អន្តរជាតិ

ហុងកុងសម្លាប់ជ្រូកចំនួន 5,600 ក្បាល បន្ទាប់ពីរកឃើញជំងឺប៉េស្តជ្រូកអាហ្វ្រិក

ប្រែសម្រួល៖ រតនា

ហុងកុង៖ អាជ្ញាធរហុងកុងនៅថ្ងៃព្រហស្បតិ៍ (៩ វិច្ឆិកា) បានបញ្ជាឱ្យសម្លាប់ជ្រូកប្រហែល ៥,៦០០ ក្បាលនៅក្នុងហ្វូងមួយ បន្ទាប់ពីមេរោគគ្រុនផ្តាសាយជ្រូកអាហ្រ្វិក (ASF) ត្រូវបានរកឃើញនៅកសិដ្ឋានចិញ្ចឹមជ្រូកក្នុងស្រុកមួយកន្លែង។

កសិដ្ឋានចិញ្ចឹមជ្រូកដែលមានអាជ្ញាបណ្ណនៅ Lau Fau Shan តំបន់ជនបទ Yuen Long ក្បែរព្រំដែនចិនដីគោក បានធ្វើតេស្តវិជ្ជមានចំពោះមេរោគ ASF បន្ទាប់ពីបុគ្គលិកបានយកគំរូជ្រូកចំនួន ៣៧ ក្បាលមកធ្វើតេស្ត។

យោងតាមអង្គការសុខភាពសត្វពិភពលោក បានឱ្យដឹងថា មេរោគនេះមិនមែនជាគ្រោះថ្នាក់ដល់សុខភាពមនុស្សនោះទេ ប៉ុន្តែវាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ចំនួនជ្រូក និងសេដ្ឋកិច្ចកសិកម្ម។

នាយកដ្ឋានកសិកម្ម ជលផល និងអភិរក្ស (AFCD) បាននិយាយថា ខ្លួននឹងរៀបចំសម្អាត និងសម្លាប់មេរោគក្នុងកសិដ្ឋាន ហើយនឹងបន្តរក្សាកសិដ្ឋានចិញ្ចឹមជ្រូកក្នុងស្រុកក្រោមការឃ្លាំមើលយ៉ាងជិតស្និទ្ធ និងធ្វើតេស្តប្រសិនបើចាំបាច់។

អ្នកនាំពាក្យនាយកដ្ឋានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សមាជិកសាធារណៈមិនចាំបាច់ព្រួយបារម្ភទេ” ដោយបន្ថែមថាឧបទ្ទវហេតុនឹងមិនប៉ះពាល់ដល់ការផ្គត់ផ្គង់សរុបនៃជ្រូករស់ឬប្រតិបត្តិការនៃកន្លែងសត្តឃាតក្នុងស្រុក។

នាយកដ្ឋានបានជូនដំណឹងដល់អង្គការសុខភាពសត្វពិភពលោក ហើយកំពុងស៊ើបអង្កេត និងតាមដានប្រភពនៃមេរោគនេះ ដោយសហការជាមួយអ្នកជំនាញអន្តរជាតិ។

មិន​មាន​របាយការណ៍​អំពី​បញ្ហា​មិន​ប្រក្រតី​ពី​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នៅ​ក្រៅ​តំបន់ ៣ គីឡូម៉ែត្រ​ត្រូវ​បាន​ទទួល​ឡើយ៕

ប្រភព៖ Agencies/wk