ស៊ួង ជាតិ ហៅតឿ រស់នៅភូមិត្រពាំងលាប ឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ក្រោយពេលកើតហេតុអ្នកបើករថយន្តបាន គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ៕