សន្ដិសុខសង្គម

មន្ត្រីជំនាញត្រៀមប្រើដ្រូនបង្ហោះដើម្បីតាមចាប់រូបភាពបទល្មើសនេសាទតាមដងទន្លេក្នុងខេត្តស្ទឹងត្រែង

ដោយ៖សុខុម

ស្ទឹងត្រែង៖ម្ដងនេះត្រៀមខ្លួនឲ្យហើយទៅអ្នកប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់តាមដងទន្លេក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានប្រកាសថានឹងចាប់បទល្មើសនេសាទតាមប្រព័ន្ធទំនើបនៅព្រឹកថ្ងៃទី ៩ខែវិច្ឆិកាឆ្នាំ២០២៣។

ក្នុងពេលចុះជួបអ្នកធ្លាប់ប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់នៅសាលាសង្កាត់សាមគ្គីខេត្តស្ទឹងត្រែងរួមមានឯកឧត្តមហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ,ឯកឧត្តមទឹម បូរក្ស អនុរដ្ឋលេខាធិការ,ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលនាយ នាយរងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ, នាយខណ្ឌរដ្ឋបាលជលផល, នាយកតំបន់រ៉ាមសារ, ចៅសង្កាត់សាមគ្គី, ប៉ុស្តិ៍នគរបាលរដ្ឋបាល, សហគមន៍នេសាទ, មុខសញ្ញាពាក់ព័ន្ធបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់។

នៅពេលនោះឯកឧត្តមហាស សារ៉េតរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានមានប្រសាសន៍ថាអ្នកធ្លាប់ប្រើប្រាស់ឧបករណ៍ល្មើសច្បាប់បានលើកឡើងផលត្រីមានការថយចុះនិងកត្តាប្រព្រឹត្តបទល្មើសខុសច្បាប់ កំណើនបទល្មើសនេសាទ។

ជាមួយនោះ រដ្ឋលេខាធិការក្រសួងកសិកម្មស្នើសុំប្រជាពលរដ្ឋរស់នៅក្នុងខេត្តស្ទឹងត្រែងបញ្ឈប់ជាបន្ទាន់ក្នុងការនេសាទខុសច្បាប់។បើពុំនោះទេមន្ត្រីជំនាញនិងអាជ្ញាធរពាក់ព័ន្ធចាត់វិធានការតឹងរ៉ឹងដោយមិនលើកលែងតទៅទៀតឡើយ។

លើសពីនេះមន្ត្រីជំនាញចាប់ផ្ដើមប្រើឧបករណ៍ទំនើបប្រភេទដ្រូនបង្ហោះពីលើអាកាសចាប់យករូបភាពជនប្រព្រឹត្តបទល្មើសបានទាំងពេលយប់និងពេលថ្ងៃនឹងចាត់វិធានការទៅតាមនីតិវិធី។

ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលនាយ នាយរងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គបានមានប្រសាសន៍ថាជនណាប្រព្រឹត្តបទល្មើសនេសាទដោយប្រើឧបករណ៍ខុសច្បាប់(ឆក់)នឹងត្រូវជាប់ទោសក្នុងពន្ធនាគារពីបីឆ្នាំទៅ៥ឆ្នាំ។ខាតបង់ទ្រព្យសម្បត្តិបែកបាក់គ្រួសារ។ត្រូវជៀសឲ្យឆ្ងាយពីការនេសាទដែលសមត្ថកិច្ចហាមឃាត់។

លោកស្រី សមវិចិត្រនាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានលើកឡើងផងដែរថាពីមួយឆ្នាំទៅមួយឆ្នាំមន្ត្រីជំនាញបានខិតខំធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមសហគមន៍តាមរយៈការជួបអប់រំដោយផ្ទាល់តាមឧគ្ឃោសនស័ព្ទនិងតាមសារព័ត៌មានបណ្ដាញសង្គមនានាជាដើម។ខណ្ឌរដ្ឋបាលជលផលក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមអភិរក្សពូជត្រីទាំងអស់គ្នាឬដឹងពីបទល្មើសរាយការណ៍ទៅសមត្ថកិច្ចនិងជំនាញដើម្បីរក្សាបានផលត្រីឱ្យវាសម្បូរឡើងវិញ។

លោកនាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបាននិយាយទៀតថាកន្លងមកនេះមន្ត្រីជំនាញបានកំណត់អត្តសញ្ញាណមុខសញ្ញាពីសកម្មភាពប្រព្រឹត្តបទល្មើសជាច្រើនករណី។ប៉ុន្តែដោយសារការយោគយល់ដល់ប្រជាពលរដ្ឋទើបមិនទាន់ដាក់ទោសដល់ពួកគាត់។

ក៏ប៉ុន្តែចាប់ពីពេលនេះតទៅអ្នកប្រព្រឹត្តបទល្មើសនិងអ្នកទទួលផលទិញត្រីពីបទល្មើស។ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជាឧបករណ៍ឆក់ជាដើមទៅឲ្យអ្នកដទៃនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការដោយមិនលើកលែង។បន្ថែមពីនេះមន្ត្រីជំនាញឃ្លាំមើលបទល្មើសនឹងបង្ហោះដ្រូនចាប់រូបភាពមិនថាយប់ឬថ្ងៃដែលមានរយៈពេលចម្ងាយរាប់គីឡូរួចកសាងសំណុំរឿងទៅតុលាការតែម្ដង។

លោកនិនពិសីនាយកដែនគ្រប់គ្រងតំបន់រ៉ាំសារបានលើកឡើងពីបញ្ហាប្រឈមបង្ក្រាបបទល្មើសកន្លងមកថាជនល្មើសសហការគ្នាវាយបកមកលើសមត្ថកិច្ចពេលកំពុងអនុវត្តច្បាប់រហូតឈានដល់ការសម្រេចចិត្តផ្ទុះអាវុធជាច្រើនគ្រាប់បង្ក្រាបបទល្មើសនេសាទនៅតំបន់អភិរក្ស។

នាយកដែនគ្រប់គ្រងរ៉ាមសារស្នើដល់អ្នកប្រព្រឹត្តសកម្មភាពល្មើសត្រូវតែឈប់ពីព្រោះប្រឈមមុខជាមួយផ្លូវច្បាប់។

លោកជាម៉ាលីចៅសង្កាត់សាមគ្គីក្រុងស្ទឹងត្រែងបានលើកឡើងថាប្រជាពលរដ្ឋដែលធ្លាប់ប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់និងទទួលទិញត្រីពីជនប្រព្រឹត្តបទល្មើសយកមកលក់រួមទាំងផ្តល់ឧបករណ៍ខុសច្បាប់ទៅឲ្យអ្នកប្រព្រឹត្ត។ត្រូវតែឈប់ប្រព្រឹត្តបទល្មើសតទៅទៀត។បើពុំនោះទេសមត្ថកិច្ចនឹងចាត់វិធានការហើយអាជ្ញាធរក៏មិនបានការពារដែរ៕