កីឡា

Bellingham និង Colwill របស់អង់គ្លេសអវត្តមានពីក្រុមជម្រើសជាតិដោយសាររបួស

ប្រែសម្រួល៖រតនា

Jude Bellingham និង Levi Colwill បានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេស ដោយសាររបួសស្មាកាលពីថ្ងៃអង្គារ មុនការប្រកួតជម្រុះ Euro 2024 ចំនួនពីរប្រកួតចុងក្រោយរបស់ពួកគេ។

FA របស់អង់គ្លេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាខ្សែបម្រើ Bellingham និងខ្សែការពារ Colwill នឹងត្រឡប់ទៅក្លិបរបស់ពួកគេវិញដើម្បីបន្តការស្តារនីតិសម្បទារបស់ពួកគេ។

Colwill បានខកខានការប្រកួត Premier League របស់ Chelsea ដែលបានគ្នាជាមួយ Manchester City កាលពីថ្ងៃអាទិត្យ ខណៈដែល Bellingham ក៏បានអវត្តមានពីការប្រកួតពីរលើកចុងក្រោយរបស់ Real Madridផងដែរ ។

ក្រុមអង់គ្លេសដែលឈរនៅលើកំពូលតារាងពូល C ដោយមាន 16 ពិន្ទុពីការប្រកួតចំនួន 6 បានឆ្លងផុតការប្រកួត Euro 2024 រួចហើយ។ ប៉ុន្តែពួកគេនឹងប្រកួតជាមួយក្រុមដែលកាត់ចេញពីប្រទេស Malta និង North Macedonia នៅថ្ងៃសុក្រ និងថ្ងៃចន្ទ៕

ប្រភព៖ Reuters