កីឡា

AC Milanវាយបកតាមឈ្នះជើងខ្លាំងមកពីបារាំងPSG ២-១ដែលជាជ័យជម្នះដំបូងក្នុងពូល F

ប្រែសម្រួល៖សហការី

AC Milanដែលគេចាត់ទុកថាជាក្លិបដ៏ល្អមួយរបស់ប្រទេសអ៊ីតាលីបានវាយបកតាមយកឈ្នះក្រុមជើងខ្លាំងមកពីបារាំង Paris St Germainក្នុងលទ្ធផល ២-១នៅក្នុងការប្រកួតដ៏ស្វិតស្វាញមួយកាលពីថ្ងៃអង្គារនៃក្របខ័ណ្ឌ Champions League។

Fabian Ruiz របស់ Paris Saint Germain ប្រកួតជាមួយ Rafael Leao របស់ AC Milan ក្នុងការប្រកួត UEFA Champions League ពូល F រវាង AC Milan និង Paris Saint Germain ក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី ថ្ងៃទី 7 ខែវិច្ឆិកា ឆ្នាំ 2023។ (រូបថតដោយ Alberto Lingria/Xinhua)

ការតែតបាល់បញ្ចូលទីដ៏មានឥទ្ធិពលរបស់ខ្សែប្រយុទ្ធ Olivier Giroud នៅដើមតង់ទី ២ ទទួលបានជ័យជម្នះក្នុងលទ្ធផល ២-១ នៃក្របខ័ណ្ឌ Champions League ក្នុងពូល F លើក្រុម Paris St Germain ក្នុងការប្រកួតដ៏រំភើបមួយកាលពីថ្ងៃអង្គារសម្រាប់ការទទួលជ័យជម្នះលើកដំបូងក្នុងការប្រកួតរដូវកាលនេះរបស់ក្រុមអ៊ីតាលីAC Milan។

(រូបថតដោយ Alberto Lingria/Xinhua)

អតីតខ្សែការពារក្រុម AC Milan កីឡាករ Milan Skriniar បានធ្វេសប្រហែសជួយឱ្យ PSG នាំមុខ ប៉ុន្តែការទទួលបានការនាំមុខ របស់ពួកគេមានរយៈពេលត្រឹមតែ ៣ នាទីប៉ុណ្ណោះ Rafael Leaoក៏បាន រកគ្រាប់បាល់ឲ្យ  Milanតាមស្មើវិញ ហើយ Giroud បន្ទាប់មកបានផ្សារភ្ជាប់នូវជ័យជម្នះដ៏មានតម្លៃមួយបន្ទាប់ពីការតែតទម្លុះបញ្ចូលទីបន្ថែមមួយគ្រាប់ទៀតទៅលើក្រុមParis St Germainធ្វើឲ្យលទ្ធផលចុងក្រោយពិន្ទុ២-១៕

(រូបថតដោយ Alberto Lingria/Xinhua)
Manuel Ugarte របស់ Paris Saint Germain ប្រកួតជាមួយ Olivier Giroud របស់ AC Milan ក្នុងការប្រកួត UEFA Champions League ពូល F រវាង AC Milan និង Paris Saint Germain ក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី ថ្ងៃទី 7 ខែវិច្ឆិកា ឆ្នាំ 2023។ (រូបថតដោយ Alberto Lingria/Xinhua)