សន្ដិសុខសង្គម

បង្ក្រាបទីតាំងទទួលផលចោរកម្ម,ឃាត់ខ្លួនមនុស្ស៨នាក់និងរឹបអូសម៉ូតូ៤៨គ្រឿង

ដោយ៖សហការី

ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុបានកោតសរសើរដល់កម្លាំងមានសមត្ថកិច្ចដែលចេញប្រតិបត្តិការបង្ក្រាបទីតាំងរកស៊ីបញ្ចាំរបស់ខុសច្បាប់និងទទួលផលចោរកម្មដោយបានឃាត់ខ្លួនជនសង្ស័យ៨នាក់និងរឹបអូសម៉ូតូចំនួន៤៨គ្រឿងនៅក្រុងព្រះសីហនុកាលពីពេលថ្មីៗនេះ។

ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តារក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដោយប្រុងប្រយ័ត្នខ្ពស់បំផុត ជៀសវាងក្រុមឆ្លៀតឱកាសធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិទាំងនោះ ។ ជាមួយនោះក៏បាន ប្រកាសដល់ប្រជាពលរដ្ឋដែលបានបាត់ម៉ូតូកន្លងមកសូមមកទំនាក់ទំនងនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីពិនិត្យរកមើលម៉ូតូដែលខ្លួនបានបាត់ថាតើមានម៉ូតូរបស់បងប្អូនដែរឬទេ? ប្រសិនបើមានសូមយកឯកសារពាក់ព័ន្ធមកឲ្យសមត្ថកិច្ចផ្ទៀងផ្ទាត់ទៅតាមផ្លូវច្បាប់ហើយសមត្ថកិច្ចនឹងប្រគល់ជូនបងប្អូនវិញ៕