អន្តរជាតិ

ក្រុមគ្រូពេទ្យអាមេរិកធ្វើការវះកាត់ផ្លាស់ប្តូរកែវភ្នែកជាលើកដំបូងដែលមិនធ្លាប់មាននៅលើពិភពលោក

ប្រែសម្រួល៖ សហការី

ក្រុមគ្រូពេទ្យជំនាញផ្នែកវះកាត់ភ្នែកនៅញូវយ៉កបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី ៩ វិច្ឆិកាថាពួកគេបានធ្វើការវះកាត់ផ្លាស់ប្តូរកែវភ្នែកទាំងមូលជាលើកដំបូងសម្រាប់មនុស្ស នេះជាសមិទ្ធកម្មដែលទទួលបានការអបអរសាទរថាជារបកគំហើញថ្មីមួយបើទោះបីជាអ្នកជំងឺនៅមិនទាន់បានមើលឃើញឡើងវិញនៅក្រោយពេលទទួលបានការវះកាត់ផ្លាស់ផ្តូរកែវភ្នែកក៏ដោយ។

បើយោងតាមគ្រូពេទ្យជំនាញផ្នែកវះកាត់ភ្នែកនៅក្រុង NYU Langone Health បានឲ្យដឹងថានៅក្នុងរយៈពេលប្រាំមួយខែចាប់តាំងពីការវះកាត់ត្រូវបានអនុវត្តនៅក្នុងអំឡុងពេលនៃការប្តូរមុខមាត់មួយផ្នែក ភ្នែកដែលត្រូវបានកាត់ចេញបានបង្ហាញពីសញ្ញាសំខាន់ៗនៃសុខភាព រួមទាំងសរសៃឈាមក្នុងកែវភ្នែកមានដំណើរការល្អដែលមើលទៅមានសក្តានុពល នេះបើយោងតាមក្រុមវះកាត់នៅ NYU Langone Health ។

មេដឹកនាំក្រុមលោកវេជ្ជបណ្ឌិត Eduardo Rodriguez បាននិយាយថា “ជាការពិតការប្តូរកែវភ្នែកគឺជាជំហានដំបូងដ៏ចម្បងមួយដែលកំពុងបោះជំហានទៅមុខហើយគឺជាអ្វីដែលយើងបានគិតអស់ជាច្រើនសតវត្សរ៍មកហើយ ប៉ុន្តែវាមិនដែលត្រូវបានយកមកអនុវត្តប្រកបដោយជោគជ័យនោះទេ” ។

រហូត​មក​ទល់នឹង​ពេល​នេះ ក្រុមគ្រូពេទ្យ​យើងបាន​ត្រឹម​តែធ្វើការ​វះកាត់​ប្តូរ​កែវ​ភ្នែកតែ​ប៉ុណ្ណោះ​ដែល​ជា​ស្រទាប់​ខាង​មុខ​របស់ភ្នែកដែលជួយឲ្យមើលឃើញច្បាស់​។

អ្នកដែលទទួលបានការបរិចាគកែវភ្នែកនោះមានឈ្មោះថា Aaron James គឺជាទាហានជើងចាស់មានអាយុ ៤៦ ឆ្នាំមកពីរដ្ឋ Arkansas ដែលបានរួចជីវិតពីឧបទ្ទវហេតុឆក់ដោយអគ្គិសនីវ៉ុលខ្ពស់ទាក់ទងនឹងការងារដែលបានធ្វើឲ្យខូចភ្នែកខាងឆ្វេងរបស់គាត់រួមទាំងច្រមុះនិងមាត់របស់គាត់ផងដែ។

ការវះកាត់ប្តូរសរីរាង្គនេះត្រូវចំណាយពេលចំនួន ២១ ម៉ោង។

លោក Rodriguez បាននិយាយនៅក្នុងអំឡុងសម្ភាសន៍តាម Zoom ថា ដំបូងឡើយក្រុមគ្រូពេទ្យគ្រាន់តែគ្រោងនឹងបញ្ចូលតែគ្រាប់ភ្នែកដែលជាផ្នែកមួយនៃការប្តូរមុខមាត់ក្នុងគោលបំណងកែសម្ផស្សតែ

ប៉ុណ្ណោះទេ។

Rodriquez បានបន្ថែមថា “ប្រសិនបើវិធីនេះអាចជាការជួយស្តារកែវភ្នែកឲ្យមើលឃើញឡើងវិញបាននោះគឺពិតជាអស្ចារ្យខ្លាំងណាស់ក៏ប៉ុន្តែគោលដៅចម្បងគឺពួកយើងជាអ្នកអនុវត្តកិច្ចប្រតិបត្តិការស្របតាមបច្ចេកទេសដ៏ទំនើប” ហើយ Rodriquez បានបន្តបន្ថែមថា “ប្រសិនបើវិធីនៃការស្តារចក្ខុអាចមើលឃើញឡើងវិញនោះ វាពិតជាអស្ចារ្យណាស់ លោក​បន្ត​ថាយើង​ត្រូវ​តាម​ដាននូវស្ថានភាពអ្នកជំងឺនូវអ្វីដែលអាចលេចចេញជាប្រតិកម្មនាថ្ងៃអនាគត។

សម្រាប់ពេលបច្ចុប្បន្ននេះកែវភ្នែក​ដែលត្រ៊ូវ​ប្តូរចេញនៅ​មិន​មាន​ទំនាក់ទំនង​ជាមួយ​ខួរក្បាល​តាម​រយៈ​សរសៃប្រសាទ​អុបទិកនៅឡើយ​ទេ។

ដើម្បីជាការលើកទឹកចិត្តសម្រាប់ការព្យាបាលតភ្ជាប់រវាងសរសៃប្រសាទអុបទិករបស់អ្នកបរិច្ចាគ និងអ្នកទទួលបានកែវភ្នែកនោះក្រុមគ្រូពេទ្យវះកាត់បានប្រមូលកោសិកាដើមពេញវ័យពីខួរឆ្អឹងរបស់អ្នកបរិច្ចាគដោយចាក់បញ្ចូលទៅក្នុងសរសៃប្រសាទអុបទិកនៅអំឡុងពេលដែលត្រុវបានប្តូរដោយមានសេចក្តីសង្ឃឹមថាពួកគេនឹងជំនួសកោសិកាដែលខូចៗ និងជួយការពារសរសៃប្រសាទផង។

Rodriguez បាននិយាយថា ការប្តូរកែវភ្នែកប្រសិនបើអាចសម្រេចបាននោះគឺជាការផ្តល់នូវលទ្ធភាព

ថ្មីៗជាច្រើនថែមទៀត បើទោះបីជាការមើលឃើញនៅមិនទាន់អាចស្តារឡើងវិញក្នុងករណីនេះក៏ដោយ។

លោកបាននិយាយថា ក្រុមអ្នកស្រាវជ្រាវផ្សេងទៀតកំពុងបង្កើតវិធីដើម្បីភ្ជាប់បណ្តាញសរសៃប្រសាទនៅក្នុងខួរក្បាលទៅនឹងភ្នែកដែលមើលមិនឃើញតាមរយៈការបញ្ចូលអេឡិចត្រូតដែលជាឧប្បករណ៍ជម្រុញឱ្យភ្នែកមើលឃើញឡើងវិញ។

លោក Rodriguez បាននិយាយថា “ប្រសិនបើយើងអាចធ្វើការជាមួយអ្នកវិទ្យាសាស្ត្រផ្សេងៗទៀតដែលកំពុងធ្វើការលើវិធីសាស្រ្តដោយឡែកៗពីគ្នានោះការជួយឲ្យមើលឃើញឡើងវិញ ឬស្តារកែវភ្នែក

ឲ្យមើលឃើញរូបភាពឡើងវិញដែល Cortex អាចមើលឃើញ ខ្ញុំគិតថាយើងកាន់តែខិតជិតមួយជំហានទៀតហើយ” លោក Rodriguez បាននិយាយដូច្នេះ។

លោក James ដែល​នៅសល់​ភ្នែកខាង​ស្តាំ​សម្រាប់មើល​បានប្រាប់ឲ្យ​ដឹង​ថា គាត់​ប្រហែល​ជា​មិន​អាច​មើល​ឃើញ​វិញ​នោះទេសម្រាប់​កែវភ្នែក​ដែល​បានផ្លាស់​ប្តូរ​នេះ។

លោក​បាន​និយាយ​ថា គ្រូពេទ្យមិន​ដែល​រំពឹង​ថា​កែវភ្នែកដែលបានផ្លាស់ប្តូរថ្មី​អាចនឹង​ដំណើរការ​បាន​​សោះឡើយ​ពួក​គេ​បាន​ប្រាប់​ខ្ញុំ​យ៉ាងដូច្នេះ។

“ខ្ញុំបានប្រាប់ពួកគាត់ថា ‘ទោះបីជាខ្ញុំមើលមិនឃើញក៏ប្រហែលជាអ្នកទាំងអស់គ្នាអាចសិក្សាដកពិសោធន៏រកវិធីថ្មីដើម្បីជួយដល់អ្នកបន្ទាប់។ គាត់បាននិយាយថា “នោះហើយជាសមត្តិកម្មដែលអ្នកទើបតែចាប់

ផ្តើមក្នុងគ្រាដំបូងបង្អស់” គាត់បានបន្តថា “សង្ឃឹមថានឹងអាចបើកផ្លូវថ្មីមួយសម្រាប់ការស្រាវជ្រាវជាបន្តទៀតផងដែរ” ។

លោក Rodriguez បាននិយាយថា James អាចសង្ឃឺមថានឹងមើលឃើញឡើងវិញសម្រាប់កែវភ្នែកដែលបានផ្លាស់ប្តូរថ្មី។

“ខ្ញុំ​គិត​ថា​គ្មាន​នរណា​ម្នាក់​ហ៊ាន​អះអាង​ថា​គាត់អាចនឹងមើល​ឃើញឡើងវិញនោះ​ទេ។ ប៉ុន្តែ​មាន​សញ្ញា​ដូចគ្នាដែលពួកគេ​នៅមិនទាន់​ហាន​អះអាង​ថា​គាត់​ប្រហែលជាអាចនឹងមើល​​ឃើញវិញ​” Rodriguez និយាយដូច្នេះ។ “នៅពេលនេះ ខ្ញុំគិតថាយើងអបអរនិងលទ្ធផលដែលយើងអាចសម្រេចបានជាមួយនឹងកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវរកបច្ចេកទេសថ្មីៗបន្ថែមទៀតសម្រាប់ការផ្លាស់ផ្តូរកែវភ្នែកដែលអាចជួយឲ្យមើលឃើញវិញ”៕

ប្រភព៖ Reuters