សន្ដិសុខសង្គម

ឆេះផ្ទះមួយកន្លែងសង្ស័យមានពួកជនអន្ធពាលលួចដុតបំផ្លាញចោល

ដោ៖សុខុម

ស្ទឹងត្រែង៖សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុអគ្គិភ័យមួយបង្កឲ្យឆេះផ្ទះកាលពីម៉ោងជាង៥ល្ងាចថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២៣ស្ថិតនៅភូមិកាំងតេជោ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថាផ្ទះដែលត្រូវភ្លើងឆេះខាងលើនេះទុកចោលពុំមានអ្នករស់នៅទេមានទំហំ ៨ម៉ែត្រគុណ១៤ម៉ែត្រ សង់ពីឥដ្ឋ ប្រក់សង្ក័សី និងពិដានឈើ (ខូចខាតពិដាន និងដំបូលទាំងស្រុង)។

សមត្ថកិច្ចបានឲ្យដឹងទៀតថាម្ចាស់ផ្ទះឈ្មោះសារាក់ ចន្ថា ភេទប្រុសអាយុ២៥ឆ្នាំមុខរបរលក់ដូរជនជាតិខ្មែរ និងប្រពន្ធឈ្មោះសែម លីណា អាយុ២៩ឆ្នាំមុខរបរលក់ដូរ ជនជាតិខ្មែរមានទីលំនៅភូមិរាជានុកូលសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានជួយអន្តរាគមន៍យក រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន និងអធិការដ្ឋានន.បស្រុកថាឡាបរិវ៉ាត់ បានចេញពន្លត់មិនបណ្តាលឲ្យរាលដាលទៅកន្លែងផ្សេង ប្រើប្រាស់ទឹកចំនួន ០២ឡាន ស្មើ ៩ម៉ែត្រគូប៕