អន្តរជាតិ

កូនកោះថ្មីមួយបានកកើតឡើងជាប់នឹងជួរកោះ Ogasawara របស់ជប៉ុនក្នុងមហាសមុទ្រប៉ាស៊ីហ្វិក

ប្រែសម្រួល៖សហការី

​​នៅជិតឆ្នេរនៃ​កោះ Iwo Jima ជាប់នឹងជួរកោះ Ogasawara របស់​ប្រទេសជប៉ុនក្នុងមហាសមុទ្រ​ប៉ាស៊ីហ្វិកមានកោះថ្មី​មួយ​​ទើបនឹង​កកើតឡើង។

បើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន JMA បានប្រាប់ CNN ថាកោះដែលគេមិនបញ្ចេញឈ្មោះនេះត្រូវបានកកើតឡើងដោយកំណកនៃការផ្ទុះភ្នំភ្លើងនៅក្រោមបាទសមុទ្រ។

កាលពីថ្ងៃទី ១ ខែវិច្ឆិកាកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុនបានថតយករូបភាពនៃកោះដែលទើបនឹងកកើតឡើងថ្មីនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនេះដើម្បីរក្សាទុកជាកំណាត់ត្រាថ្មីមួយ។

រូបថតបង្ហាញពីទ្រង់ទ្រាយនៃការផ្ទុះជាបំណែកតូចៗដែលបញ្ជូនផ្សែងនិងដុំពពកផេះដ៏ខ្មៅងងឹតពាសពេញផ្ទៃកោះដ៏តូចនេះដែលឥឡូវបានក្លាយជាផ្នែកមួយនៃជួរកោះ Ogasawara ។

វិទ្យាស្ថានស្រាវជ្រាវរញ្ជួយដីនៃសាកលវិទ្យាល័យតូក្យូបានធ្វើការគូសបញ្ជាក់ថាការផ្ទុះភ្នំភ្លើងនេះបានកើតឡើងខ្លាំងនៅថ្ងៃទី ៣០ ខែតុលា។ JMA បាននឹងកំពុងកត់ត្រាអំពីទិដ្ឋភាពភ្នំភ្លើងនៅក្នុងតំបន់នេះតាំងតែពីឆ្នាំមុន។

សាស្ត្រាចារ្យទទួលបន្ទុកផ្នែកភ្នំភ្លើងនៅសាកលវិទ្យាល័យតូក្យូ លោក Setsuya Nakada បានប្រាប់សារព័ត៌មាន Japan Times ក្នុងសប្តាហ៍នេះថាកូនកោះថ្មីដែលទើបនឹងកកើតឡើងមានឈ្មោះថា magma បាននឹងកំពុងដុះឡើងក្នុងបាតសមុទ្រនៅមុនពេលដែលវាក្លាយជាភ្នំភ្លើងផ្ទុះឡើង។

កូកោះថ្មីនេះស្ថិតនៅចម្ងាយប្រហែល ១,២០០ គីឡូម៉ែត្រនៃភាគខាងត្បូងប្រទេសជប៉ុន និងមួយគីឡូម៉ែត្រពីតំបន់ប្រជុំកោះ Iwo Jima ហើយតំបន់ប្រជុំកោះ Iwo Jima នេះត្រូវបានចុះក្នុងកំណត់ត្រាប្រវត្តិសាស្ត្រស្តីអំពីការប្រយុទ្ធគ្នាដ៏បង្ហូរឈាមយ៉ាងខ្លាំងក្លាបំផុតនៅក្នុងសម័យសង្គ្រាមលោកលើកទី ២ ក្នុងតំបន់ប៉ាស៊ីហ្វិក។

នៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្របានបង្ហាញថាកងទ័ពជើងទឹកអាមេរិកបានបើកឆាកប្រយុទ្ធគ្នាជាមួយទាហានជប៉ុនរាប់ម៉ឺននាក់ដែលឈរជើងនៅទីនោះហើយនៅក្នុងការប្រយុទ្ធគ្នានោះបានសម្លាប់ទាហានអាមេរិកអស់ជាង ៧,០០០ នាក់ និងទាហានជប៉ុនអស់ជាង ២២,០០០ នាក់ផងដែរ៕