សេដ្ឋកិច្ច

Amazon កាត់បន្ថយបុគ្គលិកក្នុងអង្គភាពហ្គេមដើម្បីរៀបចំរចនាសម្ព័ន្ធឡើងវិញ

ប្រែសម្រួល៖ សហការី

សារលើអ៊ីមែលរបស់ Amazon កាលពីថ្ងៃចន្ទទី ១៣ ខែវិច្ឆិកា  បានបង្ហាញថានៅក្នុងខណ:ពេលដែលមានការរៀបចំរចនាសម្ព័ន្ធឡើងវិញឲ្យបានកាន់តែទូលំទូលាយនៅក្នុងមួយសប្តាហ៍នេះ Amazon បានរំសាយបុគ្គលិកដែលជាអ្នកទទួលខុសត្រូវផ្នែកលក់រាយអនឡាញរបស់អង្គភាពហ្គេមនិងអ្នកផ្តល់សេវាស្ទ្រីមឌីជីថលចំនួន ១៨០ នាក់។

សារនៅលើអ៊ីមែលចុះថ្ងៃទី ១៣ ខែ ខែវិច្ឆិការបស់ លោក Christoph Hartmann អនុប្រធានក្រុមហ៊ុន Amazon Games នៅក្នុងខែវិច្ឆិកាបាននិយាយថា “ក្រោយពីការរៀបចំរចនាសម្ព័ន្ធឡើងវិញជាលើកដំបូងរបស់យើងដែលបានបញ្ចប់នៅក្នុងខែមេសាយើងនឹងផ្តោតលើធនធានមនុស្សបន្ថែមទៀតដែលជាផ្នែកមួយជួយជម្រុញឲ្យមានការរីកចម្រើនប្រកបដោយសក្តានុពលដ៏ខ្ពង់ខ្ពស់ដើម្បីធ្វើឲ្យអាជីវកម្មរបស់យើងមានសន្ទុះទៅមុខយ៉ាងឆាប់រហ័សបំផុត” ។

ក្រុមហ៊ុនបានចាប់ផ្តើមជូនដំណឹងដល់និយោជិតនៅព្រឹកថ្ងៃចន្ទថាយោងតាមផែនការកាត់បន្ថយបុគ្គលិកក្នុងជុំទីពីរនៅឆ្នាំនេះការងាររបស់ពួកគេត្រូវបានរំសាយ។

សាធារណជនដែលបានដឹងបញ្ហានេះក៏បាននិយាយថា Amazon កាលពីសប្តាហ៍មុនក៏បានចាប់ផ្តើមរំសាយបុគ្គលិកនៅក្នុងផ្នែកចាក់ផ្សព្វផ្សាយតន្ត្រី និងផតខាសរបស់ខ្លួនផងដែរ។ ប្រភពបានបន្ថែមថា នៅមានការកាត់បន្ថយបុគ្គលិកមួយចំនួនតូចផងដែរនៅក្នុងអង្គភាពធនធានមនុស្សដែលគេស្គាល់ថាជាអ្នកមានបទពិសោធ និងអ្នកបច្ចេកទេសជាដើម។

ផ្នែកហ្គេមនិងមានការកែទម្រង់ដែលអាចស្រូបទាញហ្គេមជារូបភាពវីដេអូសម្រាប់ប្រចាំខែក៏ដូចជាបណ្តាញ Twitch មួយចំនួន និងសេវាកម្មផ្សេងទៀត។ ក្រុមហ៊ុននៅតែផ្តោតលើការអភិវឌ្ឍ និងការចាក់ផ្សាយហ្គេមអនឡាញដូចជា Blue Protocol និងហ្គេមឥតគិតថ្លៃសម្រាប់ផ្តល់ជូននៅក្នុងក្ម្វិធី Prime Gaming ។

Prime Gaming គឺជាអត្ថប្រយោជន៍មួយសម្រាប់តែផ្តល់ជូនសមាជិកក្នុងកម្មវិធី Prime ប្រចាំឆ្នាំក្នុងតម្លៃ ១៣៩ ដុល្លារអាមេរិក ដែលរួមបញ្ចូលការដឹកជញ្ជូនដោយឥតគិតថ្លៃ និងការចាក់ផ្សាយវីដេអូដោយឥតគិតថ្លៃផងដែរ។

Hartmann បាននិយាយថា “យើងបានស្តាប់មតិរបស់អតិថិជនយើង ហើយយើងដឹងថាការផ្តល់ហ្គេមដោយឥតគិតថ្លៃជារៀងរាល់ខែគឺជាអ្វីដែលពួកគេចង់បានបំផុត ដូច្នេះយើងកំពុងកែលម្អអត្ថប្រយោជន៍សំខាន់ៗរបស់យើងដើម្បីបង្កើនការចាប់អារម្មណ៍ទៅលើបញ្ហាទាំងនោះ” ។

នៅក្នុងខែមេសា ក្រុមហ៊ុន Amazon បានកាត់បន្ថយការងារប្រហែល ១០០ កន្លែងក្នុងអង្គភាពហ្គេម។

ប្រាក់ចំណូលសុទ្ធនៅត្រីមាសទី ៣ របស់ក្រុមហ៊ុន Amazon លើសពីការប៉ាន់ស្មានរបស់អ្នកវិភាគ ហើយក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Seattle បានព្យាករណ៍ពីប្រាក់ចំណូលនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ ស្របទៅនឹងការរំពឹងទុក។

ក្រុមហ៊ុន Amazon បានរំសាយការងារជាង ២៧,០០០កន្លែងនៅក្នុងឆ្នាំកន្លងមកដែលជាផ្នែកមួយនៃរលកការងារដោយបានបញ្ឈប់ក្រុមបច្ចេកវិទ្យារបស់អាមេរិកក្រោមហេតុផលថាឧស្សាហកម្មមួយនេះបានជួលមនុស្សច្រើនលើសពីតម្រូវការនៅក្នុងអំឡុងពេលមានជំងឺរាតត្បាត។

Hartmann បានបង្ហាញនៅក្នុងអ៊ីមែលរបស់គាត់ដោយបាននិយាយថាក្រុមហ៊ុនកំពុងធ្វើការ “ជ្រើសរើសយ៉ាងសកម្ម” សម្រាប់មុខងារផ្សេងៗទៀត។

គាត់បាននិយាយថា “ខ្ញុំទទួលស្គាល់ថានេះជាជុំទីពីរហើយនៅក្នុងឆ្នាំនេះដែលអ្នកកំពុងតែឮអំពីការកែទម្រង់របស់ក្រុមហ៊ុនទាំងមូលដែលយើងនិងឃើញមិត្តរួមការងារចាកចេញទៅ ដូច្នេះខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់លាស់នៅពេលនេះថា៖ ខ្ញុំនៅតែមានទំនុកចិត្តសម្រាប់អនាគតរបស់ក្រុមហ៊ុនយើង” ៕

ប្រភព៖ Reuters