កីឡា

មនុស្សរាប់ពាន់នាក់បានមកជួបជុំគ្នានៅតាមដងផ្លូវដើម្បីលាវីរបុរសបាល់ទាត់អង់គ្លេសជាលើកចុងក្រោយ

ប្រែសម្រួល៖សហការី

លោក Bobby Charlton ម្ចាស់ជើងឯក World Cup ឆ្នាំ ១៩៦៦ ដែលជាកីឡាករដ៏ឆ្នើមបំផុតរបស់អង់គ្លេសបានទទួលមរណភាពនៅថ្ងៃទី ២១ ខែតុលា ក្នុងអាយុ ៨៦ ឆ្នាំ បន្ទាប់ពីបានដួលនៅក្នុងផ្ទះថែទាំមនុស្សចាស់ជរារបស់គាត់។

នៅក្នុងពិធីដង្ហែសពរបស់លោក Bobby Charlton កាលពីថ្ងៃចន្ទ ១៣ វិច្ឆិកា គេសង្កេតឃើញមានមនុស្សរាប់ពាន់នាក់បានឈរតាមដងផ្លូវក្នុងទីក្រុង Manchester ដើម្បីគោរពវិញ្ញាណក្ខន្ធលោក Bobby Charlton ជាលើកចុងក្រោយគាត់ជាជើងឯកកីឡាបាល់ទាត់របស់ក្លិបបាល់ទាត់ Manchester United។ នៅក្នុងពិធីនោះគេឃើញមានវត្តមានរបស់លោក Alex Ferguson និងព្រះអង្គម្ចាស់ William ក្នុងចំណោមអ្នកកាន់ទុក្ខផងដែរ។

នៅក្នុងពិធីប្រារព្ធបុណ្យសពនិងដង្ហែសពស្នូរទះដៃបានបន្លឺឡើងព្រមៗគ្នាយ៉ាងកក់ក្តៅបំផុតព្រមជាមួយនឹងការលើកបដាកាន់ទុក្ខនៅក្នុងគ្រាដែលរថយន្តដឹកសពធ្វើដំណើរឆ្លងកាត់ទីលាន Old Trafford របស់ United ឆ្ពោះទៅកាន់ពិធីបញ្ចុះសពនៅឯវិហារ Manchester ដើម្បីចូលរួមកាន់ទុក្ខរសពលោក Charlton ។

ក្បួនដង្ហែសពបានឆ្លងកាត់រូបសំណាកកីឡាករដ៏ល្បីល្បាញមានដូចជាលោក Charlton, លោក Denis Law និង លោក George Best ដែលជាសមាជិកក្រុមដែលមានអាយុក្រោម ១៨ ឆ្នាំ និងអាយុក្រោម ២១ ឆ្នាំរបស់ក្លិបដែលគេដាក់រហ័សនាមថាជាឆ្មាំកិត្តិយស។

នៅលើជញ្ជាំងកញ្ចក់ខ្ពស់នៃ East Stand មានរូបថតសខ្មៅដ៏ធំចំនួនពីរ ដែលរូបមួយក្នុងចំណោមនោះគីជារូបលោក Charlton បង្ហាញពីការលេងបាល់របស់គាត់ និងរូបមួយទៀតបង្ហាញពីសភាពចាស់ជរារបស់គាត់ ដោយមានសរសេរជាចំណងជើងថា “Sir Bobby Charlton, 1937-2023. Forever Loved”។

មានភ្ញៀវប្រហែលជាង ១,០០០ នាក់រួមទាំងអតីតអ្នកចាត់ការទូទៅរបស់ United លោក Ferguson គ្រូបង្វឹកអង់គ្លេសលោក Gareth Southgate ព្រមទាំងព្រះអង្គម្ចាស់ William ដែលជាព្រះប្រធានសមាគមក្លិបកីឡាបាល់ទាត់បានយាងចូលរួមក្នុងពិធីនេះផងដែរក្នុងនោះគេសង្កតឃើញមានក្រុមផ្តល់សេវាកម្មរួមជាមួយនឹងកីឡាករបច្ចុប្បន្ន និងអតីតកីឡាករជំនាន់មុនក៏បានមកចូលរួមក្នុងពិធីនេះផងដែរ។

អតីតប្រធានក្រុម Manchester United លោក Bryan Robson បានប្រាប់ BBC ថា លោក Bob មិនត្រឹមតែជាកីឡាករដ៏អស្ចារ្យប៉ុណ្ណោះទេ គាត់គឺជាមនុស្សអស្ចារ្យរបស់ប្រទេសហើយយើងគ្រប់គ្នាគោរពនិងស្រឡាញ់គាត់” គាត់ជាកីឡាករឆ្នើមដែលដណ្តើមបានពានរង្វាន់ World Cup និងជាជើងឯក Champions League គាត់មានអាជីពជាកីឡាករបាល់ទាត់ដ៏យូរបំផុត ។

អតីតមិត្តរួមក្រុម Alex Stepney បាននិយាយថា Charlton ទោះបីជាគាត់ទទួលបានជោគជ័យហើយបានក្លាយជាជើងឯកបាល់ទាត់ក៏ដោយក៏គាត់នៅតែបន្ទាបខ្លួនជានិច្ច ។

គាត់បានបន្តថា “នោះគឺជាអ្វីដែលយើងចង់និយាយអំពីលោក Bobby Charlton ” គាត់គឺជា “បុរសម្នាក់ដែលមានចរិតរាបសាររាក់ទាក់ ជាបុរសដែលចេះថែរក្សាគ្រួសារដ៏ល្អបំផុតហើយមិនចេះប្រកាន់ខ្លួនថែមទៀតផង”។

  • ‘ការដំណាលអំពីដំណើររឿង’

លោក David Gill អតីតនាយកប្រតិបត្តិរបស់ United បានធ្វើការពណ៌នាដោយលើកសរសើរអំពីលោក Charlton ថាជាបុគ្គលម្នាក់ដែលគាត់សរសើរថា “ជាមិត្តរួមការងារដ៏ល្អម្នាក់ ជាមិត្តដែលគួរឲ្យស្រឡាញ់ និងមានភាពស្មោះត្រង់បំផុត”។គាត់បាននិយាយថា “បាល់ទាត់គឺជាកីឡាកុលសម្ព័ន្ធមួយ ហើយ Bobby ទទួលបានការសរសើរជាសកល” ។

លោក Ferguson បាននិយាយថា Charlton បានដើរតួយ៉ាងសំខាន់ក្នុងការតែងតាំងគាត់ជាគ្រូបង្វឹកនៅ Old Trafford ថាគាត់គឺជា “ប្រភពនៃថាមពលផ្លូវចិត្ត” ហើយនៅក្រោយពេលដែលគាត់បានក្លាយជាជើងឯក World Cup លោកក៏បានក្លាយជាអ្នកចាត់ការទូទៅអស់រយៈពេល ២៦ ឆ្នាំ។

គាត់បានប្រាប់ BBC ថា “នេះគឺជាពេលវេលាមួយដែលពោរពេញទៅដោយទុក្ខដ៏ក្រៀមក្រំបំផុតចំពោះការបាត់បង់រូបគាត់” ។ “គាត់គឺជាមនុស្សដ៏អស្ចាម្នាក់ដែលខ្ញុំពិបាកនឹងនិយាយបន្តទៅទៀតណាស់។

ពិធីបុណ្យសពដែលបានបញ្ចប់ក្រោមការបន្លីឡើងនូវស្នូរកណ្តឹងដែលក្នុងខណៈនោះគេសង្កេតឃើញថានៅលើមឈូសរបស់ Charlton មានក្រាលកម្រងផ្កាពណ៌ស។

“Bobby Charlton គឺជាវិរបុរសដ៏អស្ចារ្យម្នាក់ដែលមានចិត្តរាបសាររាក់ទាក់ ហើយខ្ញុំបាននៅ ក្នុងក្លិបបាល់ទាត់Manchester United ក៏ដោយសារតែលោក Bobby Charltonជាអ្នកជម្រុញ” ។

អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស Gary Lineker បាននិយាយថា អាជីពនេះគឺ “ពេញចិត្តខ្លាំងណាស់ និងប្រកបដោយអត្ថន័យបំផុត” គាត់បន្តថា Charlton ជា “កីឡាករបាល់ទាត់ដែលមានមុខនៅក្នុងការប្រកួតជាច្រើន”។

គាត់បាននិយាយថា “អ្នកអាចមានវត្តមានទៅគ្រប់ទីកន្លែងក្នុងពិភពលោក សូម្បីតែនៅប្រទេសដែលមិននិយាយភាសាអង់គ្លេស ហើយពួកគេនឹងនិយាយអំពីរឿងនេះទៅកាន់អ្នកហើយនោះគឺជាប្រវត្តិរបស់លោក ‘Bobby Charlton’ ដែលបានបង្ហាញពីភាពល្បីល្បាញរបស់គាត់ហើយក៏បានបង្ហាញពីការគោរព និងសេចក្តីស្រឡាញ់ដែលពួកគេមានចំពោះគាត់នៅ​ជុំវិញ​ពិភពលោក”។

  • អ្នកឈ្នះពានជើងឯកពិភពលោក

Charlton គឺ​ជា​សមាជិក​ដ៏​សំខាន់​ម្នាក់​ក្នុង​ក្រុម​ដែល​ទទួល​បានជ័យ​ជម្នះជាជើងឯកពិភពលោក​នៅ World Cup ឆ្នាំ ១៩៦៦ របស់​អង់គ្លេស​ជាមួយ​នឹង​បង​ប្រុស​​របស់​លោក Jack ។ គាត់បានឈ្នះការប្រកួតចំនួន ១០៦ លើកសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ដោយស៊ុតបញ្ចូលទីបាន ៤៩ គ្រាប់។

គាត់ទទួលបានជោគជ័យដ៏អស្ចារ្យនៅក្នុងក្លិប United ដែលបានក្លាយជាក្លិបអង់គ្លេសដំបូងគេដែលបានឈ្នះពានរង្វាន់អឺរ៉ុបក្នុងឆ្នាំ ១៩៦៨ ក្នុងមួយទសវត្សរ៍បន្ទាប់ពីគាត់បានរួចផុតពីគ្រោះថ្នាក់នៃការធ្លាក់យន្តហោះនៅទីក្រុង Munich ដែលបានសម្លាប់មិត្តរួមក្រុមរបស់គាត់អស់ប្រាំបីនាក់។

គាត់បានចូលរួមប្រកួតចំនួន ៧៥៨ ប្រកួត និងស៊ុតបញ្ចូលទីបាន ២៤៩ គ្រាប់សម្រាប់ United នៅចន្លោះឆ្នាំ ១៩៥៦ និង ១៩៧៣ ទាំងពីរនេះគឺជាកំណត់ត្រាក្លិបដ៏យូរអង្វែងរហូតដល់ពួកគេត្រូវបានបំបាក់ដោយ Ryan Giggs និង Wayne Rooney ។

Charlton បានឈ្នះ Ballon d’Or ក្នុងឆ្នាំ ១៩៦៦ បានត្រឡប់ទៅក្លិបដែលគាត់បានជាប់ឈ្មោះជានាយកនៅឆ្នាំ ១៩៨៤ ហើយនៅតែជាតួអង្គសំខាន់នៅ Old Trafford រហូតដល់ឆ្នាំបន្ទាប់មកទៀត។

នៅក្នុងឆ្នាំ ២០២០ គាត់ត្រូវបានគេប្រកាសថាត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺវង្វេងជាយូរមកហើយនៅខណៈពេលដែលគាត់ចាប់ផ្តើមមានជំងឺនេះគាត់បានឈប់ចូលរួមក្នុងការប្រកួតរហូតមក៕

ប្រភព៖ AFP