កីឡា

West Ham រីកថ្លើមទទួលជ័យជំនះចុងម៉ោងលើ Olympiakos, Marseilleលទ្ធផល១-០

ប្រែសម្រួល៖ រតនា

កីឡាករ Lucas Paqueta របស់ West Ham United បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អនៅចុងម៉ោង ដើម្បីធ្វើឲ្យក្រុមរបស់ខ្លួនយកឈ្នះលើក្រុម Olympiakos Piraeus ក្នុងលទ្ធផល ១-០ ខណៈដែលពួកគេរក្សាបានចំណាត់ថ្នាក់កំពូលក្នុងពូល A ក្នុ្ងការប្រកួតសម្រាប់កម្មវិធី Europa League។

ក្រុម West Ham បានចាញ់ក្រុមក្រិក ២-១ ក្រៅផ្ទះកាលពីពីរសប្តាហ៍មុន ប៉ុន្តែការឈ្នះរបស់ពួកគេនៅកីឡដ្ឋាន London បានធ្វើឱ្យពួកគេឈរនៅចំណាត់ថ្នាក់លេខ៩ជាមួយនឹងក្រុមលេខ ២ Freiburg ដែលបានផ្តួលក្រុមបាតតារាង Backa Topola ៥-០ ។ Olympiakos ស្ថិត​នៅ​លេខ​៣ មាន​៤​ពិន្ទុ។

អ្នកគាំទ្រក្រុម West Ham ដកដង្ហើមយឺតពេលក្រុមភ្ញៀវស្ទើរតែតាមស្មើវិញទៅហើយនៅចុងម៉ោង ពេលដែលការតែតបាល់ពីចម្ងាយរបស់ Mady Camara បានវាយបកទៅលើបង្គោលទី នៅពេលដែលគាត់គួរតែស៊ុតបញ្ចូលទីនោះ៕