ព័ត៌មានជាតិ

ស្ថានប័នមន្ទីរអង្គភាពចំនួន៥២នៅខេត្តកំពង់ចាមចូលរួមបុណ្យឯករាជ្យជាតិ៩វិច្ឆិកា

ដោយ៖គង់ហេង

កំពង់ចាម៖ ខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ ដែលបានដឹកនាំដោយលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ជាប្រធានក្រុមប្រឹក្សាខេត្ត នៅវិមានឯករាជ្យនៅព្រឹកថ្ងៃទី ១០ វិច្ឆិកានេះ គឺមានស្ថាប័ន មន្ទីរ អង្គភាពសរុបចំនួន ៥២ បានចូលរួម ដែលញ៉ាំងឱ្យពិធីបុណ្យជាតិមួយនេះ មានភាពអធិកអធមក្រៃលែង។

ក្នុងនោះពិធីដង្ហែកម្រងផ្កា ជាកូរោន គោរពវិញ្ញានក្ខន្ធ ដំបូង និងជាបន្តបន្ទាប់មាន គណៈអភិបាលខេត្ត,ក្រុមប្រឹក្សាខេត្ត,មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត,សាលាដំបូង,ស្នងការដ្ឋានគរបាលខេត្ត,មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត,ក្រុងកំពង់ចាម, ស្រុកកំពង់សៀម, ស្រុកព្រៃឈរ ,ស្រុកជើងព,ស្រុកបាធាយ,ស្រុកស្ទឹងត្រង់,ស្រុកស្រីសន្ធរ,ស្រុកកងមាស,ស្រុកចំការលើនិងស្រុកកោសូទិន។

ក្បួនដង្ហែរបស់មន្ទីរ-អង្គភាពមាន មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត,មន្ទីរអប់រំ យុវជន និងកីឡាខេត្ត,មន្ទីរធម្មការ និងសាសនាខេត្ត , មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត,មន្ទីរកិច្ចការនារីខេត្ត មន្ទីរទំនាក់ទំនងសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត,មន្ទីរព័ត៌មានខេត្ត,មន្ទីរផែនការខេត្ត,មន្ទីរបរិស្ថានខេត្ត,មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត,មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត,ពន្ធនាគារខេត្ត,មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្ត,មន្ទីរទេសចរណ៍ខេត្ត,មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, មន្ទីរពាណិជ្ជកម្មខេត្ត,មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត,មន្ទីរធនធានទឹក និងឧតុនិយមខេត្ត,មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត,មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត,មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត,មន្ទីររ៉ែ និងថាមពលខេត្ត,មន្ទីរមុខងារសាធារណៈខេត្ត,មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត,សាខាពន្ធដាខេត្ត,សាខាគយ និងរដ្ឋាករខេត្ត,រតនាគារខេត្ត,ធនាគារជាតិនៃកម្ពុជាខេត្តកំពង់ចាម,សាខាកាំកុងត្រូលខេត្ត,សាលាមធ្យមសុខាភិបាលភូមិភាគកំពង់ចាម,វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម,បេឡាជាតិសន្តិសុខសង្គម(ប.ស.ស), វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ ១០- អង្គភាពរដ្ឋាករទឹកកំពង់ចាមនិងលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត៕