អន្តរជាតិ

Apple នឹងធ្វើការទូទាត់ប្រាក់ចំនួន ២៥ លានដុល្លារទៅឲ្យក្រសួងយុត្តិធម៌អាមេរិកលើការជួលកម្មករអន្តោប្រវេសន៍ខុសច្បាប់

ប្រែសម្រួល៖សហការី

កាលពីថ្ងៃព្រហស្បតិ៍ភ្នាក់ងារក្រសួងយុត្តិធម៌អាមេរិកបាននិយាយថាក្រុមហ៊ុន Apple Inc នឹងចំណាយប្រាក់ចំនួន ២៥ លានដុល្លារដើម្បីទូទាត់លើការទាមទាររបស់ក្រសួងយុត្តិធម៌អាមេរិកដែលអះអាងថាក្រុមហ៊ុននេះបានជួលកម្មករអន្តោប្រវេសន៍ដោយខុសច្បាប់សម្រាប់បំរើការជាជាងប្រើប្រាស់ពលរដ្ឋអាមេរិកនិងកម្មករអន្តោប្រវេសន៍ដែលមានកាន់ green card សម្រាប់បំរើការក្នុងក្រុមហ៊ុន Apple Inc ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងយុត្តិធម៌អាមេរិកបាននិយាយថា Apple មិនបានជ្រើសរើសពលរដ្ឋអាមេរិក ឬអ្នករស់នៅអចិន្ត្រៃយ៍ដែលមានសិទ្ធិស្របច្បាប់សម្រាប់ការងារក្នុងសហព័ន្ធដែលអនុញ្ញាតឲ្យនិយោជកជ្រើសរើសកម្មករអន្តោប្រវេសន៍ដែលមានកាន់ green card ដែលជាទង្វើបំពានច្បាប់សហព័ន្ធក្នុងការទប់ស្កាត់មិនឲ្យមានការរើសអើងជាតិសាសន៏។

ទីភ្នាក់ងារក្រសួងយុត្តិធម៌អាមេរិកបាននិយាយថា ដំណោះស្រាយនេះគឺជាបញ្ហាដ៏ចម្បងដែលមិនធ្លាប់មានសម្រាប់នាយកដ្ឋានយុត្តិធម៌ដែលពាក់ព័ន្ធនឹងការរើសអើងជាតិសាសន៏។ នាយកដ្ឋានយុត្តិធម៌តម្រូវឲ្យ Apple ធ្វើការបង់ប្រាក់ចំនួន ៦.៧៥ លានដុល្លារសម្រាប់ការពិន័យលើបទល្មើសរដ្ឋប្បវេណី និង ១៨.២៥ លានដុល្លារសម្រាប់ផ្តល់ជូនកម្មករដែលរងផលប៉ះពាល់ដោយសារការរើសអើងជាតិសាសន៏។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Apple បាននិយាយថា ក្រុមហ៊ុនមិនបានអនុវត្តទៅតាមស្តង់ដារ DOJ ហើយបានធ្វើការបញ្ជាក់ថាគឺជាកំហុសអចេតនាទេ។

ក្រុមហ៊ុនបានថ្លែងថា “យើងបានអនុវត្តការទូទាត់សំណងដ៏ត្រឹមត្រូវអនុលោមទៅតាមការទាមទាររបស់ភ្នាក់ងាររដ្ឋាភិបាលដែលពាក់ព័ន្ធនានាក្នុងខណៈពេលនេះផងដែយើងនឹងបន្តជួលកម្មករជនជាតិអាមេរិកបន្ថែមទៀត” ។

យោងតាមនាយកដ្ឋានយុត្តិធម៌ ក្រុមហ៊ុនApple មិនបានប្រកាសជ្រើសរើសកម្មករដោយបើកចំហរស្របតាមស្តង់ដាសម្រាប់ការងារអចិន្ត្រៃយ៍ ឬតាមកម្មវិធី PERM សម្រាប់ការផ្សព្វផ្សាយជ្រើសរើសកម្មករនៅលើគេហទំព័ររបស់ខ្លួន ដូចដែលក្រុមហ៊ុនតែងតែធ្វើសម្រាប់មុខតំណែងផ្សេងៗទៀត។ នាយក

ដ្ឋានរបស់ក្រសួងយុត្តិធម៌អាមេរិកបាននិយាយថាក្រុមហ៊ុនតម្រូវឲ្យបេក្ខជនបំរើការងារទាំងនោះធ្វើពាក្យស្នើសុំឯកសារសម្រាប់ដាក់ពាក្យស្នើសុំបម្រើការជាមួយក្រុមហ៊ុន បើទោះបីជាតាមធម្មតាត្រូវអនុញ្ញាតឲ្យប្រើប្រាស់តាមកម្មវិធីអេឡិចត្រូនិកក៏ដោយ។

នាយកដ្ឋានក្រសួងយុត្តិធម៌បាននិយាយថា “នីតិវិធីជ្រើសរើសបុគ្គលិកដែលមិនសូវមានប្រជាប្រីយភាពនេះបណ្តាលឲ្យមានអ្នកដាក់ពាក្រស្នើសុំបំរើកការក្នុងចំនួនតិចតួចឬសឹងតែគ្មានតែម្តងសម្រាប់មុខតំណែង PERM សម្រាប់ការស្នើសុំបំរើការងារនេះដែលអនុញ្ញាតឲ្យចូលបំរើការងារដោយមិនមានកំណត់រយៈពេលនោះទេ” ។

ក្រសួងយុត្តិធម៌មិនបានបញ្ជាក់ពីប្រភេទការងាររបស់ក្រុមហ៊ុន Appleដែលមានផលប៉ះពាល់ដោយសារតែអនុវត្តខុសនីតិវិធីនៃច្បាប់ក្នុងការជ្រើសរើសបុគ្គលិកដែលមានការសង្ស័យថាក្រុមហ៊ុនប្រើប្រាស់ជាមធ្យបាយដើម្បីងាយស្រួលទាញយកប្រយោជន៍ដោយខុសច្បាប់ពីកម្លាំងពលកម្មរបស់ពួកគេ។

ការជួលកម្មករអន្តោប្រវេសន៍ដោយខុសច្បាប់មានតម្លៃថោកជាងការជួលកម្មករអាមេរិកដោយស្របច្បាប់ ហើយជនអន្តោប្រវេសន៍ដែលកាន់green card ត្រូវបានគេសង្កេតឃើញថាមិនសូវមានការងារធ្វើនោះទេ។

ជាមួយនឹងការបង់ប្រាក់ពិន័យនេះក្រុមហ៊ុន Apple បានយល់ព្រមផ្អាកការជ្រើសរើសកម្មករសម្រាប់ការងារ PERM ដោយសន្យាអនុវត្តតាមនីតិវិធីនៃច្បាប់ដូចធម្មតាវិញ។ ក្រុមហ៊ុននឹងតម្រូវឲ្យធ្វើការជ្រើសរើសបុគ្គលិកឲ្យបានកាន់តែទូលំទូលាយជាងមុនៗ និងធ្វើការបណ្តុះបណ្តាលបុគ្គលិកយោងតាមច្បាបការងារដោយមិនមានការរើសអើងជាតិសាសន៏៕

ប្រភព៖ Reuters