សន្ដិសុខសង្គម

កំពុងបន្តនីតិវិធីលើក្រុមជនសង្ស័យ៣នាក់ករណីលួចកាច់ផ្លាកលេខរថយន្ត

ដោយ៖វិចត្រ

ភ្នំពេញ៖សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវ រសៀលថ្ងៃទី៩ ខែវិច្ឆិកាបានស្រាវជ្រាវចាប់ក្រុមជនសង្ស័យចំនួន៣នាក់ ពីបទលួចកាច់ផ្លាកលេខរថយន្ត បន្ទាប់មានបណ្តឹងពីប្រជាពលរដ្ឋ ហើយផ្នែកជំនាញកំពុងបន្តនីតិវិធី។ ករណីនេះនៅផ្លូវ៣៥៥ ភូមិទួលគោក សង្កាត់/ខណ្ឌប្ញស្សីកែវ កាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា។

មន្ត្រីនគរបាខណ្ឌបានឱ្យដឹងថា ជនសង្ស័យឈ្មោះ គៀង ចៅសំ អាយុ៣១ឆ្នាំ-ឈ្មោះ សុខ វណ្ណ អាយុ៣៧ឆ្នាំនិងឈ្មោះ ឌីន ប៉ូលី អាយុ៣៩ឆ្នាំ។ពួកគេនៅបន្ទប់ជួល ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។ពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាង-សោខ្សៀរ១ដើម-ដែកសំប៉ែតកែច្នៃចុងស្រួច៤ដើម-សរសៃលួសកែច្នៃ១ដើម និងផ្លាកលេខរថយន្ត២បន្ទះ ភ្នំពេញ 2AU2068 ។

ក្រោយពីឃាត់ខ្លួនក្រុមជនសង្ស័យ និងសាកសួររួចផ្នែកជំនាញបានកសាងសំណុំរឿង បញ្ជូនបន្តតាមនីតិធី៕