សេដ្ឋកិច្ច

ការធ្លាក់ចុះតម្លៃថាមពលធ្វើឲ្យប្រាក់អឺរ៉ូបានហក់ឡើងជិតដល់កម្រិតកំពូលធៀបនឹងរយៈពេល ១៥ ឆ្នាំកន្លងមក

ប្រែសម្រួល៖សហការី

នៅក្រោយពេលមានការលេចចេញនូវសញ្ញាដ៏អាក្រក់ដោយសារតែការបង្កើតគោលនយោបាយរបស់អឺរ៉ុបនិងការវាយតម្លៃជាមុនលើការធ្លាក់ចុះតម្លៃថាមពលនៅក្នុងថ្ងៃព្រហស្បតិ៍នេះតម្លៃប្រាក់អឺរ៉ូបានឡើងជិតដល់កម្រិតកំពូលនៅរយៈពេល ១៥ ឆ្នាំកន្លងមកបើធៀបនឹងប្រាក់យ៉េនរបស់ជប៉ុនហើយក៏មានភាពធន់ខ្លាំងនេះបើធៀបទៅនឹងប្រាក់ដុល្លារ។

ក្នុងតម្លៃ ១.០៧០៣ ធៀបនឹងប្រាក់យ៉េនជប៉ុនបានបង្ហាញនូវភាពរឹងមាំនៃរូបិយប័ណ្ណដែលបានជួយទប់ទល់អតិផរណានឹងធ្វើឲ្យមានតម្លៃប្រាក់អឺរ៉ូងើបឡើងវិញនៅក្រោយពេលដែលប្រធានសេដ្ឋវិទូរបស់ធនាគារកណ្តាលអឺរ៉ុបបាននិយាយថាការរីកចម្រើននេះនៅមិនទាន់គ្រប់គ្រាន់ក្នុងការទប់ស្កាត់អតិផរណានោះទេ។

ប្រាក់អឺរ៉ូបានហក់ឡើងដល់កម្រិតខ្ពស់បំផុតពេញមួយយប់ចាប់តាំងពីឆ្នាំ ២០០៨ ដែលឈរនៅក្នុងតម្លៃ ១៦១.៧៣ ធៀបនឹងតម្លៃប្រាក់យ៉េនជប៉ុនចាប់តាំងពីធនាគារកណ្តាលជប៉ុនបានរក្សាអត្រាការប្រាក់ក្នុងរយៈពេលខ្លីនៅសប្តាហ៍មុន ខណៈដែលអ្នកវិនិយោគមើលឃើញថាមានសុវត្ថិភាពជាងប្រាក់ដុល្លារនិងប្រាក់យ៉េន។

ប្រាក់អឺរ៉ូក៏បុកឡើង ០.៥ ភាគរយនៅសប្តាហ៍នេះស្មើនឹង ៨៧.១៤ ផោនក្នុង១០០អ៊ីរ៉ូ។

កាលពីថ្ងៃពុធប្រធានធនាគារកណ្តាលនៃប្រទេសអៀរឡង់ Gabriel Makhlouf បាននិយាយថាការដំឡើងអត្រាការប្រាក់បន្ថែមគួរត្រូវផ្អាកដោយសារមិនមានភាពច្បាស់លាស់នៅលើទីផ្សារ ខណៈដែលប្រធានធនាគារ Bundesbank លោក Joachim Nagel បាននិយាយថាអតិផរណាជាកត្តាដែលនាំមកនូវផលវិបាកបំផុតធ្វើឲ្យកំណើនងើបឡើងវិញក្នុងសភាព “យឺតៗ” ។

“ខណៈពេលនេះដែរទីផ្សារជួញដូរកំពុងរំពឹងទុកលើការកាត់បន្ថយអត្រាការប្រាក់ពី ធនាគារកណ្តាល G10 នៅឆ្នាំក្រោយ ធនាគារកណ្តាលជាច្រើនបាននឹងកំពុងប្រតិកម្មទៅនឹងការរំពឹងទុកនេះ” លោក Jane Foley អ្នកយុទ្ធសាស្រ្តជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចរបស់ Rabobank បាននិយាយយ៉ាងដូច្នេះ។

“ដរាបណាអតិផរណានៅតែហក់ឡើងខ្ពស់លើសពីគោលដៅរំពឹងទុក អ្នកបង្កើតគោលនយោបាយទំនងជាចង់រឹតបន្តឹងបន្ថែមទៀតដើម្បីកាត់បន្ថយហានិភ័យជាពិសេសចាប់តាំងពីការធ្លាក់ចុះយ៉ាងខ្លាំងនៃអត្រាទីផ្សារជួញដូរដែលអាចធ្វើឲ្យមានអតិផរណាកាន់តែអាក្រក់ទៅៗ”។

ប្រាក់យ៉េនដែលធ្លាក់តម្លៃខ្លាំងធ្វើឲ្យបាត់បង់ទំនុកចិត្តដោយសារតែបរាជ័យក្នុងការរក្សាកំណើនឡើងវិញចំណែកទិន្នផលរតនាគារសហរដ្ឋអាមេរិកជាមួយនឹងគោលនយោបាយរក្សាអត្រាការប្រាក់រយៈពេល ១០ ឆ្នាំដែលជាការបិទបញ្ចប់ការដំឡើងអត្រាការប្រាក់កំរិតទាបបំផុតចាប់តាំងពីពាក់កណ្តាលខែកញ្ញាប៉ុន្តែប្រាក់យ៉េនបានធ្លាក់តម្លៃចុះមកនៅត្រឹមតែ ១៥១ ក្នុងមួយដុល្លាកាលពីខែកញ្ញា។

តម្លៃប្រាក់យ៉េននៅលើទីផ្សាក្នុងគ្រាចុងក្រោយឈរនៅត្រឹម ១៥០.៩៩ នៅក្នុងការជួញនោះលើទីផ្សារនៅអាស៊ីកាលពីពេលព្រឹក។

នៅកន្លែងផ្សេងទៀតតម្លៃប្រេងក៏បានធ្លាក់ចុះហើយត្រូវបានស្វាគមន៍ថាមានការធូរស្រាលនៅអឺរ៉ុប ប៉ុន្តែគេបានធ្វើការថ្លឹងថ្លែងរវាងរូបិយប័ណ្ណដែលទាក់ទងនឹងការជួញដូរទំនិញដូចជាប្រាក់ដុល្លារអូស្ត្រាលី និងនូវែលសេឡង់ និងដុល្លារកាណាដាជាដើម។

ប្រាក់ដុល្លារអូស្រ្តាលីបានធ្លាក់តម្លៃចុះនៅត្រឹម ០.៥ ភាគរយអស់ពេញមួយយប់ ហើយចុងក្រោយបើធៀបនឹងប្រាក់ដុល្លាអាមេរិកគឺស្មើនឹង ០.៦៤០៥ ក្នុងមួយដុល្លារអូស្រ្តាលី ដែលមានការប្រែប្រួលក្នុងកម្រឹតមធ្យមភាគនៅក្នុងរយៈពេល ៥០ថ្ងៃកន្លងមក។

សម្រាប់ការធ្លាក់ចុះជាប្រចាំសប្តាហ៍បើគិតចាប់តាំងពីខែមិថុនាមកធនាគារកណ្តាលអូស្រ្តាលីហាក់ដូចជាបង្កើនពិដានសម្រាប់ការដំឡើងអត្រាការប្រាក់បន្ថែមទៀតបន្ទាប់ពីមានការដំឡើងអត្រាការប្រាក់កាលពីថ្ងៃអង្គាររួចមកហើយ។ ប្រាក់ដុល្លារនូវែលហ្សេឡង់ក៏មានការធ្លាក់ចុះតិចតួចកាលពីយប់ក្នុង១ដុល្លារនូវែលហ្សេឡង់មកនៅត្រឹម ០.៥៩១០ ដុល្លារអាមេរិក។ ក្រោនន័រវេសក៏មានកាធ្លាក់ចុះក្នុងកម្រិតទាបបំផុតប្រចាំឆ្នាំ។

លោក Mario Draghi អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី និងជាអតីតប្រធាន ECB បានថ្លែងនៅក្នុងសន្និសីទ Financial Times ថាទ្វីបអឺរ៉ុបជិតមានវិបត្តិសេដ្ឋកិច្ចដោយសារតម្លៃថាមពលហក់ឡើងខ្ពស់ជាងកត្តាដ៏ចម្បងមួយ។

ប្រេងឆៅរបស់ Brent ឥឡូវនេះធ្លាក់តម្លៃចុះ ១២ ភាគរយក្នុងរយៈកាលពីរសប្តាហ៍កន្លងមក។ សារពើភ័ណ្ឌឧស្ម័ននៅក្នុងកំណត់ត្រារបស់អឺរ៉ុបនៅតែបន្តកើនឡើងផងដែរ ដោយសារតែការចាប់ផ្តើមនៃរដូវក្តៅគឺរដូវស្លឹកឈើជ្រុះបានជួយពន្យារពេលលើតម្រូវការកម្តៅនិងជួយកាត់បន្ថយការចំណាយលើការប្រើប្រាស់ឧស្សាហកម្មឧស្ម័ន និងលើកទឹកចិត្តដល់ការបន្តនាំចូលឧស្ម័នបន្ថែមទៀត។

នៅអាស៊ី ប្រាក់យន់របស់ចិនបានហក់ឡើងដល់កម្រិតកំពូលក្នុងរយៈពេលពីរខែនៅក្នុងការជួញដូរនៅក្រៅប្រទេស។ រ៉យទ័របានរាយការណ៍ថាអាជ្ញាធរចិនបានស្នើសុំក្រុមហ៊ុនធានារ៉ាប់រង Ping An កាន់កាប់ភាគហ៊ុនភាគច្រើននៅក្នុងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យហៅថា Country Garden ។

តម្លៃ​ទំនិញ​ប្រើប្រាស់​របស់​ប្រទេស​ចិនបើយោងតាមទិន្នន័យ​បង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ឃើញ​ថាមានការ​ធ្លាក់​ចុះ​ក្នុងនៅ​ខែ​តុលាធ្វើ​ឲ្យ​មានការ​រំពឹង​ទុកថា​​អត្រា​ការប្រាក់និងថយចុះក្នុងកម្រឹត​ទាប​។

អ្នកវិភាគរូបិយប័ណ្ណនៅ MUFG ក្នុងប្រទេសសិង្ហបុរីលោក Michael Wan បាននិយាយថា “មានការរំពឹងទុកថាមានការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតដោយធនាគារកណ្តាលចិននៅលើទីផ្សារដែលកំពុងកើនឡើងសម្រាប់ ទប់ទល់នឹងអតិផរណាដែលមានសភាពទន់ខ្សោយ” ។

ស្ថានការនៅតំបន់មជ្ឈិមបូព៌ា កងកម្លាំងអ៊ីស្រាអែលបានប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធហាម៉ាសយ៉ាងប្រកៀកប្រកើយបំផុតក្នុងទីក្រុងហ្គាហ្សាខណៈដែលធានាគារកណ្តាលលអ៊ីស្រាអែលបានធ្វើការលក់ចេញប្រាក់ដុល្លារដ៏ច្រើនសន្ធឹកសន្ធាប់បានជួយជំរុញឲ្យតម្លៃប្រាក់ដុល្លារស្ថិតក្នុងកម្រឹតមួយដូចកាលពីមុនពេលមានសង្គ្រាមគឺឈរនៅត្រឹមតែ ៣.៨៣ ក្នុងមួយដុល្លារអាមេរិក៕

ប្រភព៖ Reuters