កីឡា

Man Cityបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយសម្រាប់Champions League

ប្រែសម្រួល៖ សហការី

ក្រុមជើងឯក Manchester City បានឈានទៅវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ជាមួយនឹងការប្រកួតក្នុងពូលចំនួន ២ ដែលនៅសល់ បន្ទាប់ពីទទួលបានជ័យជម្នះ ៣-០ លើក្រុមស្វីស Young Boys កាលពីថ្ងៃអង្គារ ខណៈដែលកីឡាករ Erling Haaland ស៊ុតបញ្ចូលទីបានពីរគ្រាប់ម្នាក់ឯង។

នៅពេលដែល Sandro Lauper ត្រូវបានពិន័យកាតក្រហមនៅនាទីទី ៥៣នោះក្រុមYoung Boys ត្រូវបានកាត់បន្ថយសមាជិកក្នុងក្រុមមកនៅត្រឹមតែ១០ នាក់ ឈរនៅលំដាប់លេខ ៤ ក្នុងក្រុមដែលរកបានតែមួយពិន្ទុប៉ណ្ណោះ។ ចំណែកក្រុមរបស់លោក Pep Guardiola បានរក្សាកំណត់ត្រា ១០០ ភាគរយដោយបាននាំមុខក្រុម G ជាមួយនឹង ១២ ពិន្ទុក្នុងការប្រកួតចំនួន ៤ ប្រកួត ។

នៅក្នុងក្របខ័ណ្ឌ Champions League នាពេលបច្ចុប្បន្ននេះ Haaland រកបាន ៣៩ គ្រាប់ ខណៈដែលមានវត្តមានក្នុងការប្រកួតចំនួន ៣៤ ប្រកួត៕